ខ្ញុំ​ជា​អ្នក​ថតរូប​អាជីព​វ័យក្មេង​ម្នាក់​ពេលដែល​ឈាន​ជើង​ចូល​ការិយាល័យ​កាសែត ​ភ្នំពេញ ប៉ុស្តិ៍ ​ក្នុង​ឆ្នាំ​ ២០០៥​។

ការងារ​របស់ខ្ញុំ​បាន​ប្រមូល​​ផ្ដុំ​រូបថត​ពី​កសិដ្ឋាន​ប៉ា​របស់ខ្ញុំ​នៅក្នុង​ប្រទេស​អូស្ត្រាលី សេចក្ដី​ពិពណ៌នា​អំពី​រូបភាព​ពី​ស្ទូឌីយោ​នោះ​ខ្ញុំ​បាន​ធ្វើការ​ដោយ​តក់ក្រហល់ ដោយ​ជ្រើសរើស​រូបភាព​ដែលមាន​ពី​ទូទាំង​ពិភពលោក​ក្នុងអំឡុងពេល ៤ ឬ​ ៥ ​ឆ្នាំ​ចុងក្រោយ​ដែលជា​អ្នក​ថតរូប​ដូចជា​ក្រុម​ល្បាត​នាវា​។


យ៉ាងណា​ក៏ដោយ រូបភាព​ទាំងនោះ​វា​គ្រប់គ្រាន់​គួរសម​ក្នុង​ការដាក់ពិន្ទុ ដល់​ការងារ​ជាយថាហេតុ​នៅក្នុង​ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​បន្ទប់​ព័ត៌មាន ដែល​ត្រូវបាន​ចាត់តាំង​ជា​លើកដំបូង​ក្នុង​ការងារ​ជា​អ្នកថតរូប​អាជីព​ដែល​គ្មាន​ស្ថាប័ន​ ឬ​ក្រុមហ៊ុន ខ្ញុំ​ដើរ​តត្រុក​ចុះ​តត្រុក​ឡើង​ថតរូប​ក្មេង​រាំ​តាមផ្លូវ និង​អណ្ដើក​ចម្លែក​នៅក្នុង​វត្ត​។


ក្តីសុបិន​របស់ខ្ញុំ​គឺ​ធ្វើ​អ្វី​ឱ្យមាន​ភាពខុសប្លែក​ពី​គេ​ក្នុង​ពិភពលោក ហើយ​ខ្ញុំ​បាន​មើលឃើញថា វិជ្ជាជីវៈ​សារព័ត៌មាន​ជា​ឱកាស​សម្រាប់​ខ្ញុំ​ក្នុង​ការប្រើ​ជំនាញ​របស់ខ្ញុំ​ដើម្បី​លាតត្រដាង​​នូវ​អ្វីដែល​ខុស ប្រយុទ្ធ​ប្រឆាំង​នឹង​ការរើសអើង ការយល់ច្រឡំ និង​ការធ្វើ​ពិធី​ឱ្យ​ប្លែក​ពីគ្នា​។


ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ផ្ទះ​ទី​ ២ ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ធ្វើជា​អ្នកស្ម័គ្រចិត្ត​នៅ​ទីនោះ​ (​កម្ពុជា​) ​នៅ​​ពេលដែល​ខ្ញុំ​នៅ​ក្មេង និង​ត្រង់​។ នៅពេលនេះ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​ត្រឡប់មក​កម្ពុជា​វិញ​ជាមួយ​អ្វី​​បន្ថែម​ដល់​ខ្ញុំ​ជាច្រើន​ទៀត​។


នៅពេលនោះ ការិយាល័យ​ព័ត៌មាន​នៃ​គេហដ្ឋាន​ដែលមាន​បន្ទប់​ខ្វាត់ខ្វែង រាត់រាយ នោះ​គឺជា​ផ្ទះ​លោក ម៉ៃឃើល ហេ ដែល​ជា​ស្ថាបនិក និង​ជា​អ្នកគ្រប់គ្រង​ការីនិពន្ធ​បរទេស​។ ខ្ញុំ​ទទួលស្គាល់ថា នៅពេល​ដំបូង ភាពគំរោះគំរើយ​ខាងក្រៅ​របស់​លោក​បាន​ធ្វើឱ្យ​ខ្ញុំ​ភ័យ​តក់ស្លុត​។ ប៉ុន្តែ​ឆ្លងកាត់​ពេលវេលា​ជាច្រើន​ឆ្នាំ​នៅ​កាសែត​ភ្នំពេញ-ប៉ុស្តិ៍ ខ្ញុំ​បានចាប់ផ្តើម​កោតសរសើរ​គាត់​យ៉ាងខ្លាំង ទាំង​ក្នុងនាម​ជា​មិត្ត​ម្នាក់ និង ជា​មនុស្សម្នាក់​នៅ​កម្ពុជា ត្រូវបាន​ចាត់ទុកជា​អ្នកបង្កើត​មូលដ្ឋាន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏រឹងមាំ​។


