ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី៧៣ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន! លោក លោកស្រី អ្នកនាង កញ្ញា និង មិត្តភក្តិ​ទាំងអស់​ជាទី​រាប់អាន!

ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី៧៣ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ខ្ញុំ​សូម​តំណាង​ឱ្យ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​សម្ដែង​គារវកិច្ច​ដោយ​ស្មោះចំពោះ​ជនរួមជាតិ​ចិន​ដែល​កំពុងតែ​បម្រើការ​ងារ សិក្សា និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្តភក្តិ​គ្រប់​មជ្ឈដ្ឋាន​នៃ​ប្រទេស​ទាំង ២ ដែល​តែង​យកចិត្ត​ទុកដាក់ ចូលរួម និង​ជំរុញ​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំង ២ ។


ចាប់តាំងពី​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​អស់​រយៈពេល ៧៣ ឆ្នាំ​មកនេះ ក្រោម​ការដឹកនាំ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន ប្រជាជន​ចិន​បាន​ជម្នះ​ពុះពារ​រាល់​ឧបសគ្គ​ទាំងឡាយ សម្រេច​បានការ​អភិវឌ្ឍ​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​មហិមា​សម្រាប់​ប្រជាជាតិ​ចិន ហើយ​មាគ៌ា​សង្គមនិយម​ដែល​មាន​លក្ខណៈ​បែប​ចិន​កាន់តែ​ទូលំទូលាយ។


ជាពិសេស​ចាប់តាំងពី​សមាជ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី១៨ មក គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ដែល​មាន ឯកឧត្តម Xi Jinping ជា​ស្នូល​បាន​យល់ដឹង​កាន់តែ​ច្បាស់​អំពី​ស្ថានភាព​ទាំងស្រុង​ក្នុង និង​ក្រៅប្រទេស មាន​ចក្ខុវិស័យ​វែងឆ្ងាយ មាន​គោលការណ៍ ត្រឹមត្រូវ ចាប់​យក​ការ​អភិវឌ្ឍ​ថ្មី​យ៉ាង​ច្បាស់លាស់ សម្រេច​បាន​ទ្រឹ​ស្តី​នៃ​ការ​អភិវឌ្ឍ​ថ្មី​ទាំងមូល ពន្លឿន​ការ​កសាង​ទម្រង់​អភិវឌ្ឍន៍​ថ្មី ដឹកនាំ​សេដ្ឋកិច្ច​ចិន​បោះជំហាន​ទៅមុខ​យ៉ាង​ត្រចះត្រចង់​ដោយ​ស្របតាម​មាគ៌ា​នៃ​ការ​អភិវឌ្ឍ​គុណភាព​ខ្ពស់ បាន​ចាក់ឫស​គល់​យ៉ាង​រឹងមាំ​ដើម្បី​សម្រេច​បានការ​ស្ដារ​ឡើងវិញ​នូវ​ប្រជាជាតិ​ចិន​ដ៏​មហិមា។


សមាជ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី២០ នឹង​រៀបចំ​ក្នុង​ពេល​ឆាប់ៗនេះ នឹង​កំណត់​ផែនការ​គោលដៅ ភារកិច្ច និង​គោលនយោបាយ​សំ​ខាន់ៗក្នុង​ការ​អភិវឌ្ឍ​បណ្ដា​វិស័យ​ក្នុង​ប្រទេស​ចិន​ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ឬរយៈពេល​វែង។ ប្រជាជន​ចិន​នឹង​បន្ត​រួម​កម្លាំង​ក្នុង​គំនិត​សង្គមនិយម​ដែល​មាន​លក្ខណ​ពិសេស​បែប​ចិន​ក្នុង​យុគសម័យ​ថ្មី​ដែល​ជា​ការ​លើកឡើង​ដោយ ឯកឧត្តម Xi Jinping ដើម្បី​ខិតខំ​ប្រឹងប្រែង​ក្តី​សង្ឃឹម​របស់​ចិន​ក្នុង​ការ​កសាង​ប្រទេស​ជា​សង្គមនិយម​បែប​ទំនើបកម្ម​គ្រប់ជ្រុងជ្រោយ​និង​សម្រេច​បានការ​ស្ដារ​ឡើងវិញ​នូវ​ប្រជាជាតិ​ចិន​ដ៏​មហិមា។


ចាប់តាំងពី​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​អស់​រយៈពេល ៧៣ ឆ្នាំ​មកនេះ ចិន​តែងតែមាន​ទំនួល​ខុសត្រូវ​របស់​ខ្លួន​ក្នុងនាម​ជា​ប្រទេស​ធំ បាន​ក្លាយជា​ស្ថាបនិក​សន្តិភាព​ពិភពលោក ជា​អ្នក​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ពិភពលោក ជា​អ្នកការពារ​សណ្តាប់​ធ្នាប់​អន្តរជាតិ និង​ជា​អ្នក​ផ្តល់​ទំនិញ​សាធារណៈ។ គំនិត​ផ្តួចផ្តើម «ខ្សែក្រវាត់​និង​ផ្លូវ» ដ៏​អស្ចារ្យ​បាន​ក្លាយជា​ផលិតផល​សាធារណៈ​សកល​ដែល​ពេញនិយម​បំផុត។


