ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី២១ ​ខែមិថុនា​នេះ បាន​ប្រកាស​ហាម​ឃាត់​ការចែក​ចាយ លក់ និង​ធ្វើតេស្ត​រហ័ស​រក​អង់​ទីគ័រ​ការពារ​ជំងឺ​កូ​វីដ ១៩ ដោយ​ប្រើប្រាស់​តេស្ត​រហ័ស​គ្មាន​លេខ​បញ្ជី​កា​និង​គ្មាន​ការ​ទទួលស្គាល់​ពី​ព្រ​សួង​សុខាភិ​បាលក្រោយ​ពេល​ក្រសួង​ពិនិត្យ​ឃើញ​មាន​បណ្ដាញ​សង្គម​​មួយ​ចំនួន​កំពុង​ផ្សព្វ​ផ្សាយ​ល​ក់។


បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាល មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​ ៤​ គឺ ១- បងប្រុសទី​ពីរ, ២- LengKu​chnika Pol, ៣- Srey Nit,និង ៤- TMS-Trust Medical Services បាន និង​កំពុង​ផ្សព្វ​ផ្សាយ​លក់​តេស្ដ​រហ័ស​រក​អង់​ទីគ័រ​ការពារ​ជំងឺ​កូ​វីដ ១៩​ គ្មាន​លេខ​ប​ញ្ជិកា​ និង​ពុំមាន​ការទទួល​ស្គាល់​ពី​ក្រសួង​សុខាភិ​បាល។ ទន្ទឹមនឹង​នេះ​ក៏មាន​សេវា​សុខាភិ​បាល​ឯកជន​មួយ​ចំនួន​ទៀតក៏​កំពុង​យក​ឧបករណ៍​ទាំងនេះ​ទៅធ្វើ​តេស្ត​ជូន​ពលរដ្ឋ​យ៉ាង​អនាធិប​តេយ្យផង​ដែរ​។

ក្រសួង​សុខាភិ​បាល​បាន​បញ្ជាក់​ថា៖ «តេស្ត​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូ​រីដ ១៩ ដែល​កំពុង​ចរាចរ​ខាង​លើនេះ​ គឺ​ពុំ​មាន​ការចុះ​បញ្ជី​កា​ពី​ក្រសួង​សុខាភិ​បាល​នៅ​ឡើយ ហើយក៏​ពុំទាន់​មានការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក (WHO) នៅ​ឡើយ​ដែរ ហើយ​លទ្ធផល​ដែល​បាន​មកពី​ការប្រើ​ប្រាស់​តេស្ត​ទាំង​នេះ គឺ​មិនអាច​ជឿជាក់​បាន​ឡើយ»​។

ជា​មួយ​គ្នានេះ​ ក្រសួង​សុខាភិ​បាល​បាន​តម្រូវ​ឱ្យ​បុគ្គល ​និង​ម្ចាស់​សេវា​សុខាភិ​បាល​ឯកជន​ទាំង​អស់​ត្រូវ​បញ្ឈប់​ការ​ផ្សព្វ​ផ្សាយឬ​លក់ ឬ​ប្រើប្រាស់​តេ​ស្ក​រហ័ស​ទាំង​នេះ​ជា​បន្ទាន់​៕


វីដេអូ៖