លោកស្រី Tracey និង​សហការី​អ្នក​ថតរូប​ភ្នំពេញ​ប៉ុស្ដិ៍​។ រូបថត សហការី

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ខ្ញុំ​មិន​ត្រឹមតែ​ជា​អ្នក​ថតរូប​ប៉ុណ្ណោះ​​ទេ​ ប៉ុន្តែ​ខ្ញុំ​បានចាប់ផ្តើម​សរសេរ​ព័ត៌មាន​ដោយផ្ទាល់ ដោយ​មាន​ការបង្ហាត់បង្រៀន និង​ការជំរុញ​លើកទឹកចិត្ត​ពី​ប្រធាន​ការីនិពន្ធ​លោក ឆាល ម៉ាដើវីដ (Charles McDermid) ​លោកស្រី ស៊ូសានផុសវ៉ៃ (Susan Postlewaite) និង លោក សេត មិសន័រ (Seth Meixner)​។ នៅ​ទីបំផុត​ខ្ញុំ​បាន​ធ្វើឱ្យ​ខ្លួនឯង​ក្លាយ​ទៅ​ជា​អ្នកនិពន្ធ​រូបថត និង​ដឹកនាំ​ក្រុម​អ្នក​ថតរូប​បានល្អ​បំផុត​នៅក្នុង​ទីក្រុង​ភ្នំពេញ​ (​ទោះបី​យ៉ាងណា​ខ្ញុំ​អាចមាន​ភាពលម្អៀង​​បន្តិចបន្តួច​លើ​ប្រធានបទ​នៃ​រូបថត​នោះ​!)​។

ក្រៅពី​ជា​អ្នក​ថតរូប​ដ៏អស្ចារ្យ​ម្នាក់ ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើការ​ជាមួយ​អ្នកយក​ព័ត៌មាន​បរទេស​ដ៏អស្ចារ្យ​មួយចំនួន​។ ខ្ញុំ​នៅមាន​មិត្ត​ជាច្រើន​រហូតដល់​សព្វថ្ងៃ​នេះ​ ប៉ុន្តែ​ការបំផុសគំនិត​ដ៏ធំ​បំផុត​មកឱ្យ​ខ្ញុំ​គឺជា​មិត្ត​រួមការ​ងារ​ជនជាតិ​ខ្មែរ​ដែល​បាន​បង្រៀន​ខ្ញុំ​ពីអ្វី​ដែល​ជា​វិជ្ជាជីវៈ​សារព័ត៌មាន​​ពិតប្រាកដ​។

បច្ចេកទេស​នៃ​ការធ្វើ​សម្ភាសន៍​​របស់ខ្ញុំ​បាន​រីកចម្រើន​តាម​ការឃ្លាំមើល លោក សំ រិទ្ធ ដែល​លោក​តែងតែ​មាន​ឥរិយាបថ​ក្នុង​ការ​ផ្តល់​ឱ្យ​មនុស្ស​គ្រប់គ្នា​មាន​ភាពងាយស្រួល​។ អ្នក​នៅ​រស់រាន​មាន​ជីវិត​ត្រូវបាន​លើក​រឿង​ផ្ទាល់ខ្លួន​មក​និយាយ​ ខណៈ​ដែល​អ្នកផ្សេង​ទៀត​មិន​យល់​​ថា ពួកគេ​ស្ថិត​នៅក្នុង​សភាព​គ្រោះថ្នាក់​នៅក្នុង​តំបន់​ក្តៅ ដែល​ត្រូវ​បានដាក់​សំណួរ​ខ្លាំង​ទៅកាន់​សន្តិសុខ​ដើម្បី​ឈ្លេច​យក​ចម្លើយ​។

