ក្រុមហ៊ុន អ៊ីប៊ីអិម មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការផ្តល់ជូន​សេវាកម្ម​គាំទ្រ​ដល់​អាជីវកម្ម​របស់​អតិថិជន​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​ធានាថា​ពួកគាត់​អាច​ពេលវេលា​គ្រប់គ្រាន់​ផ្តោតទៅលើ​ការអភិវឌ្ឍ​សហគ្រាស​របស់គាត់​បាន​ពេញលេញ​។


កញ្ញា សុខ ចេង ហៅ Sandy គឺជា​ស្ថាបនិក​ក្រុមហ៊ុន អ៊ីប៊ីអិម ដែលជា​ក្រុមហ៊ុន​ផ្តល់នូវ​សេវាកម្ម​ជាច្រើន​ប្រភេទ​ (One-stop-service) សម្រាប់​វិនិយោគិន និង​ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា គិត​ចាប់តាំងពី​ឆ្នាំ​ ២០០៨ មក​បាន​ឱ្យ​ដឹងថា សេវាកម្ម​របស់​ក្រុមហ៊ុន គឺ​កាន់​តែមាន​តម្រូវការ​ខ្ពស់ ខណៈ​ប្រទេស​កម្ពុជា​កំពុង​ពង្រឹង​បទប្បញ្ញត្តិ​ផ្សេងៗ​។


«​តម្រូវការ​កំពុង​កើនឡើង​ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ចាប់តាំងពី​ប្រទេស​របស់​យើង​បាន​ពង្រឹង​បទប្បញ្ញត្តិ​ពន្ធដារ អាជីវកម្ម និង​ច្បាប់​នៃ​ការវិនិយោគ​នៅក្នុង​ឆ្នាំ​ ២០១៦»​។


កញ្ញា ថ្លែងថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ យើង​តែងតែ​ផ្តល់​ការពិគ្រោះ​យោបល់​ដោយ​ឥតគិតថ្លៃ ដល់​អ្នក​ដែល​ស្វែងរក​ការយល់ដឹង​អំពី​បទប្បញ្ញត្តិ​របស់​កម្ពុជា​»​។


កញ្ញា សុខ ចេង បានចាប់ផ្តើម​ក្រុមហ៊ុន EBM នៅ​ឆ្នាំ​ ២០០៨ ក្នុងនាម​ជា​ទីភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក​ក្នុង​គោលបំណង​ជួយ​ឱ្យ​យុវជន​ទទួលបាន​ការងារ​ក្នុង​ក្តីសុបិន​របស់​ពួកគេ​។


«​យើង​រីករាយ​ជាមួយ​សេវាកម្ម​ជ្រើសរើស​បុគ្គលិក​របស់​យើង​ដែល​យើង​មើលឃើញ​ថា​វា​ជា​ផ្នែក​មួយ​នៃ​ការរួមចំណែក​របស់​យើង​ចំពោះ​សង្គម ហើយ​ជាមួយនឹង​កំណើន សេដ្ឋកិច្ចកម្ពុជា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អតិថិជន​របស់​យើង​ត្រូវការ​សេវាកម្ម​បន្ថែម​ពី​អ៊ីប៊ីអិម ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​របស់​ពួកគេ​»​។

សេវាកម្ម​ជាច្រើន​កំពុងមាន​តម្រូវការ​ខ្ពស់​ពី​វិនិយោគិន​។

កញ្ញា​បាន​ថ្លែងថា​៖ «​ដូច្នេះ​នៅ​ឆ្នាំ ២០១៧ យើង​បាន​ផ្លាស់ប្តូរ EBM ពី​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក ទៅជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​គ្រប់​ប្រភេទ (one-stop service) សម្រាប់ វិនិយោគិន ដែល​ជួយ​គាំទ្រ​កិច្ចការ​ការិយាល័យ​»​។

