នៅក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ពណ៌​មាស យើង​នៅទីនេះ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​ ៧២ ​ឆ្នាំ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ខណៈដែល​ពិភពលោក​ទាំងមូល​បាន​ចូលរួម​អបអរសាទរ​ដល់​ឱកាស​ដ៏ពិសេស​នេះ តាង នាម​ឱ្យ​សមាគម​ពាណិជ្ជកម្ម ចិន-ហុងកុង និង​ម៉ាកាវ​នៅ​កម្ពុជា រួម​នឹង​សមាជិក​ទាំងអស់​នៃ​សមាគម​ពាណិជ្ជកម្ម​ហុងកុង​នៅ​កម្ពុជា យើង​សូម​បង្ហាញ​ការគោរព​ដ៏ស្មោះស្ម័គ្រ​ចំពោះ មាតុភូមិ​របស់​យើង​!

ឆ្នាំ​ ២០២១ នេះ គឺជា​ចំណុចប្រសព្វ​ប្រវត្តិសាស្ត្រ​នៃ​គោលដៅ​ ២០០ ​ឆ្នាំ​ «Two Centenary Goals» របស់​ប្រទេស​ចិន ហើយ​ខណៈពេល​យើង​ឈរលើ​កម្រិត​នៃ​ដំណើរ​ថ្មី​សម្រាប់​មាតុភូមិ​របស់​យើងៗ​ក្រឡេកមើល​ទៅក្រោយ​នូវ​ដំណើរ​ដ៏​រុងរឿង​របស់​យើង​។ ៧២ ​ឆ្នាំមុន ប្រជាជន​ចិន​បន្ទាប់ពី​ការតស៊ូ​យ៉ាង​ស្វិតស្វាញ បាន​ដឹកនាំ​ការបង្កើត​ប្រទេស​ចិន​ថ្មី​ (New China) និង​បានធ្វើឱ្យ​ប្រទេស​ចិន​វិវឌ្ឍ​ទៅរក​ភាពរុងរឿង​ឡើងវិញ​។


រយៈពេល ៧២ ឆ្នាំ​បាន​កន្លងផុតទៅ នៅក្រោម​ការដឹកនាំ​ដ៏រឹងមាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន (CPC) ប្រជាជន​ចិន​បាន​ឆ្លងកាត់​ការលំបាក​រាប់មិនអស់ និង​បាន​បង្កើត​អព្ភូតហេតុ​ពី​ ១ ​ទៅ​ ១ និង​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​។ ប្រទេស​ចិន​បាន​ផ្លាស់ប្តូរ​ជោគវាសនា​របស់​ខ្លួន​ពី​ការធ្លាក់ចុះ​ឆ្ពោះ​ទៅរក​ការរីកចម្រើន រឹងមាំ និង​រុងរឿង​ជា​លំដាប់​។


នៅក្នុង​ឆ្នាំ​ ២០២១ ប្រទេស​ចិន​សម្រេចបាន​នូវ​គោលដៅ​ ១០០ ​ឆ្នាំ​ដំបូង​របស់ខ្លួន និង​បាន​កសាង​សង្គមជាតិ​មួយ​ដែលមាន​ភាពរុងរឿង​គ្រប់​វិស័យ ហើយ​បាននិងកំពុង​ធ្វើដំណើរ​ឆ្ពោះទៅរក​គោលដៅ​ ១០០ ​ឆ្នាំ​លើក​ទី​ ២ នៃ​ការកសាង​ប្រទេសជាតិ ដើម្បី​ឆ្ពោះទៅរក​ជា​ប្រទេស​សង្គមនិយម​ដ៏ទំនើប​អស្ចារ្យ​មួយ​។


មិត្តភាព​រវាង​កម្ពុជា-ចិន​បាន​ឆ្លងកាត់​ពេលវេលា និង​ការសាកល្បង​ជាច្រើន នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​នានា​។ គិត​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ជា​អ្នកគាំទ្រ​ដ៏រឹងមាំ និង​បានឱ្យ​និយមន័យ​ពិត​នៃ​មិត្តភាព​នេះ​ថា ជា​មិត្តភាព​ដែកថែប​។


ក្រោម​ការយកចិត្ត​ទុកដាក់​យ៉ាង​ស្មោះស្ម័គ្រ​ពី​លោក​ប្រធានាធិបតី Xi Jinping រដ្ឋាភិបាល​ចិន​បានផ្តល់​ជំនួយ​យ៉ាងច្រើន​ដល់​កម្ពុជា ដើម្បី​បង្ការ និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​។ រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ចំនួន ២៦,៨ លាន​ដូស​ពី​ប្រទេស​ចិន ដែល​ក្នុងនោះ ៤,៣ ​លាន​ដូស គឺជា​ជំនួយ​សប្បុរសធម៌​។ ថ្មីៗ​នេះ រដ្ឋាភិបាល​ចិន​បាន​សន្យាថា នឹង​បរិច្ចាគ​វ៉ាក់សាំង​ចំនួន​ ៣ ​លាន​ដូស​បន្ថែមទៀត​ដល់​កម្ពុជា ដែល​បានបង្ហាញ​តាមរយៈ​សកម្មភាព​ជាក់ស្តែង​នៃ​ស្មារតី​របស់​សហគមន៍​ចិន-កម្ពុជា ដែលមាន​អនាគត​រួមគ្នា​។


ជនជាតិ​ចិន​នៅ​កម្ពុជា​គឺជា​សាក្សី និង​ជា​អ្នក​លើកកម្ពស់​ចំណង​មិត្តភាព​រវាង​កម្ពុជា-ចិន​។ សូម​យើង​រួមគ្នា​ជាមួយ​ជនជាតិ​ចិន​នៅ​កម្ពុជា ឱ្យ​បន្ត​ថែរក្សា​ទំនៀមទម្លាប់​ជា​ប្រពៃណី​នៃ​ការ​ស្នេហា​ជាតិ និង​ការជួយ​គ្នា​ទៅវិញទៅមក និង​បំពេញ​គុណសម្បត្តិ​របស់​យើង​ចំពោះ​ការធ្វើ​សមាហរណកម្ម កម្ពុជា-ចិន ទន្ទឹមនឹង​ការស្វែងរក​ការអភិវឌ្ឍ ដោយ​ផ្អែក​ជា​ចម្បង​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្ទាល់​របស់​យើង ក្នុងពេល​តែមួយ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​-​ចិន និង​ចំណងមិត្តភាព​ដែកថែប​៕

ដើម្បី​ភាពរុងរឿង​នៃ​មាតុភូមិ​ដ៏អស្ចារ្យ​របស់​យើង!

ដើម្បី​សុភមង្គល​ និង​សុខុមាលភាព​របស់​មិត្តភក្តិ​ទាំងអស់!

សូមឱ្យ​ចំណងមិត្តភាព​ជា​បងប្អូន​រវាង​កម្ពុជា-ចិន ស្ថិតស្ថេរ​ជា​រៀងរហូត!

សមាគម​ពាណិជ្ជកម្ម ចិន​ហុងកុង និង​ម៉ាកាវ​នៅ​កម្ពុជា

សមាគម​ពាណិជ្ជកម្ម​​ហុងកុង​នៅ​កម្ពុជា

លោក Yum Sui Sang ប្រធាន​ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល