កម្ពុជា​បន្ដ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ ​ចំនួន ​៧ នាក់​បន្ថែម​ទៀត ​ខណៈ​អ្នក​ជា​សះស្បើយ​មាន​ ៣ ​នាក់​

Content image - Phnom Penh Post
ការធ្វើតេស្ដរកមេរោគកូវីដ​នៅភ្នំពេញកាលពីពេលកន្លងមក។ ហុង មិនា

ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​កម្ពុជា​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ចំនួន ៧ ​នាក់បន្ថែមទៀត ខណៈ​អ្នក​ជាសះ​ស្បើ​យថ្មី​មាន​ ៣ ​នាក់ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺនេះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាល​នៅថ្ងៃទី​ ២៤​ ខែវិច្ឆិកា​ បាន​ឱ្យដឹង​ថា ក្រសួង​រកឃើញ​អ្នក​មាន​ជំងឺកូវីដ ​១៩ ចំនួន ៧ ​នាក់​បន្ថែម​ទៀត​ ជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍និងសុទ្ធ​តែប្រភេទ​អូមី​ក្រុង​ទាំង​អស់។​

ក្នុង​ចំណោម​ទាំង​ ៧ នាក់​នោះ​ មាន​ ៣​ នាក់ ត្រូវ​បាន​រកឃើញ​មានវិជ្ជ​មាន​កូវីដ​ ១៩ ក្នុង​ករណី​ស្នើ​សុំ​វិញ្ញា​បន​បត្រ​ចេញ​ទៅក្រៅ​ប្រទេស។ក្រសួង​បញ្ជាក់​ថា របាយ​ការ​ណ៍ថ្ងៃ​នេះ ​មាន​អ្នក​ជា​សះ​ស្បើយ​ថ្មីមាន៣​នាក់ និង​គ្មាន​អ្នក​ស្លាប់​ឡើយ​។

​​បើតាម​ក្រសួង​សុខាភិ​បាល​ គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែវិច្ឆិកា​ ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​ ១៩​ សរុប​កើនដ​ល់​ចំនួន ១៣៨ ០៤៦ នាក់ ចំណែក​ករណី​ជាសះស្បើយ​សរុប ១៣៤ ៩៥៤ នាក់​ និងករណី​ស្លាប់​សរុប ៣ ០៥៦​ នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ២១ ២៣៥ នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​កើន​ដល់ ១៦ ២២៧​ នាក់​៕

ព័ត៌មានថ្មីៗ