សេវាកម្ម​របស់​ក្រុមហ៊ុន​មាន​រាប់​ចាប់ពី​ការចុះបញ្ជី​ឈ្មោះ​ក្រុមហ៊ុន ការធ្វើ​បញ្ជី​គណនេយ្យ សេវាកម្ម​បង់ពន្ធ សេវាកម្ម​ធ្វើបញ្ជី​បៀវត្សរ៍ រហូត​ដល់​ការធ្វើ​សៀវភៅ​ការងារ​ជូន​ជនបរទេស និង​អាជ្ញាប័ណ្ណ​នានា​។

«​យើង​ពិតជា​រីករាយ​ណាស់​នៅក្នុង​ការផ្តល់ជូន​នូវ​សេវាកម្ម​ទាំងអស់នេះ​។ យើង​អាចជួយ​និយោជិត​ឱ្យ​ទទួល​បាន​ការងារ​ល្អប្រសើរ បរិយាកាស​ការងារ​ល្អ និង​ប្រាក់ខែ​ល្អប្រសើរ ខណៈ​ក្រុមហ៊ុន អ៊ីប៊ីអិម ក៏​ជួយ​ឱ្យ​និយោជក​សម្រេច​កិច្ចការ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា ជាមួយ​នឹង​ការចំណាយ​ដែលមាន​ប្រសិទ្ធភាព​»​។

«​យើង​ផ្តល់ជូន​សេវាកម្ម​រដ្ឋបាល​ និង កិច្ចបញ្ជិកា​គណនេយ្យ​ទាំងអស់​ដែល​អនុញ្ញាត​ឱ្យ​និយោជក​ផ្តោតលើ​ការរីកចម្រើន​អាជីវកម្ម​របស់​ពួកគេ​។ អ៊ីប៊ីអិម ក៏​ជា​ភ្នាក់ងារ​ពន្ធដារ​ដែលមាន​អាជ្ញាប័ណ្ណ ដូច្នេះ​យើង​ក៏​ដើរតួ​យ៉ាងសំខាន់​ដោយ​ប្រមូល​ការបង់ពន្ធ​ជូន​រដ្ឋាភិបាល​ឱ្យ​បាន​ទាន់ពេលវេលា​ និង​ត្រឹមត្រូវ​»​។

កញ្ញា ចេង បាន​បន្ថែមថា​៖ «​សេវាកម្ម​ដែល​មាន​តម្រូវការ​ខ្ពស់បំផុត ដែល​អតិថិជន​កំពុង​ត្រូវការ​គឺ​ការប្រកាស​ពន្ធ បន្ទាប់មក​គឺ​កិច្ចបញ្ជិកា គណនេយ្យ ដែល​សេវាកម្ម​ទាំងពីរ​នេះ​មាន​ការទាក់ទង​គ្នា​បំផុត​។ យើង​ត្រូវធ្វើ​តាមច្បាប់ និង​បញ្ជូន​ឯកសារ​ឱ្យទាន់​ពេលវេលា​ ដើម្បី​ចៀសវាង​ការផាកពិន័យ​ពី​រដ្ឋាភិបាល​»​។

ដោយ​មាន​ជំនាញ​នៅក្នុង​ការពិគ្រោះ​យោបល់ និង​ការជឿជាក់​ព័ត៌មាន​វិនិយោគ​នៅក្នុង​ទីផ្សារ​ថា​មិនទាន់​គ្រប់គ្រាន់ ដោយ​ពិបាក​សង្ខេប​អំពី​នីតិវិធី​ទាំងអស់​តាម​លំដាប់លំដោយ កញ្ញា ចេង ក៏បាន​សរសេរ​សៀវភៅ​មួយ សម្រាប់​អ្នកដែល​មាន​បំណង​ចង់​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។

