ប្រវត្តិ​នៃ​គម្រោង​កិច្ច​សហ​ប្រតិ-បត្តិ​ការ​ផ្នែក​ច្បាប់​មួយ​របស់ JICA ជាមួយ​ក្រសួង​យុត្តិធម៌ បាន​ចាប់ផ្ដើម​ដំណើរការ​ក្នុង​គោលដៅ​ជួយ​ជ្រោមជ្រែង​នៅក្នុង​កិច្ចការ​តាក់តែង​សេចក្ដី-ព្រាង​ក្រមរ​ដ្ឋ​ប្ប​វេណី និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី។ នៅក្នុង​ដំណើរការ​នៃ​ការ​តាក់តែង​សេចក្ដីព្រាង​ក្រម​នេះ ត្រូវ​បាន​បង្កើត​ក្រុមការងារ​មួយ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រុមការងារ​មួយ​មក ពី​ប្រទេស​ជប៉ុន។

ចំពោះ​នីតិវិធី​នៃ​ការ​តាក់តែង​ក្រម​ទាំង២នេះ ក្រុមការងារ​នៃ​ប្រទេស​ជប៉ុន ត្រូវ​បាន​បែងចែក​ទៅជា​ក្រុម​ដែល​ទទួលបន្ទុក​ក្រមរ​ដ្ឋ​ប្ប​វេណី និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី។ រី​ឯក្រុមការងារ​នៃ​ប្រទេស​កម្ពុជា​វិញ ជំហាន​ដំបូង​គឺ​ផ្ដល់​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នានា​ក្នុង ស្រុក​ទៅ​ឱ្យ​ក្រុមការងារ​នៃ​ប្រទេស​ជប៉ុន ដើម្បី​រៀបចំសេចក្ដី​ព្រាង​ដំបូង​សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ និង​យក​មក​ដាក់​ពិ​ភាក្សា​ជាមួយនឹង​ក្រុមការងារ​ប្រទេស កម្ពុជា ដោយមាន​ការបកប្រែ​ពី​ភាសា​ជប៉ុន​មក​ជា​ភាសាខ្មែរ។


នៅក្នុង​ការពិភាក្សា​នៃ​ការរៀបចំ​ក្រម​ទាំង២នេះ ខាង​ភាគី​ជប៉ុន​គ្រាន់តែ​ផ្ដល់​មាតិកា ខ្លឹមសារ​សំ​ខាន់ៗដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្ដីព្រាង​ក្រម​ទាំង២នេះ​តែប៉ុណ្ណោះ ប៉ុន្តែ​ការសម្រេច​ទៅលើ​ខ្លឹមសារ​នៃ​សេចក្ដីព្រាង​ក្រម​ទាំង២នេះ គឺ​អាស្រ័យ​ទៅលើ​ការសម្រេច​របស់​ភាគី​កម្ពុជា។


ជាមួយគ្នា​នេះ ដើម្បី​សម្រួល​សម្រាប់​កិច្ចពិភាក្សា​រវាង​ក្រុមការងារ​កម្ពុជា និង​ក្រុមការងារ​ជប៉ុន ភាគី​ជប៉ុន​បាន​បញ្ជូន​ជំនាញការ​ជប៉ុន​រយៈពេល​វែង មក​ធ្វើជា​ទីប្រឹក្សា​ផ្នែក​ច្បាប់ ដើម្បី​មក​ធ្វើការ​ផ្ទាល់​ជាមួយ​ក្រសួង​យុត្តិធម៌​កម្ពុជា ព្រមទាំង​ធ្វើការ​បណ្ដុះបណ្ដាល​នានា តាមរយៈ​សិក្ខាសាលា​ខ្នាត​តូច និង​ខ្នាត​ធំ​ជាច្រើន។


បន្ថែម​ពីនេះ​ទៀត នៅក្នុង​ការពិភាក្សា​សេចក្ដីព្រាង​នៃ​ក្រម​ទាំង២នេះ ត្រូវ​បាន​យក​មក​ត្រួតពិនិត្យ​យ៉ាង​លម្អិត មុននឹង​ធ្វើការ​សម្រេច​ថា​តើ​ត្រូវ​ប្រើប្រាស់​ពាក្យពេចន៍​ខ្មែរ​ណាមួយ​នៅ ក្នុង​ភាសា​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​បែងចែក​ច្បាស់​នៅក្នុង​នីតិវិធី និង​ធ្វើការ​ពិភាក្សា​ម្ដង១មា​ត្រាៗនៃ​សេចក្ដីព្រាង​ក្រម​ទាំង២នេះ។