លោក វង្ស សុខេង អ្នកមាន​ជំនាញ​ក្នុង​បណ្ដា​ការងារ​លើសលប់ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ធ្វើការ​ជាមួយ​​លោក ជាង សុខា (​កាល​គាត់​នៅមាន​ជីវិត​) ​ជាពិសេស​ក្នុងពេល​ចុះទៅ​កាន់​តំបន់​ដែលមាន​កើតហេតុ នៅក្នុង​ប្រទេស យើង​យក​ព័ត៌មាន​ និង​សរសេរ​រួមគ្នា​ហើយ​តំបន់​ដែល​ខ្ញុំ​មាន​ការចងចាំ​បំផុត​នោះ​គឺ​រឿង​ប្រឈមមុខ​ដាក់​គ្នា​ដោយ​កងទ័ព​កម្ពុជា​ និង​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ព្រំដែន​កម្ពុជា-ថៃ​។

ការប្រឈមមុខ​ដាក់គ្នា​យូរ​បាន​ផ្ទុះ​ជា​សង្គ្រាម នៅពេល​ដែល​ទទួលបាន​ព័ត៌មាន​ភ្លាម សុខា បាន​ដោះស្រាយ​បញ្ហា ដោយ​សុំ​ធ្វើដំណើរ​តាម​ឡាន​របស់លោក ហេង ស៊ីនិត្យ អ្នក​ថតរូប​ឱ្យ​​ភ្នាក់ងារ​ AP ​ប្រចាំ​ក្រុងភ្នំពេញ ពួកយើង​បាន​ចាកចេញ​ពី​ការិយាល័យ​ដោយ​បន្ទាន់​បំផុត​។

ក្នុង​សម្លៀកបំពាក់​បែប​ធ្វើការ​ក្នុង​ការិយាល័យ និង​ស្បែកជើង​កែង មាន​ថ្ម​កាមេរ៉ា​តែ​ ១ ​ដុំ​គ្មាន​ឆ្នាំង​សាក​ថ្ម អ្នក​ទាំងនោះ​ទទូច​ឱ្យប្រញាប់ ដោយ​មិនមាន​ពេល​ឈប់​នៅផ្ទះ​របស់ខ្ញុំ​ដើម្បី​រៀបចំ​សម្ភារ​សម្រាប់​យកទៅ​ធ្វើការ​។

ខ្ញុំ​មិន​ចាប់អារម្មណ៍​ទេ​ នៅពេល​​ដែល​យើង​ឈប់​នៅមុខ​ផ្ទះ​របស់​លោក​ សុខា ប៉ុន្តែ​ភាពជាក់ស្ដែង​គឺ​ទៅយក​គាត់​ជួយ​។ ​យើង​បាន​ចំណាយពេល​បើកឡាន​ពេញ​ ១ ​យប់ ហើយ​រក​កន្លែង​គេង​ដោយ​ចង​អង្រឹង​ក្រោម​ដើមឈើ​នៅ​ជើងភ្នំ មុនពេល​ចេញដំណើរ​​បន្តទៀត​ទៅកាន់​កំពូលភ្នំ​ដែល​​មាន​ភាពស្រអាប់​ដែល​គ្របដណ្ដប់​លើ​ប្រាសាទព្រះវិហារ​នៅពេល​ថ្ងៃ​រះ​។

ទោះបី​ជា​មាន​សម្លៀកបំពាក់​មិន​សមរម្យ​គ្រប់គ្រាន់​នៅក្នុង​ខ្សែត្រៀម​ជួរមុខ​នៅ​កណ្ដាល​ព្រៃ ខ្ញុំ​បាន​ត្រៀមខ្លួន​ក្នុង​ការប្រើ​កាមេរ៉ា​ដែលមាន​ថ្ម​តែមួយ​ដុំ​ពេលនោះ​ខ្ញុំ​ក្លាយជា​អ្នកយក​ព័ត៌មាន​ និង​ថតរូប​។

នៅពេល​មាន​ភ្លៀង​ធ្លាក់ ភក់​បាន​ស្អិត​ជាប់​ជិត​ស្បែកជើង​កែង​របស់ខ្ញុំ​បាក់​ខូច ខ្ញុំ​មិនបាន​ត្អូញត្អែរ​សូម្បី​ម្តង នៅ​ទីនោះ នៅ​ពេល​ដែល​បុរស​ទាំងនោះ​មុជទឹក​រួច​ និង​ស្លៀកពាក់​ស្អាតបាត​មករក​ខ្ញុំ​ ដើម្បី​នាំទៅ​ផឹកស្រា​បៀរ​។

