កីឡាករ​វាយ​កូន​ហ្គោល​ចំនួន ៥៦​ នាក់​បាន​ចូលរួម​ព្រឹត្តិការណ៍​វាយ​កូនហ្គោល​សប្បុរសធម៌​ប្រចាំឆ្នាំ​លើក​ទី​ ៧ (7th Lighthouse Club Annual Charity Golf Day) នៅ​ក្លិប​វាយ​កូនហ្គោល Royal Phnom Penh Golf Club កាលពី​ថ្ងៃទី ​២២ ខែមករា ដែលជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​សម្រាប់​គាំទ្រ​ដល់​គម្រោង CSR នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​។ ចំណែក​អ្នកឧបត្ថម្ភ​សាជីវកម្ម​ចំនួន​ ៤ ​គឺ​ក្រុមហ៊ុន COVA Cambodia, Evermore International, Hongkong Land និង​ក្រុមហ៊ុន Seara Sports Systems Cambodia ។

អង្គការ Lighthouse Club តែងតែ​ជួយ​ផ្លាស់​ប្តូរជីវិត​បន្ថែម តាមរយៈ​ផ្តល់​ការអប់រំ​សម្រាប់​បណ្តុះបណ្តាល​យុវជន​កម្ពុជា ដោយ​បាន​ជួយ​មនុស្ស​ជាច្រើន​ឱ្យ​បន្ត​ទទួលបាន​ជំនាញ​ក្នុង​អាជីព​ការងារ​ផ្នែក​សំណង់ ហើយក៏​ផ្តល់​ការគាំទ្រ​ដល់​កម្មករសំណង់ ដែល​រងរបួស​នៅ​កន្លែងធ្វើការ​ផងដែរ​។


«​ឧបត្ថម្ភ​អង្គការ Lighthouse អនុញ្ញាតឱ្យ​ក្រុមហ៊ុន COVA Cambodia ផ្តល់ជំនួយ និង​គាំទ្រ​ដល់​ឧស្សាហកម្ម​ដែល​យើង​ធ្វើ​ប្រតិបត្តិការ​។ តាមរយៈ​ការផ្តល់​ការអប់រំ យើង​អាច​ធានាបាន​ថា កម្មករសំណង់​ជំនាន់​ក្រោយ​គឺ​ត្រូវបាន​បណ្តុះបណ្តាល ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​សម្រេច​ការងារ​ឱ្យដល់​កម្រិត​ល្អ​បំផុត​»​។


«​ការបណ្តុះបណ្តាល និង​ការអភិវឌ្ឍ​សិស្ស​របស់​អង្គការ Lighthouse Club នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ឧស្សាហកម្ម​សំណង់​រយៈពេល​វែង​របស់​កម្ពុជា​។ តាមរយៈ​ការបណ្តុះបណ្តាល​កម្លាំង​ការងារ​ក្នុងស្រុក​ឆ្ពោះ​ទៅរក​ប្រសិទ្ធភាព គុណភាព និង​ស្ថិរភាព ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​រីកចម្រើន​នៅក្នុង​ឧស្សាហ​កម្មនេះ ដែលជា​និច្ចកាល​តែងតែ​គ្រប់គ្រង​ដោយ​សាជីវកម្ម​អន្តរជាតិ​»​។


លោក Kerr Thomson ប្រធាន​ដឹកនាំ​ក្រុមហ៊ុន COVA Cambodia ប្រចាំ​កម្ពុជា​បាន​ថ្លែងថា​៖ «​នៅ​ក្រុមហ៊ុន COVA យើង​ក៏​ជួយ​សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​ពី​អង្គការ Lighthouse Club មក​ធ្វើការ​នៅក្នុង​ការិយាល័យ​របស់​យើង​ដែរ​។ នេះ​ជាការ​ល្អ​ណាស់​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ ដោយសារ​យើង​អាច​នាំ​សិស្ស​មក​កន្លែងធ្វើការ ដើម្បី​ជួយ​ដល់​ក្រុម​របស់​យើង ខណៈ​ផ្តល់​ប្រាក់ចំណូល និង​ការបណ្តុះ​បណ្តាល​បន្ថែម​ដល់​ពួកគេ​»​។



