
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ប្រភេទអូមីក្រុងចំនួន ២៥ នាក់បន្ថែមទៀត ប៉ុន្តែមានអ្នកជាសះស្បើយ រហូតដល់ ៥៤ នាក់ ហើយមិនមានករណីស្លាប់នោះទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ៨ ខែសីហា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ២៥ នាក់ ដែលក្នុងនោះ ១៧ នាក់ ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
គិតត្រឹមព្រឹក ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ០៨១ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ៧៦១ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