ក្រុម​ម្ចាស់ការ​ពារ​តំណែង​ជើង​ឯក​ បារាំង នឹង​ត្រូវ​ការ​ឲ្យ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ក្នុង​ស្ថិតក្នុង​ទម្រង់​លេង​ដ៏ល្អ​បំផុត​របស់​គេក្នុង​ប្រទេស​កាតា ក្រោយពី​បាត់​បង់​ម្ចាស់​ពាន​បាល់​មាស Ballon d’Or គឺខ្សែ​​​ប្រយុទ្ធ Karim Benzema ដោយ​សារ​តែ​បញ្ហា​របួស​។ នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់​លោក​គ្រូបង្វឹក Didier Deschamps កាលពីថ្ងៃ​ចន្ទ​ ទី​ ២១ ខែ​វិច្ឆិកា។


ក្រុម​ជម្រើស​ជាតិ​បារាំង នឹង​ចាប់ផ្តើម​ការ​ពារ​ពាន​របស់​ពួក​គេ ក្នុង​ពេល​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​​អូ​ស្ត្រាលី នៅ​រាត្រី​ថ្ងៃ​អង្គារ ទី​​ ២២ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ ខណៈ​ដែលពួកគេ​​​សម្លឹង​រក​ការ​បំភ្លេច​ការ​ត្រៀម​ខ្លួន​ប្រកប​ដោយ​​ភា​ព​ជ្រួល​ច្របល់ ដោយ​សារ​តែ​កីឡាករ​សំខាន់​ៗ​ជាច្រើន អវត្តមាន​ដោយសារ​តែ​របួស​។ បន្ទាប់​មក Benzema បាន​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញ ដោយ​សារ​តែ​របួស​ដូចគ្នា កាលពី​ចុង​សប្តាហ៍​ថ្មី​ៗនេះ​។


ខ្សែ​ប្រយុទ្ធ​​របស់​ក្លិប​ Real Madrid រូបនេះ បាន​ជួប​បញ្ហា​របួស​ភ្លៅ​ឆ្វេង​របស់​គេ ប៉ុន្តែ រូប​គេមិន​បាន​​ជាប់​ជា​សមា​ជិក​​របស់​បារាំង​ឡើយ ក្នុង​ពេល​​ពួកគេ​បាន​ឈ្នះពាន World Cup ឆ្នាំ​ ២០១៨ នៅ​ប្រទេស​រុស្ស៊ី ដែលនៅ​​ពេល​នោះ Mbappe បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ នៅលើ​ឆាក​អន្តរ​ជាតិ​។


ខ្សែ​ប្រយុទ្ធ Mbappe របស់​ក្លិប Paris Saint-Germain មាន​វ័យត្រឹម​តែ​ ១៩ ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ៤ ​គ្រាប់ ក្នុង​ព្រឹត្តិការណ៍ World Cup កាលពី​នោះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​គ្រាប់បាល់​១​គ្រាប់ ក្នុង​ពេល​​បារាំង បានយកឈ្នះ​លើ​ក្រុ​ម​ជម្រើស​ជាតិក្រូ​អាស៊ី ក្នុងលទ្ធផល ៤-២ នៅ​វគ្គផ្តាច់​ព្រ័ត្រ​ផង​ដែរ​។


លោក Deschamps បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន ក្នុង​ទីក្រុង​ដូ​ហាថា៖ «រូប​គេ​នៅ​តែ​ជាកីឡាករ​វ័យ​ក្មេង​នៅឡើយ ប៉ុន្តែ គ្រាន់​តែ​អាយុ​ច្រើន​ជាង​ ៤ ​ឆ្នាំ​មុន​បន្តិច ប៉ុន្តែ​រូប​គេ​បាន​រូប​គេ​បាន​ធ្វើ​រឿង​សំខាន​ៗ​ជាច្រើន​រួច​ជាស្រេច កាលពី​ ៤ ​ឆ្នាំមុន​។ ចាប់​តាំងពី​ពេល​​នោះមក រូប​គេ​មានភាព​ចាស់​ទុំ​ជាងមុន និង​មានការ​ទទួល​រូប​​គេ​ជុំ​វិញ​ពិភព​លោក​ច្រើន​ជាង​មុន​»​។


ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Kylian Mbappe (កណ្តាល) និងមិត្ត​រួម​ក្រុម​របស់​គេ ចូល​រួម​ក្នុង​ការ​ហ្វឹក​​ហាត់​នៅ​កីឡដ្ឋាន Al Janoub កាលពីថ្ងៃទី ​២១​ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២។ AFP

គ្រូបង្វឹក​រូនេះ​បាន​បន្ថែម​ទៀត​ថា៖ «រូប​គេ​មិន​​មានការ​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​ច្រើន​ជាង​ដែល​រូប​គេ​បាន​ធ្វើពីមុន​ឡើយ ប៉ុន្តែ រូប​គេ​តែង​តែមាន​សមត្ថភាព​ដើម្បី​​បង្កើត​ឲ្យ​មាន​ការ​ប្រែ​ប្រួល ហើយ​យើង​ត្រូវ​​ការ​សមត្ថ​ភាព​នេះ​។ រូប​គេ​មានសមត្ថភាព​ក្នុងការ​កាត់​សេចក្តី​ក្នុង​ពេល​ណា​ក៏បាន មិនដូច​កីឡាករ​ផ្សេង​ជាច្រើន​ទៀត​ឡើយ​»​។

Mbappe ដែល​ឈាន​ចូល​វ័យ​ ២៤ ​ឆ្នាំ​នៅ​ខែក្រោយ​នោះ នឹង​ដឹកនាំ​​ក្នុង​តំបន់​ប្រយុទ្ធ​​របស់​បារាំង ​ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Olivier Giroud បច្ចុប្បន្ន​ត្រូវ​បាន​រំពឹង​ទុក​ថា ក៏​នឹ​ង​ចូល​លេង​ក្នុង​ជម្រើស​ទាំង ​១១ នាក់​ដំបូង​ផង​ដែរ​។

បើ​ទោះ​បី​កាលពី​ ៤​ ឆ្នាំមុន ក្នុង​ប្រទេស​រុស្ស៊ី Mbappe នៅ​ជា​យុ​ជនម្នាក់​ក៏ដោយ ប៉ុន្តែ​បច្ចុប្បន្ន រូបគេ​ក្លាយ​ជា​ខ្សែ​​ប្រយុទ្ធ​​លំ​ដាប់ពិភព​លោក និង​​ជាកីឡាករម្នាក់​ក្នុង​ចំណោមកីឡាករ​ដែល​​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុងពិភ​ព​លោក ក្រោយពី​​ច្រាន​ចោលកា​រផ្ទេរ​ទៅកាន់​ក្លិប Real Madrid និង​បាន​យល់ព្រម​លើ​កិច្ច​សន្យា​ថ្មី ដើម្បី​បន្តនៅ​​ទីក្រុង​ប៉ា​រីស កាលពី​ដើម​ឆ្នាំនេះ​។

ក្រុម​ជម្រើស​ជាតិ​បារាំង ក៏​បាន​ចាប់​ផ្តើម​យុទ្ធ​នា​ការ​ឆ្នាំ​ ២០១៨ ​ដោយ​ប៉ះ​អូ​ស្ត្រាលី ផង​ដែរ និង​ត្រូវ​ការ​​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទីខ្លួន​ឯង​នៅ​ជិត​បញ្ចប់ការ​ប្រកួត ដើម្បី​កត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-១៕ AFP