ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អំពាវនាវ​សុំឱ្យ​សាធារណជន​ចូលរួម​បោះឆ្នោត​គាំទ្រ និង​ទស្សនា​ការផ្សាយ​ផ្ទាល់ កម្មវិធី​ “​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ​ ២០២២” ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ (MoEYS Cambodia) ​នា​ថ្ងៃទី​ ២២ ខែឧសភា​នេះ​ចាប់ពី​ម៉ោង​ ៧:៤៥ នាទី​ព្រឹក​។


ក្រសួង​អប់រំ​បាន​ស្វាគមន៍​មកកាន់ វគ្គ​ជម្រុះ​ជុំ​ទី​ ៣ នៃ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ​ ២០២២ ដោយ​ចោទ​ជា​សំណួរ​ថា តើ​វិទ្យាល័យ​ណាខ្លះ​ដែល​អាច​បន្ត​ឈានទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី “​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ​ ២០២២”?

ក្រសួង​បាន​សរសេរ​ថា​៖ «​កុំ​ភ្លេច​ចូលរួម​បោះឆ្នោត​គាំទ្រ និង​ទស្សនា ដើម្បី​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ទាក់ទង​នឹង​ប្រធានបទ​ល្អៗ​ដែល​សង្គម​កំពុង​ជួបប្រទះ​។ ប្រធានបទ​ចំនួន ៤ ដែល​នឹងត្រូវ​លើកយក​ប្រកួត​បកស្រាយ​ដោយ​ក្រុមយុវជន​ឆ្នើម​តំណាង​វិទ្យាល័យ​ទាំង​ ៨ មកពី ២៥ រាជធានី ខេត្ត ដែល​បាន​សម្រិតសម្រាំង​យ៉ាង​យកចិត្ត​ទុកដាក់ និង​ពោរពេញ​ទៅដោយ​សមត្ថភាព និង​ភាពក្លាហាន​»៕