ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបញ្ចប់មជ្ឈមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩ និងផ្អាកជាបណ្តោះអាសន្នអាជីវកម្មកាស៊ីណូ ដឹសេនជូរី នៅថ្ងៃទី ២២ ខែតុលា។
លិខិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបញ្ចប់មណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩ ចំពោះកាស៊ីណូ ដឹសេនជូរី ស្ថិតនៅផ្លូវ ៨២៣ ភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។
លោកថា ក្រោយពេលបញ្ជប់ជាមណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ ១៩ អ្នកគ្រប់គ្រងការស៊ីណូ ដឹសេនជូរី ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ ៣ ការពារ និង ៣ កុំ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
អភិបាលខេត្តរូបនេះបញ្ជាក់ថា «ដោយមានការផ្សព្វផ្សាយព័ត៌មាននានាពាក់ព័ន្ធការស៊ីណូ ដឹសេនជូរី រដ្ឋបាលខេត្តព្រះសីហនុសម្រេច ផ្អាកជាបណ្តោះអាសន្នអាជីវកម្មការស៊ីណូ ដឹសេនជូរី ដែលមានទីតាំងនៅផ្លូវ ៨២៣ ភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដើម្បីឱ្យកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងបន្តនីតិវិធី»៕