«​ព្រឹត្តិការណ៍​វាយ​កូនហ្គោល​សប្បុរសធម៌​ប្រចាំឆ្នាំ​របស់​អង្គការ Lighthouse គឺជា​វិធី​ដ៏ល្អ​មួយ​ក្នុងការ​លើកកម្ពស់​ការងារ​ដែល​អង្គការ Ligh-thouse Club Cambodia ធ្វើ​នៅ​កម្ពុជា​។ វា​ក៏​ជា​ថ្ងៃ​ដ៏​រីករាយ​សម្រាប់​អ្នក​វាយ​កូនហ្គោល​ដែល​ចូលចិត្ត​លេង​កីឡា​វាយ​កូនហ្គោល​ផងដែរ​»​។

«​ការគាំទ្រ​ដែល​អង្គការ Lighthouse Club Cambodia ផ្តល់ជូន​ដល់​សិស្ស​នៅក្នុង​​ឧស្សាហកម្ម​​សំណង់ គឺ​ជួយ​អភិវឌ្ឍ​អ្នកដឹកនាំ​ជំនាន់​ក្រោយ នៅក្នុង​​ឧស្សាហកម្ម​សំណង់​របស់​កម្ពុជា ហើយ​បើ​គ្មាន អង្គការ Lighthouse Club Cambodia ទេ នោះ​សិស្ស​ទាំងនេះ​ភាគ​​ច្រើន​នឹង​មិនអាច​បញ្ចប់​ការសិក្សា និង​សម្រេច​ក្តី​សុបិន​​របស់​ពួកគេ​បានឡើយ​»​។

លោក Brenden McNally នាយក​គ្រប់គ្រង​ក្រុមហ៊ុន Evermore International ថ្លែងថា​៖ «​អង្គការ Lighthouse Club Cambodia ក៏​ជួយ​ដល់​កម្មករ​សំណង់​ដែល​ជួប​គ្រោះថ្នាក់​នៅពេល​កំពុង​បំពេញការងារ​ផងដែរ ដោយ​ជួយ​លើ​ថ្លៃ​ព្យាបាល និង​ជួយ​គ្រួសារ​របស់​ពួកគេ អំឡុងពេល​កំពុង​សម្រាក​ព្យាបាល​»​។

​បង្កើតឡើង​នៅ​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​ ១៩៥៦ អង្គការ Lighthouse ពង្រីក​បាន ៣០ សាខា​នៅ​ទូទាំង​ពិភពលោក​។ សាខា​នៅ​រាជធានី​ភ្នំពេញ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១០ ​ហើយ​បច្ចុប្បន្ន​មាន​សមាជិក​ជាង​ ១០០ ​នាក់​។ កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការ​សប្បុរសធម៌​នេះ​គឺ​ដើម្បី «​លើកកម្ពស់​ស្តង់ដា​ក្នុង​ឧស្សាហកម្ម​នេះ​» ហើយ​ក្រុមហ៊ុន Seara Cambodia ដែលជា​ក្រុមហ៊ុន​មាន​ឯកទេស​សាងសង់​ផ្នែក​កីឡា និង​ផ្គត់ផ្គង់​ និង​ដំឡើង​សម្ភារ​ហាត់ប្រាណ​សម្រាប់​គេហដ្ឋាន​ឯកជន និង​សម្រាប់​ប្រើប្រាស់​លក្ខណៈ​ពាណិជ្ជកម្ម​នៅក្នុង​ឆ្នាំនេះ​បាន​ចូលមកក្នុង​នាម​ជា​អ្នកឧបត្ថម្ភ​សាជីវកម្ម​។