ការអត់ធ្មត់​ខ្ពស់​របស់ខ្ញុំ​នៅក្នុង​ពេល​ដែល​ពួកគេ​និយាយ​លែង​កំប្លែង​ខ្លី ខ្ញុំ​ត្រូវតែ​ដឹងថា តើ​ពួកគេ​មុជទឹក​នៅ​កន្លែង​ណា នៅពេលដែល​ខ្ញុំ​មិន​ដឹងថា​ទៅ​មុជទឹក​នៅទីណា ខកខាន​ដុស​​ធ្មេញ​ ៤ ​ថ្ងៃ​មកហើយ​នោះ​។ ​លក្ខណៈ​​ដែល​មិន​ឆេវឆាវ​របស់ខ្ញុំ ខ្ញុំ​បាន​រក​កន្លែង​មុជទឹក​ឃើញ និង​ទទួលបាន​អំណោយ​ជា​ដប​សាប៊ូ​​កូនក្មេង កន្សែង​ និង​អាវ​ពី​លោក ស៊ីនិត្យ ពិតណាស់​អាវ​នោះ​ពណ៌​ស​ (​លោក​ ស៊ីនិត្យ ចូលចិត្ត​ស្លៀកពាក់​ពណ៌​ស​)​។

ក្នុង​ចំណោម​អនុស្សាវរីយ៍​ដ៏អស្ចារ្យ​មាន​មេរៀន​ដ៏មាន​តម្លៃ​ជាច្រើន និង​ជាដំបូង​ជាច្រើន​របស់ខ្ញុំ រូបថត​ទំព័រមុខ​របស់ខ្ញុំ ព័ត៌មាន​ស៊ើបអង្កេត​លើកដំបូង​របស់ខ្ញុំ​ការទទួល​បាន​ការជួយ​ជា​លើកដំបូង​របស់ខ្ញុំ​ក្នុង​អំឡុង​​ពេល​កុបកម្ម បាតុករ​វ័យក្មេង​ម្នាក់​បាន​ទាញ​ខ្ញុំ​ចេញពី​ផ្លូវ​ដែលមាន​ភ្នក់ភ្លើង​កំពុង​ឆេះ មុន​​ពេល​គេ​និយាយ​ហ៊ឹមៗ ថា​សុំទោស​​លោកស្រី ដោយ​លើក​កណ្ដាប់ដៃ និង​រត់​ត្រឡប់​ចូល​ទៅក្នុង​ហ្វូងមនុស្ស​វិញ​។

បទពិសោធ​ទាំងនេះ​បាន​បង្កើត​មូលដ្ឋានគ្រឹះ​នៃ​អាជីព​របស់ខ្ញុំ ហើយ​បន្ទាប់ពី​រយៈពេល​ជិត​ ៥ ​ឆ្នាំ​ដ៏អស្ចារ្យ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ខ្ញុំ​បាន​បន្ត​ក្លាយជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​ដែល​និយាយ​អំពី​សង្គ្រាម និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​មជ្ឈិមបូព៌ា​។

ខ្ញុំ​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​​វិញ​ដើម្បី​មកលេង​ផ្ទះ​ទី​ ២ និង​គ្រួសារ​ទី​ ២ របស់ខ្ញុំ​ជា​រៀងរាល់​ឆ្នាំ​ចាប់តាំងពី​ពេលនោះ​មក​​ហើយ​ខ្ញុំ​មិនដែល​ខកខាន​ឱកាស​​ជួបជុំគ្នា​ជាមួយ​ក្រុមការងារ​បុរសៗ​ និង​ចងចាំ​អនុស្សាវរីយ៍​ដ៏អស្ចារ្យ​ទាំង​នោះទេ​។

ប៉ុន្តែ​នៅ​ឆ្នាំនេះ ចំពេល​មាន​​ការហាមឃាត់​ការធ្វើដំណើរ​ដោយសារ​វិបត្តិ​កូវីដ​ ១៩ ដែល​រារាំង​ខ្ញុំ​មិន​ឱ្យនៅ​ទីនោះ​ដោយ​​ផ្ទាល់ យើង​បាន​ខកចិត្ត​ដោយ​ការបាត់បង់​មិត្ត​ជា​ទីស្រឡាញ់​របស់​យើង​ឈ្មោះ សុខា ដែល​ត្រូវបាន​ទទួល​មរណភាព​ធ្វើឱ្យ​ឃ្លាត​ពី​ក្រុមគ្រួសារ​ទាំង​វ័យក្មេង​ ដោយសារ​ជំងឺ​មួយ​រំពេច​។

