ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩​ ចំនួន ​៩ នាក់បន្ថែម​ទៀត ​និង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​ ៦០០ នា​ក់ ​និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន​ជាង​ ៤០០ ​នាក់​ផង​ដែរ។


យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា​នេះ បាន​ឱ្យដឹង​ថា មនុស្ស​ចំនួន ៦៥៣​ នាក់ មាន​តេស្ត​វិជ្ជមាន​កូ​វីដ ​១៩ និង​មាន​អ្នក​ព្យា​បាល​ជាសះ​ស្បើយ​ចំនួន ៤៦៣ ​នាក់។​ អ្នក​ដែល​បាន​រក​ឃើញ​វិជ្ជមាន​នេះ​ មាន​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន​ ៥២៣​ នាក់ ​និង​អ្នក​ដំណើរ​ពី​បរទេស ចំនួន ​១៣០​ នាក់​។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ១៥ ​ខែ កញ្ញា ឆ្នាំ​ ២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ សរុប​ចំនួន ​១០១ ៤៤៣ ​នាក់ អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន​ ៩៥​ ៣៦៧​ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ​២ ០៦៧ នាក់​៕