កញ្ញា​បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់ឱ្យ​វិនិយោគិន​អាន​ «​សៀវភៅ​ណែនាំ​សម្រាប់​វិនិយោគិន​នៅ​កម្ពុជា​» នៅលើ​គេហទំព័រ​អ៊ីប៊ីអិម - www.ebmcambodia.com ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការវិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ដោយបាន​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​ពី​សាកលវិទ្យាល័យ បញ្ញាសាស្ត្រ ហើយ​ក៏​ជា​ភ្នាក់ងារ​ពន្ធ​ដែលមាន​អាជ្ញាប័ណ្ណ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) ផងដែរ​។ កញ្ញា ចេង​បាន​ធ្វើការ​អស់​រយៈពេល​ជាង ២១ ឆ្នាំ​មកហើយ​លើ​វិស័យ​ជាច្រើន កញ្ញា ក៏មាន​បទពិសោធ​យ៉ាងច្រើន​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ ក្រុមហ៊ុន​ក្នុងស្រុក និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​កញ្ញា​ចង់​ផ្តល់​ចំណេះដឹង​ដ៏សម្បូរបែប ទៅ​ដល់​យុវជន ដែលមាន​ទេពកោសល្យ​។

កញ្ញា សុខ ចេង ។ រូបថត Supplied

«​ក្រុមការងារ​របស់​យើង​គឺ​ក្មេងៗ ហើយ​មាន​ភាពស្វាហាប់​។ យុវជន​មាន​ភាពសកម្ម និង​មាន​ឆន្ទៈ​ចង់​រៀនសូត្រ​នូវ​អ្វីដែល​ថ្មី ហើយ​អាច​ចាប់​​យក​បច្ចេកវិទ្យា​ថ្មីៗ​។ ក្រសួង​ជាច្រើន​និង អគ្គនាយកដ្ឋាន​​ពន្ធដារ​បាន​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ និង​កម្មវិធី​តាម​អនឡាញ​ជាប្រចាំ ហើយ​ក្រុមការងារ​របស់​យើង​តែងតែ​សិក្សា និង​ពង្រឹង​ចំណេះដឹង​របស់​ពួកគេ​តាមរយៈ​នោះ​»​។

«​ពួកគេ​ជ្រើសរើស​មុខវិជ្ជា​ទាំងនេះ​ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ ដូច្នេះ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ពួកគេ​បាន​ចាប់ផ្តើម​ធ្វើការ​ក្នុង​វិស័យនេះ ហើយ​អ្វីដែល​សំខាន់​គឺ​ពួកគេ​ពេញចិត្ត​ការងារ​ទាំងនេះ​»​។

«​ជា​រៀងរាល់ថ្ងៃ​តែង​មាន​អ្វីៗ​ដែល​ថ្មី​ដើម្បី​រៀនសូត្រ ពីព្រោះ​អតិថិជន​របស់​យើង​មានមុខ​ជំនួញ និង​ឧស្សាហកម្ម​ផ្សេងៗ​គ្នា​»​។

ហើយ​ការរួមបញ្ចូល​គ្នា​នៃ​បទពិសោធ ភាពស្វាហាប់ និង​ការប្តេជ្ញាចិត្ត ជាមួយ​នឹង​សេវាកម្ម​ដ៏ទូលំទូលាយ ធ្វើឱ្យ​អ៊ីប៊ីអិម អាច​ផ្តល់ជូន​អតិថិជន​នូវ​គុណ​សេវាកម្ម​ដ៏មាន​គុណភាព​។

«​តាមរយៈ​ការបន្ត​រៀនសូត្រ​នូវ​អ្វីដែល​ថ្មី ការពង្រឹង​ជំនាញ​របស់​យើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​និង​ការអនលោម​តាម​បទប្បញ្ញត្តិ​ថ្មី យើង​ខិតខំ​ផ្តល់ជូន​អតិថិជន​របស់​យើង​នូវ​ការអភិវឌ្ឍ​ថ្មីៗ​បំផុត និង​នាំមក​នូវ​អត្ថប្រយោជន៍​ច្រើន​បំផុត​ដល់​អាជីវកម្ម​របស់​ពួកគេ​»​។

កញ្ញា សុខ ចេង បាន​បន្ថែមថា​៖ «​យើង​ចង់ឱ្យ​អតិថិជន​របស់​យើង​អាចឈាន​ជើង​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា ប្រកប​ដោយ​ទំនុកចិត្ត និង​ដោយ​ភាពប្រាកដប្រជា​»៕