ជា​លទ្ធផល ក្រមរ​ដ្ឋ​ប្ប​វេណី​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ២០០៧ និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ២០០៦។ ក្រម​នីតិវិធី​រដ្ឋប្បវេណី បាន​ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​ការសម្រួល​ដល់​នីតិវិធី​នៃ​ការអនុវត្ត​នៅក្នុង​ការដោះស្រាយ​វិវាទ​ផ្នែក​រដ្ឋប្បវេណី នៅ​តាម​សាលា​ជម្រះក្ដី​គ្រប់​ជាន់ថ្នាក់។


បន្ទាប់មក នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ប្រទេស​កម្ពុជា​បាន​ចាប់ផ្ដើម​អនុវត្ត​ក្រមរ​ដ្ឋ​ប្ប​វេណី ដែល​នេះ​គឺជា​ការ​បោះជំហាន​ថ្មី​មួយ ដែល​ប្រទេស​កម្ពុជា​មាន​បទប្បញ្ញត្តិ​សារធាតុ​លើ​វិស័យ​រដ្ឋប្បវេណី ដែល​អាច​ឆ្លើយតប​និង​ដោះស្រាយ​នូវ​គ្រប់​បញ្ហា​ដែល​ទាក់ទង​នឹង​សិទ្ធិ​និង​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ផ្នែក​រដ្ឋប្បវេណី។

ចំពោះ​ទាំង​នៅក្នុង​ការ​តាក់តែង និង​នៅក្នុង​ការអនុវត្ត​នៃ​ក្រម​ទាំង២នេះ គឺ​ជៀស​មិន​ផុត​ពី​ការ​ជួប​នូវ​ការ​លំបាក​ឡើយ ប៉ុន្តែ​ផ្លូវ​ណា​ដែល​លំបាក រមែង​នាំទៅ​កាន់​ទីកន្លែង​ដែល​មាន​ទេសភាព​ស្អាត។ កន្លងមក នៅក្នុង​ការអនុវត្ត​ក្រម​ទាំង២នេះ មាន​ទស្សនៈ​ខ្លះ​ទទួលស្គាល់​ថា​ក្រមរ​ដ្ឋ​ប្ប​វេណី និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី ពិតជា​មាន​លក្ខណៈ​ទំនើបកម្ម​ពិតមែន ប៉ុន្តែ​ក៏​នៅ​មាន​ទស្សនៈ​ខ្លះទៀត​បាន​រិះគន់​ទៅលើ​ការប្រើ​ប្រាស់​វាក្យ​សព្ទ​ថ្មីៗនៅក្នុង​ក្រម​ទាំង២នេះ ដែល​ជាហេតុ​ធ្វើ​ឱ្យ​មានការ​ពិបាក​យល់ និង​ពិបាក​ក្នុង​ការអនុវត្ត​ផង​ដែរ។

ប្រវត្តិ​នៃ​គម្រោង​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​ច្បាប់​មួយ​របស់ JICA ជាមួយ​ក្រសួង​យុត្តិធម៌ បាន​ចាប់ផ្ដើម​ដំណើរការ​ក្នុង​គោលដៅ​ជួយ​ជ្រោមជ្រែង​នៅក្នុង​កិច្ចការ​តាក់តែង​សេចក្ដី-ព្រាង​ក្រមរ​ដ្ឋ​ប្ប​វេណី និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី។ នៅក្នុង​ដំណើរការ​នៃ​ការ​តាក់តែង​សេចក្ដីព្រាង​ក្រម​នេះ ត្រូវ​បាន​បង្កើត​ក្រុមការងារ​មួយ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រុមការងារ​មួយ​មក ពី​ប្រទេស​ជប៉ុន។

