ភ្នំពេញ: មិនមែន​ទាល់​តែមាន​ពន្លឺ​គ្រប់គ្រាន់​ទើប​អាច​មើល​ឃើញ​ភាព​ទាក់ទាញ​នោះ​ទេ​តែ​ជាមួយ​សម្ភារ​តុបតែង​ទំនោរ​ថ្មី​បែប​យុវវ័យ សូម្បី​ក្រោម​ស្បៃ​អន្ធកាល​ក៏​អាច​បញ្ចេញ​ពន្លឺ​ដ៏​ទាក់​ភ្នែក​ផង​ដែរ។

ក្រចក​ហោះ​ក្នុង​ទី​ងងឹត ជា​ទឹក​ថ្នាំ​សម្រាប់​អ្នក​និយម​លេង​ម៉ូដ​ក្រចក។ ស្កុត និង ស្ទិកឃ័​រ ជះ​ពន្លឺ​សម្រាប់​បិទ​តុប​តែង​លម្អ​នាពេល​អត់​មាន​ភ្លើង​បំភ្លឺ​លើ​ឧបករណ៍​ទូរស័ព្ទ​កុំព្យូទ័រ ម៉ូតូ កង់ សូម្បីតែ​កាំជណ្ដើរ និង​ជញ្ជាំង។


ទឹក​ថ្នាំ​ពណ៌​លាប​លើ​វត្ថុផ្សេងៗ រួមមាន ក្រដាស សម្លៀកបំពាក់ កែវ ប្លា​ស្ទិក ថ្ម ដោយ​លាប​កាន់​តែ​ក្រាស់ កាន់​តែ​ភ្លឺ​ចិញ្ចែង​ចិញ្ចាច។


ខ្នើយ​ប្រែ​ពណ៌ ដែល​អ្នកកើយ​អាច​គូសវាស ឬ​សរសេរ​អក្សរ​តាម​ចិត្ដ​ចង់។ កាស​ទូរស័ព្ទ​ជះ​ពន្លឺ​តាម​ខ្សែ​ស៊ុមកុង​តាក់​ឃ្យូតៗ​បាន​ទាំង​ស្អាត និង​អត្ថប្រយោជន៍​ពេល​ដាច់​ភ្លើង ជាពិសេស ខ្សែ​ស្បែក​ជើង​បញ្ចេញ​ពន្លឺ​ក្នុង​ទី​ងងឹត ពេល​ពាក់​ចូល​ក្លិប និង​កម្មវិធី​ផ្សេងៗ ទំនង​ជា​អាច​ទាក់​ចិត្ដ​អតិថិជន​យុវវ័យ​ដែល​ប្រាថ្នា​បង្អួត​សម្ភារ​ប្រើប្រាស់​សម័យ​ថ្មី​ប្លែក។


ជា​យុវវ័យ​ចូល​ចិ​ត្ដ​លេង​ម៉ូដ​សម្ភារប្លែកៗ​កញ្ញា តារា រត្ន ដែល​អះអាងថា ទីផ្សារ​ក្នុង​ស្រុក​មិន​សូវ​សម្បូរ​ផលិតផល​បញ្ចេញ​ពន្លឺ​សម្រាប់​តុបតែង​លម្អ​ទាំង​នេះ កាល​ពី ៣ ខែ​មុន បាន​សម្រេច​ចិត្ដ​ចាប់​ដៃគូ​ជាមួយ​មិត្ដភក្ដិ​បើក​ហាង​លក់​ផលិតផល​តាម​អនឡាញ Glow It Up។


មេអំបៅ​ភ្លើង​សម្រាប់តុបតែង​លម្អ​ពី​ Glow it up។ សហការី


កញ្ញា រត្ន បាន​ប្រាប់ថា៖ «អតិថិជន​ភាគច្រើន​ជា​យុវវ័យ សឹងតែ ៩០ ភាគរយ។ ពួក-គាត់​ចូល​ចិត្ដ​ផលិតផល​ជាង​គេ​មាន​ស្កុត មាន​កាស​ទូរស័ព្ទ និង​ខ្សែ​ស្បែកជើង»។

ស្កុ​ត​តម្លៃ ៤ ដុល្លារ សម្រាប់​បិទ​លើ​ជញ្ជាំង ម៉ូតូ កង់ ទូរស័ព្ទ ដែល​ធន់​នឹង​ទឹក។ អ៊ីចឹង​គេ​យក​ទៅ​បិទ​ជា​ស្ទិក​ឃ័រ​សម្រាប់​ដេគ័រ។ ដល់​ពេល​យប់​ឡើង វា​ភ្លឺ។

អតិថិជន​យក​ទៅ​បិទ​នៅ​កន្លែង​កុងតាក់ ឬ​កន្លែង​ជណ្ដើរ​អ៊ីចឹង វា​ភ្លឺ​ងាយ​ស្រួល​ចំណាំ​ពេល​ដាច់​ភ្លើង​ជាពិសេស។ ចំពោះ​កាស​ទូរស័ព្ទ វា​អាច​ជះ​ពន្លឺ​ស្រស់​ស្អាត និង​មាន​រូត (២ ម៉ឺន​រៀល) ហើយ​ខ្សែ​ស្បែក​ជើង (១ ម៉ឺន​រៀល) ក៏​ភ្លឺ​ក្នុង​ទីងងឹត​ដែរ។

ដោយ​គ្រោង​នាំចូល​ផលិតផល​ជាច្រើន​ទៀត កញ្ញា រត្ន បាន​បន្ថែ​មថា៖ «នៅ​ច្រើន​ទៀត​បង។ អ្វី​ដែល​ពួក​ខ្ញុំ​លក់​នេះ គ្រាន់​តែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ។ ឧទាហរណ៍ ដូចជា ម្សៅ ស្រោម​ទូរស័ព្ទ សូម្បី​តែ​កាតាប មួក ខោអាវ»។

លោក សូ វិ​រៈ​បុត្រ ជា​ដៃគូ​ជំនួញ បាន​និយាយថា លោក​នឹង​ដឹកជញ្ជូន​ដល់​គេហដ្ឋាន​អតិថិជន ប្រសិន​បើ​អតិថិជន​រាជធានី​ភ្នំពេញ ទិញ​ផលិតផល​ចាប់​ពី ១ ម៉ឺន​រៀល និង ៤ ម៉ឺន​រៀល សម្រាប់​អតិថិជន​នៅ​តាម​បណ្ដា​ខេត្ដ។

ព័ត៌មាន​លម្អិត​មាននៅ​ទំព័រ​ហ្វេសប៊ុក Glow It Up៕