ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ២៧ ខែតុលា នេះថា មនុស្សចំនួន ៧ នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងនោះមានអ្នកជំងឺចំនួន ៦ នាក់ មិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឡើយ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ បន្ថែមទៀតចំនួន ១១១ (PCR) នាក់ និងមានអ្នកជាសះស្បើយចំនួន ២៦៤ នាក់ ក្នុងនោះមានករណីឆ្លងសហគមន៍ ១០០ នាក់ និងអ្នកដំណើរពីបរទេសចំនួន ១១ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបចំនួន ១១៨ ១១១ នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៣ ៧៩១ នាក់ និងអ្នកស្លាប់មានរហូតដល់ ២ ៧៥៨ នាក់៕