ការហក់​ឡើង​តម្លៃ​សម្ភារ​សំណង់​នៅ​វៀតណាម

Content image - Phnom Penh Post
ដែក​សំណង់​លក់​ក្នុង​ដេប៉ូ​ចែកចាយ​គ្រឿងសំណង់​នៅ​វៀតណាម​។ VNA

ទីក្រុងហូជីមិញៈ តម្លៃ​សម្ភារ​សំណង់​ដូចជា ដែក និង​ដែក ស៊ីម៉ងត៍ ថ្ម និង​ខ្សាច់ ជាដើម បាន​កើនឡើងជា​បន្តបន្ទាប់ ចាប់​តាំងពីដើម​ឆ្នាំនេះ ដោយសារ​ការកើនឡើង​នៃ​តម្រូវ​ការដែល​បណ្តាលមកពី​រយៈពេល​សាងសង់​យូរ ដោយ​ត្រូវបាន​ពន្យារពេល​ដោយ​កូវីដ​ ១៩ ចាប់ពី​ខែកុម្ភៈ ដល់​ខែមេសា ឆ្នាំមុន​។

នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ផលិត​ដែកថែប​បាន​ជូនដំណឹង​ដល់​អតិថិជន​របស់ខ្លួន​អំពី​តម្លៃ​ផលិតផល​ដែក​ហក់​ឡើង​ខ្ពស់ សម្រាប់​ដែក​គ្រប់​ប្រភេទ​។

ពួកគេ​បាន​បង្កើន​ចំនួន​ ៦​ ដង ដោយ​បន្ថែម​រហូតដល់ ២,៤​ លាន​ដុង​ក្នុង​ ១​ តោន រួមទាំង​ការកើនឡើង​ ៣ ​ដង ក្នុង​ខែមីនា​តែ​ ១​។

យោងតាម​ក្រុមហ៊ុន​ផលិត តម្លៃ​ក្រដាស និង​វត្ថុធាតុដើម​ផ្សេងទៀត​បាន​ឡើងថ្លៃ ហើយ​ពួកគេ​បាន​ឡើងថ្លៃ​ដែក​រហូតដល់​ជាង ១៩ ​លាន​ដុង​ក្នុង​ ១ ​តោន​។

តម្លៃ​សម្ភារ​សំណង់​ជាច្រើន​ទៀត​ដូចជា​ខ្សាច់ និង​ឥដ្ឋ​បាន​កើនឡើង​ ១០-២០ ​ភាគរយ​ចាប់តាំងពី​ដើមឆ្នាំ​មក​។

នៅ​ទីក្រុង​ហូជីមិញ ហាង​លក់​សម្ភារ​សំណង់ និង​គ្រឿង​តុបតែង​ខាងក្នុង​ភាគច្រើន​បាន​ដំឡើងថ្លៃ​ផលិតផល​។

ក្រៅពីនេះ អ្នកផ្គត់ផ្គង់​ធ្លាប់​ផ្គត់ផ្គង់​ទំនិញ​រហូតមក​ដល់ពេល​ថ្មីៗ​នេះ ត្រូវបាន​ដំឡើងថ្លៃ​ដឹកជញ្ជូន​បន្ថែមទៀត​។

ការ៉ូសេរ៉ាមិច កម្រាល​ឈើ និង​កម្រាល​ប្លាស្ទិក កម្រាល​ឥដ្ឋការ៉ូ និង​ថ្នាំ​លាបទឹក សុទ្ធ​តែមាន​តមៃ្ល​ថ្លៃ​ជាង​មុន នាពេល​ឥឡូវនេះ​។

លោក Nguyen Hoang Trung ម្ចាស់​ហាង​លក់​គ្រឿង​សំណង់​មួយកន្លែង​ក្នុង​ទីក្រុង បាន​និយាយថា តម្លៃ​ដែក​បាន​ឡើងដល់ ២០ ​លាន​ដុង​ក្នុង​ ១​ តោន ហើយ​វា​ក៏​អាច​កើនឡើង​បន្ថែមទៀត​ដែរ​។

សមាគម​សម្ភារ​សំណង់​នៃ​ប្រទេស​វៀតណាម​បាន​និយាយថា ដោយសារតែ​ការកើនឡើង​យ៉ាងខ្លាំង​នៃ​តម្លៃ​វត្ថុធាតុដើម​នាំចូល និង​ជាពិសេស​តម្លៃ​ប្រេងឥន្ធនៈ អាជីវកម្ម​ត្រូវបាន​បង្ខំចិត្ត​ដំឡើង​តម្លៃ​តាម​នោះដែរ​៕ VNS-ANN/RR

ព័ត៌មានថ្មីៗ