ចំពោះ​នីតិវិធី​នៃ​ការ​តាក់តែង​ក្រម​ទាំង២នេះ ក្រុមការងារ​នៃ​ប្រទេស​ជប៉ុន ត្រូវ​បាន​បែងចែក​ទៅជា​ក្រុម​ដែល​ទទួលបន្ទុក​ក្រមរ​ដ្ឋ​ប្ប​វេណី និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី។ រី​ឯក្រុមការងារ​នៃ​ប្រទេស​កម្ពុជា​វិញ ជំហាន​ដំបូង​គឺ​ផ្ដល់​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នានា​ក្នុង ស្រុក​ទៅ​ឱ្យ​ក្រុមការងារ​នៃ​ប្រទេស​ជប៉ុន ដើម្បី​រៀបចំសេចក្ដី​ព្រាង​ដំបូង​សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ និង​យក​មក​ដាក់​ពិ​ភាក្សា​ជាមួយនឹង​ក្រុមការងារ​ប្រទេស កម្ពុជា ដោយមាន​ការបកប្រែ​ពី​ភាសា​ជប៉ុន​មក​ជា​ភាសាខ្មែរ។

ទាក់ទិនទៅនឹង​ទស្សនៈ​រិះគន់​នេះ លោកជំទាវ ចាន់ សុទ្ធា​វី ជា​អ្នក​គ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍ វិស័យ​ច្បាប់ និង​យុត្តិធម៌​បច្ចុប្បន្ន និង​ជារ​ដ្ឋ​លេខាធិការ​ប្រចាំការ​ដែល​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ស្ត្រី​តែម្នាក់​នៃ​ក្រសួង​យុត្តិធម៌ បាន​មានប្រសាសន៍​លើកឡើង​ថា៖«បទប្បញ្ញត្តិ​ដែល​ទាក់ទង​នឹង​វិស័យ​រដ្ឋប្បវេណី គឺជា​បទប្បញ្ញត្តិ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ជាទីបំផុត ហេតុនេះ​បើ​យើង​រៀបចំ​ខ្លឹមសារ​នៃ​បទប្បញ្ញត្តិ​នី​មួយៗ ព្រមទាំង​ការប្រើ​ប្រាស់​ពាក្យពេចន៍​មិន​ច្បាស់លាស់​ទេ អាច​នឹង​បង្ក​ការ​លំបាក​ក្នុង​ការអនុវត្ត ហើយនឹង​ធ្វើ​ឱ្យ​យើង​មិន​អាច​ញែក​ដាច់​នៅក្នុង​បទប្បញ្ញត្តិ​នី​មួយៗ ឬ នៅក្នុង​នីតិវិធី​នី​មួយៗដែល​បញ្ញត្ត​នៅក្នុង​ច្បាប់ ដូច្នេះ​ការប្រើ​ប្រាស់​ពាក្យពេចន៍​ថ្មី វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ដោយហេតុថា​ពាក្យ​ពេច​ន៍​ថ្មីៗទាំងនោះ អាច​មាន​លក្ខណៈ​ថ្មី​សម្រាប់​កម្ពុជា ប៉ុន្តែ​បើ​ពិនិត្យមើល​ទៅលើ​ច្បាប់​របស់​ប្រទេស​ផ្សេងៗវិញ ពាក្យ​ទាំងនេះ​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​នីតិកម្ម​នៃ​ការ​តាក់តែង​ច្បាប់​នៃ​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​ជប៉ុន ជាឧទាហរណ៍។

កត្តា​ដែល​សំខាន់​នៅក្នុង​ការរៀបចំ​ច្បាប់ គឺ​ត្រូវ​រៀបចំ​ច្បាប់​មួយ​ដែល​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​វិស័យ​រដ្ឋប្បវេណី ក៏ដូចជា​កិច្ចការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ»។

លោកជំទាវ​បាន​បន្ថែម​ទៀត​ថា៖ «មធ្យោបាយ​ដើម្បី​ជម្នះ​នូវ​ការ​លំបាក ភាព​ស្មុគស្មាញ និង​ទស្សនៈ​រិះគន់ គឺ​យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា ព្រមទាំង​ខិតខំ​ស្វែងយល់​អំពី​មូលហេតុ និង​សារៈ​ប្រយោជន៍​នៃ​ការប្រើ​ប្រាស់​ពាក្យ​ពេច​ន៍​ថ្មីៗទាំងនោះ ហើយ​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ ទាំង​ខ្លឹមសារ​នៃ​ក្រម​ទាំង២ និង​សារៈ​ប្រយោជន៍​នៃ​ការប្រើ​ប្រាស់​ពាក្យ​ពេច​ន៍​ថ្មីៗទាំងនោះ​ឱ្យ​បាន​ទូលំ-ទូលាយ​ដល់​អ្នកច្បាប់ និង​សាធារណ-ជន​ទូទៅ»។

