ប៉ៃលិនៈ អាជ្ញាធរខេត្តប៉ៃលិនបានបិទផ្សារអូរច្រាដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ចាប់ពីថ្ងៃទី ២៣ ខែកញ្ញា រហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។
សេចក្តីសម្រេចរដ្ឋបាលខេត្តប៉ៃលិនបញ្ជាក់កាលពីថ្ងៃទី ២៤ ខែកញ្ញាថា ក្នុងអំឡុងពេលបិទជាបណ្តោះអាសន្នផ្សារនេះ រដ្ឋបាលក្រុងប៉ៃលិនត្រូវហ៊ុមព័ទ្ធទីតាំងផ្សារទាំងមូល ផ្អាកការចេញចូលក្នុងបរិវេណផ្សារ ដើម្បីរៀបចំសណ្តាប់ធ្នាប់អនាម័យ និងសហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីប៉ាញ់ថ្នាំសម្លាប់មេរោគនៃជំងឺកូវីដ ១៩។
សេចក្តីសម្រេចបញ្ជាក់ថា រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមិនអនុវត្តតាមការណែនាំនេះត្រូវទទួលទោសតាមច្បាប់៕