ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​ថា​ មិន​មាន​ការរក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ​១៩ ហើយ​ក៏​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​មេ​រោគ​កូ​វីដ​ ១៩​ ផង​ដែរ ខណៈ​អ្នក​សម្រាក​នៅ​មន្ទីរ​ពេទ្យ​លែង​មាន​ទៀត​។


យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិ​បាល​បាន​ឱ្យដឹង​ថា ​ក្រសួង​មិន​មាន​ការរ​កឃើញ​អ្នក​ឆ្លង​កូ​វីដ​ ១៩ ​ថ្មី​ឡើយ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ​ដែល​មក​ដល់​ពេល​នេះ​កម្ពុជា​មិន​មាន​អ្នក​ឆ្លង​វីរុសរយៈ​ពេល ​៤​៧ ថ្ងៃ​ហើយ​។​

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៣ ខែ​ មិថុនា​ ឆ្នាំ​ ២០២២ ​កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៦​ ២៦២ ​នាក់​ អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន ​១៣៣ ២០៦​ នាក់​ និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣ ០៥៦ នាក់៕