ការ​ពង្រឹង​ចំណេះដឹង​លើ​ក្រម​ទាំង២ ពិតជា​មាន​ភាព​ខ្លាំងក្លា ប៉ុន្តែ​នៅតែ​ត្រូវការ​ថាមពល​ប្រកបដោយ​ភាព​ក្លៀវក្លា​ពីសំណាក់​អ្នក​ប្រកប​វិជ្ជាជីវៈ​ច្បាប់​ទាំងអស់ ដែល​នឹង​ចូលរួម​ក្នុង​ការ​ជ្រោមជ្រែង​ពលរដ្ឋខ្មែរ​ទូទៅ​ឱ្យ​ស្វែងយល់​ថា តើ​ច្បាប់​និយាយ​ពី​អ្វី។

កិច្ច​សហប្រតិបត្តិ​ការ​នៃ​ការអនុវត្ត «គម្រោង​អភិវឌ្ឍន៍​វិស័យ​ច្បាប់ និង​យុត្តិធម៌» នេះ បច្ចុប្បន្ន​ឈាន​ទៅដល់​ការអនុវត្ត​គម្រោង​នៅក្នុង​ដំណាក់កាល​ទី៥ ហើយ។ នៅក្នុង​ការអនុវត្ត​គម្រោង​ដំណាក់កាល​ទី៥ នេះ យើង​បាន​ផ្ដោត​សំខាន់​ទៅលើ​ការ​តាក់តែង​បទប្បញ្ញត្តិ​គតិ​យុត្ត​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ក្រមរ​ដ្ឋ​ប្ប​វេណី និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី ការ​តាក់តែង​ទម្រង់​គំរូ​ដើម្បី​សម្រួល​ដល់​អ្នក​អនុវត្ត​ច្បាប់​ប្រើប្រាស់ និង​ការ​ដាក់​បង្ហាញ​សេចក្ដីសម្រេច​របស់​តុលាការ ដើម្បី​ឱ្យ​សាធារណជន​នៅ​ទូទាំង​ប្រទេស​អាច​ស្វែងយល់​ទៅលើ​សេចក្ដីសម្រេច​របស់​តុលាការ។

អស់​រយៈកាល​កន្លងមក​នេះ គម្រោង​បាន​ធ្វើការ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​របស់​តុលាការ ទាក់ទង​វិស័យ​រដ្ឋ​ប្បវេណី​នេះ បាន​ចំនួន៦៤ ហើយ។ សកម្មភាព​នៃ​ការអនុវត្ត​គម្រោង​ដំណាក់កាល​ទី៥ នេះ ក៏​ជា​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​ជាក់ស្ដែង​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។

បើ​គិត​មកទល់​បច្ចុប្បន្ន ដោយ​គិត​ចាប់ពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ មក គឺជា​ខួប​គម្រប់១០ឆ្នាំ​ហើយ​នៃ​ការអនុវត្ត​ក្រមរ​ដ្ឋ​ប្ប​វេណី។

ជា​រួម ចាប់ពី​ដំណើរការ​ចាប់ផ្ដើម​នៃ​ការ​តាក់តែង​ក្រមរ​ដ្ឋ​ប្ប​វេណី និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី រហូតដល់​ការអនុវត្ត​នៃ​គម្រោង​ដំណាក់កាល​ទី៥នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ភាព​ជោគជ័យ​យ៉ាង​រឹងមាំ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​នៅក្នុង​ការ​អភិវឌ្ឍ​វិស័យ​រដ្ឋប្បវេណី​នៅក្នុង​ប្រទេស​កម្ពុជា​យើង​៕

ក្រមរដ្ឋប្បវេណីត្រូវបានអនុម័តនៅឆ្នាំ ២០០៧ និងក្រមនីតិវិធីរដ្ឋប្បវេណីត្រូវបានអនុម័តនៅឆ្នាំ២០០៦ ដែលបានដើរតួយ៉ាងសំខាន់នៅក្នុងការដោះស្រាយវិវាទផ្នែករដ្ឋប្បវេណី។