កម្ពស់​ទឹក​ទន្លេ​មេគង្គ ទន្លេ​សេសាន និង​ទន្លេ​សេកុង​នៅ​ខេត្ត​ស្ទឹងត្រែង​នៅ​ព្រឹក​នេះ​បាន​ហក់​ឡើង​គួរ​ឱ្យ​កត់​សម្គាល់

Content image - Phnom Penh Post
កម្ពស់​ទឹក​ទន្លេ​មេគង្គ នៅ​ខេត្ត​ស្ទឹងត្រែង​​នា​ពេល​កន្លង​មក។ រូបថត រដ្ឋបាលខេត្ត

ស្ទឹងត្រែងៈ កម្ពស់​ទឹក​ទន្លេ​មេគង្គ ទន្លេ​សេសាន និង​ទន្លេ​សេកុង​នៅ​ខេត្ត​ស្ទឹងត្រែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ ២០២១​នេះ បាន​ហក់​ឡើងគួរ​ឱ្យ​កត់​សម្គាល់។

គណៈកម្មាធិការជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ដែល​បាន​ដក​ស្រង់​ប្រភព​ពី​លេខាធិការដ្ឋាន គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ខេត្តស្ទឹងត្រែង បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា នេះ​ថា៖ «កម្ពស់​ទឹក​នៅ​ខេត្ត​ស្ទឹងត្រែង នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ ២០២១ មាន​ការ​ហក់ឡើង​គួរ​ឱ្យ​កត់​សម្គាល់»។

ប្រភព​ដដែល​បញ្ជាក់​ថា កម្ពស់​ទឹក​ទន្លេ​មេគង្គ​នៅ​ព្រឹក​នេះ បាន​ហក់​ឡើង​ដល់​ ៧,៤០​ម៉ែត្រ ទន្លេ​សេសាន​ឡើង​ដល់​ ៨,០៩​ម៉ែត្រ និង​ទន្លេសេកុង ឡើង​ដល់ ៨,៦៦​ម៉ែត្រ។

ប្រភព​ដដែល​បាន​បន្ដ​ថា ចំពោះ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​គឺ​ទន្លេ​មេគង្គ​កម្ពស់ ១០,៧០​ម៉ែត្រ ទន្លេ​សេសាន ១០,៥០ម៉ែត្រ និងទន្លេសេកុង ១១,៥០ម៉ែត្រ៕

វីដេអូ៖

ព័ត៌មានថ្មីៗ