ភ្នំពេញៈ ក្រសួងសុខាភិបាល​ប្រកាស​លុបចោល​បម្រាម​ផ្អាក​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ មកកាន់​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ២៣ ខែតុលា​ ដើម្បី​បើក​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ជា​ជំហានៗ​។​


​ក្រសួងសុខាភិបាល​បញ្ជា​ក់​ក្នុង​សេចក្តីប្រកាស​ព័​ត៌​នៅ​ថ្ងៃទី​ ២៣ ខែតុលាថា​៖ «​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ សូម​ប្រកាស​លុបចោល​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​ ២៥ ខែ កក្កដា ឆ្នាំ​ ២០២០ និង​ចុះ​ថ្ងៃទី ​១១ ខែ សីហា ឆ្នាំ​ ២០២០ ស្តីពី​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួមចំណែក​ការបើក​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ជា​ជំហានៗ​លើ​គ្រប់​វិស័យ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​»​។​

​ក្រសួង​បញ្ជាក់ថា ការប្រកាស​លុបចោល​ប​ម្រាម​នេះ​ក៏​ដើម្បី​ស្តារឡើងវិញ​នូវ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យនេះ​៕​