ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសថាមិនមានការរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ មិនមានអ្នកជាសះស្បើយបន្ថែម និងមិនមានអ្នកស្លាប់ដោយសារមេរោគកូវីដ ១៩ ផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២២ ខែឧសភានេះ បានបញ្ជាក់ថា ក្រសួងមិនមានការរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីឡើយក្នុងទូទាំងប្រទេសកម្ពុជា ដែលមកទល់ពេលនេះកម្ពុជាមិនមានអ្នកឆ្លងវីរុស រយៈពេល ១៥ ថ្ងៃហើយ។
គិតត្រឹមព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩សរុបទូទាំងប្រទេសចំនួន ១៣៦ ២៦២ នាក់ អ្នកជាសះស្បើយ សរុបចំនួន ១៣៣ ២០១ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៦ នាក់៕