ប៉ៃលិនៈ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​គ្រោង​អនុញ្ញាត​ឱ្យ​បើក​រមនីយដ្ឋាន​ទឹក​ធ្លាក់​ភ្នំខៀវ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន នា​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​រមនីយដ្ឋាន​នេះ​បាន​ផ្អាក​មួយ​រយៈ​ដើម្បី​កែលម្អ​បរិស្ថាន និង​សោភ័ណភាព។

លោក បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន រួម​នឹង លោក លោកស្រី តំណាងរាស្ត្រ ព្រម​ទាំង​អភិបាល​រង​ខេត្ត មន្ត្រី​ជំនាញ​រដ្ឋបាល​សាលាខេត្ត​នៅ​ថ្ងៃទី ២២ ខែ​មករា ឆ្នាំ ២០២២នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ រមនីយដ្ឋាន​ទឹក​ធ្លាក់​ភ្នំខៀវ ដើម្បី​ត្រៀម​រៀបចំ​បើក​ទទួល​ភ្ញៀវ​ទេសចរនៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នា​ពេល​ខាង​មុខ​នេះ បន្ទាប់​ពី​រមនីយដ្ឋាន​នេះ​ បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ឡើង​ទៅ និងបាន​ធ្វើ​កែ​លម្អ​បរិស្ថាន​មួយ​ចំនួន​ធំ ដើម្បី​ជា​សោភ័ណភាព​បន្ថែម ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ៕