ភ្នំពេញៈ ក្រសួង​សុខាភិបាល​ បានបន្ត​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩​ បន្ថែម​ទៀត ​ចំនួន​ ៦៧៨ ​នាក់​នៅ​ថ្ងៃនេះ ​និង​មាន​អ្នក​ជាសះ​ស្បើយ​ចំនួន​ ៧៦៣ នាក់ ​ខណៈ​អ្នក​ស្លាប់​បន្ថែម​ទៀត​ដោយសារ​ជំងឺ​កូវីដ ១៩​ មាន​រហូត​ដល់ ១៨ ​នាក់។


យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃនេះ​ បាន​ឱ្យ​ដឹងថា ​ករណី​រក​ឃើញ​អ្នកឆ្លង​កូវីដ​បន្ថែម​នេះ ​មាន​ក្នុង​សហគមន៍​ចំនួន​ ៦២០ នាក់​ និង​អ្នកដំណើរ​មក​ពី​បរទេស​ចំនួន​ ៥៨ នាក់។

សម្រាប់​ប្រទេស​កម្ពុជា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២២ ​ខែមិថុនា​ ឆ្នាំ ២០២១ នេះ​ អ្នក​មាន​វីជ្ជមាន​វីរុស​កូវីដ ១៩ ​សរុប​មាន​ចំនួន​ ៤៤ ១២៤ នាក់ ​អ្នក​ជាសះ​ស្បើយ​សរុប​ចំនួន ​៣៨ ៧៦៦ នាក់ ​និង​មាន​អ្នក​ស្លាប់​បាន​កើនឡើង​រហូត​ដល់​ ៤៥៩ នាក់​ផងដែរ៕