JTI គឺជា​ក្រុមហ៊ុន​បារី​លំដាប់​ពិភពលោក​ឈានមុខ ដែល​មាន​ប្រតិបត្តិ​ការ​នៅ​ប្រទេស​ចំនួន១៣០ រួម​ទាំង​កម្ពុជា។ JTI គឺជា​សមាជិក​របស់​បណ្តាញ​ក្រុមហ៊ុន JT Group។ JTI នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​ទទួលស្គាល់ និង​ផ្តល់​ចំណាត់ថ្នាក់​ដោយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា JTI ជា​ក្រុមហ៊ុន​មួយ​ក្នុង​បណ្តា​ក្រុមហ៊ុន​បង់ពន្ធ​ច្រើនជាង​គេ​ប្រចាំ​ប្រទេស ដោយ​បាន​ចូលរួម​ចំណែក​ការ​អភិវឌ្ឍ និង​សេចក្តី​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​កម្ពុជា។

JTI កម្ពុជា មិន​ត្រឹមតែ​ជា​អ្នក​បង់ពន្ធ​ច្រើន​ប៉ុណ្ណោះទេ ថែមទាំង​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា ដែល​ទទួល​បាន​ពានរង្វាន់​និយោជក​ឆ្នើម​កម្រិត​ពិភពលោក រយៈពេល២ឆ្នាំ​ជាប់ៗគ្នា ពី​វិទ្យាស្ថាន Top Employers នៅ​ទីក្រុង​អាំ​ស្ទែ៊​រដាំ ប្រទេស​ហូ​ឡង់។ ជាង​នេះ​ទៅទៀត JTI ក៏បាន​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ទី១លើស​កល​លោក ដែល​ទទួល​បានការ​ទទួលស្គាល់​ដោយ​ស្តង់​ដា​សមភាព​ពិភពលោក ពី​ស្ថាប័ន EY ដែល​វាយតម្លៃ​លើ​ការ​ផ្តល់​ឱកាស​ស្មើភាព​គ្នា និង​ប្រាក់កម្រៃ​ស្មើភាព​គ្នា នៅកន្លែង​ធ្វើការ។ ជាក់ស្តែង ម្តាយ​ឪពុក​នៅ JTI មិន​ប្រកាន់​និន្នាការ​ភេទ​ណា​ទេ អាច​ទទួល​បានការ​ឈប់សម្រាក​ចំនួន៥ ខែ ដោយ​ទទួល​បាន​ប្រាក់ខែ​ពេញ ដើម្បី​ថែទាំ​គ្រួសារ នៅពេល​ពួក​គេ​មាន​បុត្រ​ថ្មី​ទើប​កើត។


ការ​វិនិយោគ​លើ​សហគមន៍ ក៏​ជាអាទិភាព​អាជីវកម្ម​សម្រាប់ JTI ផង​ដែរ។ ជាមួយនឹង​បុគ្គលិក ក្រុមហ៊ុន​បាន​ផ្តល់​ការ​គាំទ្រ​ដល់​សហគមន៍​ក្នុងអំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ ក្នុង​សហគមន៍ តាមរយៈ​ការ​ផ្តល់​ជា​កញ្ចប់​អាហារ​ជូន​ដល់​គ្រួសារ​ងាយ​រងគ្រោះ។ សំខាន់​ជាង នេះ​ទៅទៀត JTI ក៏​ជួយ​ដល់​ជន​ពិការ ជន​ចាស់ជរា និង​ជនអនាថា​ផង​ដែរ ព្រមទាំង​ផ្តល់​ជំនួយ​ដល់​សហគមន៍​ដែល​បាន​រងគ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន ក៏​វិនិយោគ​លើ​និរន្តរភាព​បរិស្ថាន ដោយ​ការអនុវត្ត​គម្រោង​ដាំ​ដើមឈើ និង​កែច្នៃ​សំរាម​ឡើងវិញ ជាមួយ​ដៃគូ​របស់​ខ្លួន។


ក្នុងនាម​ជា​ក្រុមហ៊ុន​ជប៉ុន​ដែល​គោរពច្បាប់​យ៉ាង​ខ្ជាប់ខ្ជួន និង​ទទួល​បានការ​គោរព​កោតសរសើរ ដែល​កំពុង​មាន​ប្រតិបត្តិ​ការ​នៅ​កម្ពុជា JTI នឹង​បន្ត​ចូលរួម​ចំណែក​ក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​ជាតិ​នៃ​ប្រទេស​កម្ពុជា ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​បន្ថែម​ទៀត​៕