ភ្នំពេញៈ ការប្រកួត​កញ្ញា​ឯកច​ក្កវា​ឡ​កម្ពុជា ប្រចាំឆ្នាំ ​២០២១ នឹង​រកឃើញ​ស្រី​ស្អាត​ជា​ម្ចាស់​ជយលាភី​នៅ​ថ្ងៃទី ​២៨ ខែ តុលា ឆ្នាំ ​២០២១ នេះ ដោយមាន​ការផ្សាយ​ផ្ទាល់​នៅ​ប៉ុស្តិ៍​ទូរ​ទស្សន៍​បាយ័ន និង​តាម​គេហទំព័រ Miss Universe Cambodia ខណៈ​កម្មវិធី​ប្រកួត​ទើបតែ​បាន​ឆ្លងកាត់​នូវ​វគ្គ​ប្រកួត​បឋម កាលពី​ចុង​សប្តាហ៍​កន្លងមក​។​


ការប្រកួត​បឋម​ (Preliminary Competition) ​នៃ​កម្មវិធី​ប្រកួត​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ​២០២១ (Miss Universe Cambodia 2021) ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី ​២៣ ខែ តុលា ឆ្នាំ ​២០២១ ដោយមាន​ការ​​បង្ហាញ​ឈុត​ហែល​ទឹក ការបង្ហាញ​​រ៉ូ​ប​រាត្រីសមោសរ ការបង្ហាញ​ពី​ឈុត​តំណាង​ជាតិ ការប្រគល់​ពានរង្វាន់ ពិសេស​ដល់​បេ​ក្ខ​នារី​ឆ្នើម និង​សមា​​សភាព​ក្រុម​គណ​:​កម្ម​ការផ្តល់​ពិន្ទុ​វគ្គ​ប្រកួត​បឋម​នេះ​ផងដែរ​។


ឈុតប្រពៃណី​ឈ្មោះ​​ «រាជជ័យា​សិរី​​សួគ៌​ឋាន» គ្រង​ដោយ​​បេក្ខ​នារ​ី​​​​ពាក់​ស្លាក ១៥​ កញ្ញា ងិន​ ម៉ារ៉ាឌី​។ រូបថត ហ្វេសប៊ុក​


អ្វីដែល​មហាជន​និយម​តាមដាន​នៅក្នុង​ពិភព​ប្រកួតប្រជែង​សម្ផស្ស​របស់​បេ​ក្ខ​នារី​ដ៏​ស្រស់​សោភា ចូលរួម​ប្រកួត​ក្នុង​ឆ្នាំ​នីមួយៗ​នោះ​ គឺ​ចាប់ពី​វគ្គ​ប្រកួត​បឋម​នេះ​ទៅ ហើយ​ការប្រកួត​ឆ្នាំនេះ បេ​ក្ខ​នារី​ជាប់​ជម្រុះ​ចុងក្រោយ​ចំនួន ១៩ រូប (Top19) សុទ្ធតែ​មានការ​​ច្នៃ និង​រចនា​ម៉ូដ សម្លៀកបំពាក់​ឈុត​តំណាង​ប្រពៃណីជាតិ​របស់​អ្នក​ច្នៃ​ម៉ូដ​ឆ្នើមៗ ឱ្យ​បេ​ក្ខ​នារី​ដែល​គ្រង​ឈុត​ទាំង ១៩ រូប ទៀតផង​។​


