ទីកុ្រង​ហុងកុងៈ ​តម្លៃ​ភាគហ៊ុន​​​នៃ​ក្រុមហ៊ុន​នានា​ចុះ​បញ្ជី​នៅ​ផ្សារហ៊ុន​ហុងកុង​បានធ្លាក់ថ្លៃ​​​នៅ​​ថ្ងៃ​បើក​ការ​ជួញ​ដូរ​​នៅ​ថ្ងៃ​​ចន្ទ​ ដោយសារ​ការភ័យ​ខ្លាច​នៃ​​​ការ​ឆ្លង​​រាលដាល​ពី​ការ​ដួល​រលំ​ដ៏​មាន​ឥទ្ធិពល​​​នៃ​ក្រុមហ៊ុន​អចលនទ្រព្យចិន​ Evergrande ខណៈ​ដែល​ក្រុមហ៊ុន​នេះ​​កំពុង​ក្រាញ​ននៀល​នៅ​ក្រោមបំណុល​។​

​​ក្រុមហ៊ុន Evergrande ​ដែល​ជា​អ្នក​អភិវឌ្ឍន៍​​​ធំបំផុត​​​មួយ​​របស់​​ប្រទេស​ចិន ​បាន​ព្រលយ​ឲ្យ​ដឹង​​ថា ខ្លួន​ប្រហែល​មិនអាច​សង​បំណុល​​និង​អត្រា​ការប្រាក់​លើ​​​បណ្ណ​បំណុល​របស់ខ្លួន​នោះទេ ដែល​មាន​ច្រើន​ជាង​​៣០០​ពាន់​លាន​ដុល្លារ​​។


ជាមួយ​ការ​ទូទាត់​​​ខ្លះ​ ដែល​ត្រូវ​បង់​នៅថ្ងៃ​ចន្ទ​និង​ថ្ងៃ​ព្រហស្បតិ៍​ ពាណិជ្ជករ​ខ្លះ​កំពុង​សម្លឹង​មើល​​​ប្រកប​ដោយ​ការ​រំជួល​ចិត្ត​​ចំពោះ​វិបត្តិ​នេះ​ដែល​បាន​ធ្វើ​ឱ្យ​មាន​ការភ័យ​ខ្លាច​ពីការ​​ឆ្លង​​ជាប់​គ្នា​ ទាំង​ក្នុង​​ស្រុក​និង​អន្តរជាតិ។


​ក្រុមហ៊ុន​អ្នក​វិភាគ​បាន​និយាយ​ថា ​កង្វះ​​​ការ​អធិប្បាយ​​​ពីទីក្រុង​ប៉េកាំង​​និង​ការ​ឈប់​សម្រាក​​​ក្នុងប្រទេសចិន ​​កំពុង​បន្ថែម​ទៅ​លើ​ភាព​មិនច្បាស់លាស់​។​


ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​​ Evergrande ជា​ក្រុមហ៊ុន​ខាត​​បង់​ធំបំផុត​​លើ​​ផ្សារ​ហ៊ុន​​ហុងកុង ដែល​​មាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​ត្រូវ​បាន​ចុះ​បញ្ជី។ ភាគហ៊ុន​របស់​ខ្លួន​បាន​ធ្លាក់ចុះ​ ១៧ ភាគរយ​ធ្លាក់ចុះ​ប្រហែល ​៩០​ ភាគរយ​ចាប់តាំង​ពី​ដើម​ឆ្នាំ​នេះ។


ក្រុមហ៊ុន​អចលនទ្រព្យ​ផ្សេង​ទៀត ក៏ស្ថិតនៅ​ប្រព័ន្ធរងគ្រោះ​ដែរ ដោយ​​​ក្រុមហ៊ុន Henderson Land ខាតបង់​​ ១២,៣​ ភាគរយ និង​ក្រុមហ៊ុន​​ New World Development ​បាន​ធ្លាក់​ចុះ​ទាប ​​១១​ ភាគរយ​។ ក្រុមហ៊ុន​អចលនទ្រព្យ​​ Sun Hung Kai ​ធ្លាក់​ចុះ ៩​ ភាគរយ​។


ទន្ទឹម​នឹង​នោះដែរ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​យក្ស​​​ Ping An ​បាន​ខាត​បង់​៨​ភាគរយ​។ ​ធនគារ​ China Minsheng Bank, ធនាគារ​កសិកម្ម​ចិន (Agricultural Bank of China) និង​ធនាគារ​​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ចិន (Industrial and Commercial Bank of China) ​ដោយ​ក្រុមហ៊ុន​និមួយៗ​សុទ្ធ​តែ​ធ្លាក់​​ចុះ​ប្រមាណ​​ ៥​ ភាគរយ​៕ ​AFP/RR