កម្ពុជា​រក​មិន​ឃើញ​អ្នក​ឆ្លងជំ​ងឺកូវី​ដថ្មី​ទេ តែមា​នអ្ន​កទើប​ជា​សះស្បើ​យម្នា​ក់​

Content image - Phnom Penh Post
ការធ្វើតេស្ដរកមេរោគកូវីដនៅភ្នំពេញ កាលពីពេលកន្លងមក ។​ ហុង មិនា

ភ្នំពេញៈ​ក្រសួង​សុខាភិ​បាល​កម្ពុជា​ប្រកាស​ថា​មិន​មា​នរក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ១៩​ថ្មីបន្ថែម​ទៀត​ទេ ​នៅ​ថ្ងៃ​នេះ​ ប៉ុន្តែមា​នអ្ន​កជាសះ​ស្បើយ​ថ្មី​ម្នាក់​និង​គ្មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះឡើ​យ។

សេចក្តី​ប្រកាស​ព័ត៌​មាន​រប​ស់ក្រសួង​សុខា​ភិបា​លនៅ​ថ្ងៃទី១៩​ ខែមីនា ​បាន​ឱ្យដឹ​ងថា ​ក្រសួង​រកមិ​នឃើញមា​ន​អ្នកឆ្លង​ជំងឺកូវី​ដ១៩ ថ្មី​ទេ ប៉ុន្តែ​មាន​អ្នក​ជាសះ​ស្បើយម្នា​ក់ និង​គ្មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះទេ​។

​គិត​ត្រឹម​ថ្ងៃទី​១៩ ខែមី​នា ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ សរុប​មា​នចំនួន​ ១៣៨ ៧២១នាក់ ចំណែក​ករណី​ជាសះស្បើ​យ​សរុប ១៣៥ ៦៦៤នាក់ និង ករណី​ស្លាប់​សរុប ៣ ០៥៦នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន​ ២១ ២៤៤នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន ១៦ ៨៩៣​នាក់​៕


ព័ត៌មានថ្មីៗ