គំនិត​ផ្តួចផ្តើម​អភិវឌ្ឍ​សកល និង​គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល បាន​រួមចំណែក​ជា​ដំណោះស្រាយ​ចិន​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព, កិច្ច​សហប្រតិបត្តិ​ការ​ទប់ទល់​បញ្ហា​ប្រឈម​រួម និង​ការ​ការពារ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ពិភពលោក។ ចិន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ឆ្លើយតប​ជាស​កល​នូវ​បម្រែបម្រួល​អាកាសធាតុ​អនុវត្តយ៉ាង​មុតមាំ​នូវ​ទ្រឹ​ស្តី​ទឹក​ខៀវភ្នំ​បៃតង​ជា​ភ្នំ​មាស​ភ្នំ​ប្រាក់។

ភាគី​ចិន​អនុវត្តយ៉ាង​ម៉ឺងម៉ាត់​នូវ​ពហុភាគី-និយម ការពារ​ប្រព័ន្ធ​អន្តរជាតិ​ដែល​មាន​អង្គការសហប្រជាជាតិ​ជា​ស្នូល ការពារ​ក្រម​ប្រតិបត្តិ​មូលដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​ដែល​មាន​គោលបំណង និង​គោលការណ៍​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​ជា​មូលដ្ឋាន​គ្រឹះ ផ្សព្វផ្សាយ​គុណ​តម្លៃ​រួម​មនុស្សជាតិ រួមគ្នា​កសាង​សហគមន៍​វាសនា​រួម​សម្រាប់​មនុស្សជាតិ។

ចិន​និង​កម្ពុជា គឺជា​អ្នកជិតខាង​ល្អ។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ បាន​ជម្នះ​រាល់​ការសាកល្បង​នៃ​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​អន្តរជាតិ ហើយ​បាន​ក្លាយជា​គំរូ​នៃ​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​រវាង​រដ្ឋ​និង​រដ្ឋ។ ជំងឺ​កូ​វីដ១៩ បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​នៃ​ចំណងមិត្តភាព​រវាង​ចិន​និង​កម្ពុជា​រីកចម្រើន​ថែម ១ កម្រិត​ទៀត។ ប្រទេស​ចិន​បាន​ក្លាយជា​បង្អែក​យុទ្ធសាស្ត្រ​ដ៏​ពិតប្រាកដ​របស់​កម្ពុជា​ក្នុង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វីដ​​​ ១៩។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ក្រុង​ព្រះសីហនុ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ពេល​ឆាប់ៗនេះ។ ការដ្ឋាន​នៃ​ការសាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​កំពុងតែ​ដំណើរការ​យ៉ាង​មមាញឹក។ ត្រីប្រា ដំណាំ​ពោត ដំណាំ​មៀន​ជាដើម​ត្រូវ​បាន​អនុញ្ញាត​នាំចេញ​ទៅកាន់​ប្រទេស​ចិន។ កិច្ច​សហប្រតិបត្តិ​ការ​សុវត្ថិភាព​នៃ​ការអនុញ្ញាត​ច្បាប់​រវាង​ប្រទេស​ទាំង ២ ត្រូវ​បាន​លើកកម្ពស់​ជាបន្តបន្ទាប់។

កិច្ច​សហប្រតិបត្តិ​ការ​យោធា​នៃ​ប្រទេស​ទាំង២ត្រូវ​បាន​ជំរុញ​យ៉ាង​រលូន។ សិស្ស​និស្សិត​កម្ពុជា​បាន​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ដើម្បី​បន្ត​ការសិក្សា។ ប្រទេស​ទាំង២នៅតែ​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ផលប្រយោជន៍​ស្នូល និង​កង្វល់​សំ​ខាន់ៗទាំង ២ ប្រទេស ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​បាន​បោះ​សម្ទុះ​ទៅមុខ​ក្នុង​យុគសម័យ​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

ឆ្នាំ ២០២៣ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​កម្ពុជា ជឿជាក់​ថា​ក្រោម​ការណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ២ និង​ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រជាជន​ទាំងពីរ ការ​កសាង​សហគមន៍​វាសនា​រួម​រវាង​ចិន និង​កម្ពុជា​នឹង​បន្ត​ឈានជើង​ដល់​ដំណាក់កាល​ថ្មី​មួយទៀត ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ នឹង​ទទួល​បានការ​អភិវឌ្ឍ​កាន់តែ​ខ្លាំងក្លា​ក្នុងរយៈពេល ៦៥ ឆ្នាំនេះ។

ជាចុងក្រោយ ខ្ញុំ​សូមជូនពរ​មិត្តភក្តិ​ទាំងអស់ សូម​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ!

សូម​គោរព​ជូនពរ​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា រីកចម្រើន​រុងរឿង ប្រជាជន​សុខក្សេមក្សាន្ត!

សូមជូនពរ​ចំណងមិត្តភាព​រវាង​ចិន​និង​កម្ពុជា ឋិតថេរ​ជា​អមតៈ បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់!