ខណៈពេល​យើង​ទាំងអស់​គ្នា​នឹក​គាត់​ជាទីបំផុត គាត់​តែងតែ​រស់នៅក្នុង​ដួងចិត្ត​របស់​យើង​នៅក្នុង​រឿងរ៉ាវ​របស់​យើង និង​តាមរយៈ​អ្នកយក​ព័ត៌មាន​ជាច្រើន​ដែល​គាត់​បាន​បង្រៀន និង​បំផុសគំនិត​ដូចជា​ខ្ញុំ​ដែរ​។

បទពិសោធ​ដែល​ខ្ញុំ​ទទួលបាន ​និង​មនុស្ស​ដែល​ខ្ញុំ​បាន​ជួប​ក្នុង​​ពេល​ខ្ញុំ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​មិន​ត្រឹមតែ​ខ្ញុំ​ក្លាយ​ជា​អ្នកកាសែត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​នោះ​ផងដែរ​។

ក្នុងនាម​ជា​អ្នកសារព័ត៌មាន​វ័យក្មេង​ម្នាក់​ដែល​ក្រឡេកមើល​រូបថត​ដែល​តុបតែង​នៅ​នឹង​ជញ្ជាំង​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​សង្គ្រាម​ដោយ​ឆ្លុះបញ្ចាំង​ពី​ឱកាស​ម្តងម្កាល​ក្នុងការ​ជ្រើសរើស​ការគិត​របស់​អ្នក​ថតរូប​ល្បីល្បាញ​នៅក្នុង​សង្គ្រាម​គឺ លោក​ ធិម ផេក (Tim Page) ឬ​លោក អាល់ រ៉កកហ្វ (Al Rockoff) ​នៅពេល​ផឹកស្រា​បៀរ ខ្ញុំ​មិនដែល​នឹក​ស្រមៃ​ថា​ខ្ញុំ​នឹង​បន្ត​សរសេរ​ប្រវត្តិ​ខ្លួនឯង​ទេ​។

ខ្ញុំ​នៅ​ជួរមុខ​នៅពេលដែល​លោក ហ្គាដាហ្វី (Muamar Gaddafi) ត្រូវបាន​ចាប់ខ្លួន ហើយ​បាន​ប្រាប់​ពិភពលោក​នៃ​ការស្លាប់​របស់គាត់​នៅក្នុង​ប្រទេស​លីប៊ី​។ ខ្ញុំ​មាន​ឯកសិទ្ធិ​ក្នុង​​ការចងក្រង​ឯកសារ​អំពី​ភាពធន់​ និង​ការឈឺចាប់​របស់​ក្រុមគ្រួសារ និង​អ្នក​ប្រយុទ្ធ​ដែល​បាន​ជាប់​នៅក្នុង​សង្គ្រាម​នៅ​ប្រទេស​ស៊ីរី​។

ខ្ញុំ​នៅ​ទីនោះ នៅ​ទីតាំង​ដ៏បរិសុទ្ធ​បំផុត​នៃ​ជំនឿ​យ៉ាហ្ស៊ីឌី នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ នៅពេលដែល​ក្រុម​រដ្ឋ​អ៊ិស្លាម​ដណ្តើម​កាន់កាប់​ភូមិ​របស់​ពួកគេ ការចាប់​ជំរិត​សម្លាប់ និង​បំផ្លាញ​សហគមន៍​ទាំងមូល​។

ទោះបីជា​យ៉ាងណា​ក៏ដោយ​សមិទ្ធផល​ដ៏អស្ចារ្យ​ និង​អនុស្សាវរីយ៍​ដែល​គួរឱ្យ​គោរព​របស់​ខ្ញុំ​គឺ​បានមកពី​ឆ្នាំ​ដែល​ខ្ញុំ​បាន​ចំណាយ​​ពេល​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​៕ (​ប្រែ​សម្រួល ដោយ រ៉ាស៊ី​)

Tracey Shelton