ប្រភពពី​គេហទំព័រ​ផ្លូវការ Miss Universe Cambodia បរិយាយ​ឱ្យដឹងថា កញ្ញា ខុន លី​ណា ពាក់​ស្លាក​​លេខ ​១៩ គ្រង​ឈុត ​«​ត្នោត​កេរ​ដូនតា​​ខ្មែរ​» កញ្ញា អោម ប្រាថ្នា ពាក់​ស្លាក​លេខ ​១៨ គ្រង​ឈុត «​រាជិនី​នាគ​ធា​រា​វ​ត្តី​» កញ្ញា មឿង បណ្ឌិត​បរ​មី ពាក់​ស្លាក​លេខ​ ១៧ គ្រង​ឈុត ​«​បុប្ផជាតិ​នារី​» កញ្ញា រិ ស្រីមុំ ពាក់​ស្លាក​លេខ ​១៦ គ្រង​ឈុត «​ទេវី​ចម្បាំង​អាណា​​ចក្រ​ម​ហិ​ន្ទ្រ​ប​ព៌​ត​» កញ្ញា ងិន ម៉ា​រ៉ា​ឌី ពាក់​ស្លាក​លេខ ​១៥ គ្រង​ឈុត «​រាជ​ជ័​យា​សិរី​សួគ៌​ឋាន​» កញ្ញា ហ៊ុន ហ្គេ​ក​ឡាង ពាក់​ស្លាក​លេខ​ ១៤ គ្រង​ឈុត «​ព្រះ​ធីតា​ក្ស​ត្រី​វង្ស​ភក្ត្រ​ក្រពុំ​ឈូក​» កញ្ញា សុង សុ​ភ័​ក្រ ពាក់​ស្លាក​លេខ ​១៣ គ្រង​ឈុត «​វប្បការិកា​ចត្វា​និមិត្ត​» ​កញ្ញា វៃ ដា​នី ពាក់​ស្លាក​លេខ ​១២ គ្រង​ឈុត​ «​រទេះ ​ឬ​រាជរថ​ព័ទ្ធ​ធាតុ​ទាំង​ ៤» កញ្ញា រិ​ទ្ធ នីសា ពាក់​ស្លាក​លេខ​ ១១ គ្រង​ឈុត «​រាត្រី​ធីតា​ក្រឡាន​​ខ្មែរ​» កញ្ញា គិត អេ​លែ​ន ពាក់​ស្លាក​លេខ ​១០ គ្រង​ឈុត «​នាង​សុវណ្ណ​​មច្ឆា​» កញ្ញា ខុន អេ​ន​នី ពាក់​ស្លាក​​លេខ ​៩ គ្រង​ឈុត «​ពិជ័យ​បុ​រៈឯក​​រា​ជៈ គ្រុឌ​ម​ហិ​ង្សៈ​នាគ​វ័ន​» កញ្ញា សុង សោភា ពាក់​ស្លាក​លេខ ​៨ គ្រង​ឈុត «​គោព្រៃ​កម្ពុជា​» កញ្ញា ពក ស្រី​ល័​ក្ខ ពាក់​ស្លាក​លេខ ​៧ គ្រង​ឈុត «​ព្រះ​ស្រី​ទេវ​អច្ឆរិយ​បរម​វិស្ណុ​លោក​» កញ្ញា ​សុខ ចិន្តា ពាក់​ស្លាក​លេខ ​៦ គ្រង​ឈុត «​នាង​មេ​ស្មឹង​» កញ្ញា ឆន​ ស្រី​ណេ​ត ពាក់​ស្លាក​លេខ​ ៥ គ្រង​ឈុត «​ពន្លឺ​សង្ឃឹម​ក្រោម​នឹម​អសុរិន្ទ​» កញ្ញា ព្រំ ស្រីនាត ពាក់​ស្លាក​លេខ​ ៤ គ្រង​ឈុត «​នាង​សុបន​ខា​» កញ្ញា ឡូយ ច័ន្ទ​រស្មី ពាក់​ស្លាក​លេខ​ ៣ គ្រង​ឈុត «​វីរនារី​ចម្បាំង​» កញ្ញា សារី​ ស្រី​ពេជ្រ ពាក់​​ស្លាក​លេខ ​២ គ្រង​ឈុត «​នាង​អគ្គី​» និង​កញ្ញា ស៊ីម​ ម៉ា​ហ្គា​រ៉ែត​ពេជ្រ​ចរណៃ ពាក់​ស្លាក​លេខ ​១ គ្រង​ឈុត «​បរម​រាជទេវី​ចតុ​​មង្គល​»​។​


គួរបញ្ជាក់​ដែរ កញ្ញា រ៉េត សារី​តា ជា​ម្ចាស់​មកុដ​កញ្ញាឯក​ចក្កវាឡ​កម្ពុជា ឆ្នាំ​ ២០២០ តំណាងឱ្យ​កម្ពុជា ចូលរួម​ការប្រកួត​អន្តរ​​ជាតិ ធ្វើ​នៅ​សណ្ឋាគារ និង​កាស៊ីណូ ហូលីវូដ Seminole Hard Rock រដ្ឋ​ហ្វ្ល​រី​ដា បានបញ្ចប់​កាលពី​ខែ​​ឧសភា ឆ្នាំ ​២០២១៕

ឈុតប្រពៃ​ណីតំណាង​ជាតិ​​ប្លែកៗ​របស់​បេក្ខនារី​ទាំង​ ១៩ រូប​ ក្នុង​ការ​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ​ ២០២១​​។ ហ្វេសប៊ុក