ក្រុងប៉ារ៉ូអាផេប៉ាស៖ ផ្សែងហុយ និង​ក្លិនឈ្ងុយ​សាយភាយ​តាមខ្យល់​រាប់សិបម៉ែត្រ​ ច្បាស់ជា​ធ្វើ​ឱ្យ​អ្នក​ចូលចិត្ត​ញ៉ាំ​សាច់​ស្រក់ទឹកមាត់។ នេះ​ជា​អ្វី​ដែល​ទីក្រុងមួយ​នៅ​ប្រទេសប្រេស៊ីល​​បានធ្វើឡើង​ដើម្បី​អបអរ​ខួប​ទឹកដី​របស់ខ្លួន។


រដ្ឋបាលក្រុង​ប៉ារ៉ូអាផេប៉ាស ដែលស្ថិត​នៅភាគខាង​ជើង​រដ្ឋ​ប៉ារ៉ា របស់ប្រេស៊ីល បាន​រៀបចំ​កម្មវិធី​ «បាប៊ីឃ្យូ​ដ៏ធំបំផុត​ក្នុងលោក» ដើម្បីប្រារព្ធ​ខួប​៣៤​ឆ្នាំ​របស់​ខ្លួន។

សាច់អាំង​ ២០​ តោន ជា​ប្រភេទ​សាច់ចម្រុះលាយគ្នា ​ត្រូវបាន​ប្រើប្រាស់​​ក្នុងកម្មវិធីបាប៊ីឃ្យូ ដែល​នៅទីក្រុង​ទ្វីបអាមេរិក​ខាង​ត្បូង​​ហៅថា churrascao។


រដ្ឋបាលក្រុង​​បានអញ្ជើញ​ប្រជាជន​ឱ្យ​ចូលរួម ដោយ​ម្នាក់​ៗ​បានមកប្រមូលផ្ដុំគ្នា​ជុំវិញ​កន្លែង​អាំងសាច់។


កាលពីឆ្នាំ​ ២០១៧ ទីក្រុង​មីណាស ដ៏​តូច​មួយនៅប្រទេសអ៊ុយរូហ្គាយ បានបង្កើត​កំណត់ត្រាហ្គីនណេស​​ពិភពលោក ដោយ​ធ្វើកម្មវិធីសាច់អាំងបាប៊ីឃ្យូ​ដ៏ធំបំផុត​ក្នុងលោក។


ចុងភៅ​ជាង​ ២០០ ​នាក់​​ បាន​ប្រើប្រាស់​អុស ​៦០​ តោន ​ដើម្បីចម្អិន​សាច់ ១៦,៥ តោន ដោយ​ប្រើ​រយៈពេល​ ១៤ ម៉ោង៕ AFP/HR

រដ្ឋ​បាលក្រុង​​បានអញ្ជើញ​ប្រជាជន​ឱ្យ​ចូលរួម ដោយ​ម្នាក់​ៗ​បានមកប្រមូលផ្ដុំគ្នា​ជុំវិញ​កន្លែង​អាំងសាច់។ AFP