«​ការផ្តោត​សំខាន់​របស់​អង្គការ Lighthouse Club ទៅលើ​ការជួយ​ដល់​យុវជន​កម្ពុជា​តាមរយៈ​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ និង​ការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​តាម​លទ្ធភាព គឺជា​ការជួយ​បើកឱកាស​កាន់តែច្រើន នៅក្នុង​ជីវិត​កម្មករសំណង់ និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ជារួម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក Anthony S Gaglardi ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Seara Cambodia មានប្រសាសន៍​ថា​៖ «​អង្គការ Lighthouse បាន​នាំយក​ក្រុមហ៊ុន​ផ្សេងៗ​មក​រួមគ្នា​ក្នុង​កិច្ចសហការ​ដ៏ល្អ ដើម្បី​ពង្រឹង​ចំណង​ដែល​យើង​ចែករំលែក​ក្នុង​ការរួមចំណែក ឆ្ពោះទៅរក​ការរីកចម្រើន​ និង​អនាគត​របស់​កម្ពុជា ទន្ទឹមនឹងនោះ​ក៏​ជួយ​លើកកម្ពស់​ស្តង់ដា​នៅក្នុង​ឧស្សាហកម្ម​នេះ​តាមរយៈ​កម្មវិធី​ផ្តល់​ពានរង្វាន់ Golden Helmet Awards ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សុខភាព និង​សុវត្ថិភាព​»​។

កម្មវិធី Golden Safety Helmet Award ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ចុងឆ្នាំនេះ គឺ​ដើម្បី​អបអរសាទរ​ដល់​ក្រុមហ៊ុន​ម៉ៅការ ដែល​បានបញ្ចប់​គម្រោង​ដោយ​គ្មាន​គ្រោះថ្នាក់ ឬ​ឧបទ្ទវហេតុ​កើតឡើង​។

ដោយ​សម្គាល់​ឃើញ​ពី​សារៈសំខាន់​នៃ​ការអនុវត្ត​គោលការណ៍​សុវត្ថិភាព ទើប​អង្គការ Lighthouse Club តាមរយៈ​កម្មវិធី​ផ្តល់​ពានរង្វាន់​នេះ គឺមាន​គោលបំណង​លើកទឹកចិត្ត ទាំង​ក្រុមហ៊ុន​ម៉ៅការ និង​អតិថិជន​ឱ្យ​យល់​ដឹងថា​សុវត្ថិភាព​មិនមែនជា​អ្វីដែល​ត្រូវ​បំភ្លេច​ ឬ​លាក់កំបាំង​នោះទេ ប៉ុន្តែ​វា​ជា​អ្វីដែល​គួរ​មាន​មោទនភាព​។

លោក Thomson ថ្លែងថា ការប្ដេជ្ញាចិត្ត​របស់​អង្គការ Lighthouse Club ចំពោះ​ការអប់រំ និង​សុវត្ថិភាព ដើម្បី​គាំទ្រ​វិស័យ​សំណង់​នៅ​កម្ពុជា និង​ដើម្បី​អភិវឌ្ឍ​ស្តង់ដា​ខ្ពស់បំផុត គឺជា​អ្វីដែល​ត្រូវ​ប្រកាន់ខ្ជាប់​។

យើង​ទាំងអស់​គ្នា​ដែល​នៅក្នុង​ឧស្សាហកម្ម​សំណង់​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ខ្ពស់បំផុត ចំពោះ​សុវត្ថិភាព និង​តម្លៃ​នៃ​ជីវិត​មនុស្ស​»​។

សម្រាប់​ក្រុមគ្រួសារ​កម្មករសំណង់​ដែល​បាន​រងរបួស​នៅ​កន្លែងធ្វើការ ហើយ​សិស្ស​ដែលមាន​ចំណាប់​អារម្មណ៍​ចូលរួម​ក្នុង​កម្មវិធី​អាហារូបករណ៍​របស់​អង្គការ Lighthouse Club Cambodia ហើយ​បុគ្គល ឬ​ក្រុមហ៊ុន​ដែល​ចង់​ចូលរួម​ជាមួយ​អង្គការ Lighthouse ដើម្បី​ជួយ​អភិវឌ្ឍ​អនាគត​នៃ​វិស័យ​សំណង់​របស់​ព្រះរាជាណាចក្រ​កម្ពុជា សូម​ទាក់ទង​តាមរយៈ​អ៊ីមែល៖ admin@lighthouseclubkh.com៕