ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ប្រភេទ​អូមីក្រុង​បន្ថែម​ទៀត​ចំនួន​ ៣ នាក់ ​ដែលជាករណី​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់ ​ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ។


យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ អ្នកឆ្លង​មេរោគ​កូវីដ ១៩ ​សម្រាប់​ថ្ងៃ​ទី ៤ ​ខែកក្កដា ​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ក្នុង​សហគមន៍​ចំនួន ​៣ នាក់​បន្ថែម​ទៀត ​ដែល​ជាករណី​ស្នើសុំ​វិញ្ញា​បនបត្រ​ ចេញ​ទៅ​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៥ ​ខែ កក្កដា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩​ សរុប​ចំនួន​ ១៣៦ ៣០១ នាក់ ​អ្នកជា​សះស្បើយ​សរុប​ចំនួន​ ១៣៣ ២០៦ នាក់ ​និង​អ្នកស្លាប់​ចំនួន​ ៣ ០៥៦ នាក់៕