មនុស្ស​ចំនួន ២៣ នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​អប់រំ និង​ពិន័យ ចំណែក​ម្នាក់​ទៀត​បញ្ជូន​ទៅ​តុលាការ​ករណី​ល្មើស​វិធានការ​រដ្ឋបាល

Content image - Phnom Penh Post
សមត្ថកិច្ចចុះអនុវត្តវិធានការរដ្ឋបាល នាពេលកន្លងមក។ រូបថត រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញៈ គណៈកម្មការអន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក) ប្រកាស​នៅ​ព្រឹក​នេះ​ថា សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ធ្វើ​ការ​អប់រំ និង​ពិន័យ​ចំនួន ២៣ នាក់ និង​បញ្ជូន​ទៅ​តុលាការ ១ នាក់ ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល កាល​ពី​ម្សិលមិញ។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ​កញ្ញា​នេះ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ធ្វើ​ការ​អប់រំ និង​ពិន័យ​ចំនួន ២៣ នាក់ បញ្ជូន​ទៅ​តុលាការ ១ នាក់ ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល ប៉ុន្តែ​គ្មាន​យានយន្ត​ល្មើស​ទេ នៅ​ថ្ងៃទី ២៥ ខែ​កញ្ញា។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ១០ ករណី ដោយ​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ៦ ២០០ ០០០ រៀល អនុវត្ត​វិធានការ​ផ្សព្វផ្សាយ​ច្បាប់​បាន​ចំនួន ៥៧៦ ទីតាំង និង​ធ្វើ​ការ​អប់រំ​តាម​គោលដៅ​ចរាចរណ៍​ផ្លូវ​គោក ១២៥ នាក់ ធ្វើ​ដំណើរ​តាម​យានយន្ត ៩៤ គ្រឿង៕

ព័ត៌មានថ្មីៗ