ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​ ត្រូវ​តែ​ប្រកួត​ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម Neymar ក្នុង​ពេល​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស នា​ព្រឹត្តិការណ៍ Word Cup នៅ​រាត្រី​ថ្ងៃ​ចន្ទ ទី​ ២៨ ខែ​វិច្ឆិកា នេះ ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo សម្លឹង​រក​ការ​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​​ហ្គាល់ ទៅ​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​ នៅ​ប្រទេស​កាតា​។


ក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក​៥​សម័យ​កាល ប្រេស៊ីល អាច​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ទាប់ តាមរយៈ​ការដ​ណ្តើម​បាន​ជ័យ​ជម្នះ​លើ​ក្រុម​ជម្រើស​ជាតិស្វ៊ី ដោយ​ផ្អែក​ទៅលើ​ការ​ប្រកួត​គូ​ទី​១​​ នៅ​ថ្ងៃ​ដដែល​នោះ រវាងក្រុម​ជម្រើស​ជាតិ​កាមេរូន និង​ស៊ែ​ប៊ី​។


ក្រុ​មជម្រើស​ជាតិ​ប្រេស៊ីល បាន​ចាប់​ផ្តើម​យុទ្ធនាការ​របស់​ពួក​គេ ក្នុង​ប្រទេស​កាតា តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​​ក្នុងលទ្ធ​ផល ២-០ លើ​ក្រុម​ជម្រើស​ជាតិ​​ស៊ែ​ប៊ី ក្នុង​ការ​ប្រកួតពូល G ប៉ុន្តែ Neymar ត្រូវ​បាន​ប្តូរ​ចេញ ដោយ​សារ​តែ​របួស​ក​ជើង​។


ខ្សែ​ការ​ពារ​ការ​ពារ​​កណ្តាល​អន្តរ​ជាតិ​ប្រេស៊ីល Marquinhos បាន​និយាយថា៖ «នៅ​ពេលនេះ វា​ពិត​ជាលំបាក​សម្រាប់​រូប​គេ ហើយ​បន្ទាប់​ពី​ការ​ប្រកួត រូប​គេ​ពិត​ជាខក​ចិត្ត ដែលខ្ញុំ​គិត​ថា ការ​ខក​ចិត្ត​នេះ​គឺ​ជា​រឿង​ធម្ម​តា បើ​គិត​ដល់​កម្រិត​ដែល​រូប​គេបាន​សុបិន​ក្នុងការ​ប្រកួត World Cup​​»​។


ខ្សែ​ការ​ពារ​រូប​នេះ​បាន​បន្ថែមទៀត​ថា៖ «ពេលនេះ ក្រោយពីការ​ពិនិត្យ និង​ការព្យាបាល រូប​គេ​កំពុង​តែ​​ព្យា​បាល​លើ​ភាព​រឹង​មាំ រយៈពេល​ ២៤​ ម៉ោង ​ក្នុង​ ១​ ថ្ងៃ ដែល​បង្ហាញពី​កម្រិត​ដែល​រូប​គេ​ចង់វិល​ត្រឡប់​មក​ចូល​រួម​ជាមួយ​នឹង​យើង​វិញ​​។ យើង​​មិន​ដឹង​ថា​ ពេល​ណា​ឡើយ ប៉ុន្តែ យើង​សង្ឃឹម​ថា រូប​គេ​អាច​ចូល​លេង​ឆាប់​ៗនេះ​»​។


ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Cristiano Ronaldo (ឆ្វេង) ព្យា​យាម​ដណ្តើម​បាល់​​ជា​មួយខ្សែ​ការ​ពារ​អ៊ុយ​រូហ្គាយ Jose Gimenez ក្នុង​ការ​ប្រកួត World Cup ឆ្នាំ​២០១៨​។ AFP

Ronaldo បានក្លាយ​ជា​កីឡាករ​​ដំបូង​គេ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី ក្នុង​ការ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ចំនួន​ ៥ លើក ក្រោយពី​បាន​ស៊ុត​បាល់​ប៉េណាល់ទី​ដ៏ចម្រូង​ចម្រាស់​ ក្នុង​ពេលក្រុម​ជម្រើស​​ជាតិ​ព័រ​ទុយ​ហ្គាល់ បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ហ្គា​ណា ក្នុងលទ្ធផល ៣-២ ក្នុង​ការ​ប្រកួតពូល H​។

ព័រ​ទុយ​ហ្គាល់ នឹង​ឈ្នះកៅអី​ទៅ​លេង​ក្នុង​វគ្គ​បន្ត ប្រសិន​បើ​ពួកគេ​ផ្តួលក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ នា​កីឡដ្ឋាន Lusail ដែល​ជា​ទីលាន​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅថ្ងៃ​ទី​ ១៨ ខែ​ធ្នូ​។

ក្រុម​ជម្រើស​ជាតិកាមេរូន បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ក្នុង​ការ​ប្រកួត​ទី​១​ របស់​ពួក​គេ ហេតុនេះ ពួក​គេ​នឹង​ព្យា​យាម​ស្រោច​ស្រង់​វិញ ពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ស៊ែ​ប៊ី ដែល​កំពុង​តែ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ពី​សហព័ន្ធកីឡា​បាល់ទាត់​អន្តរ​​ជាតិហៅកាត់ថា FIFA ក្រោយពី​ក្រុមនេះ បាន​ព្យួរ​ទង់​ជាតិ​ ដែល​តំណាង​ឲ្យ​ប្រទេស​កូសូវ៉ូ ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​របស់​ពួក​គេ នៅមុន​ពេល​ការ​រង​បរា​ជ័យ​របស់​ពួក​គេ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​​។

ស្រប​ពេល​ជាមួយ​គ្នានេះ លោក Paulo Bento គ្រូបង្វឹក​នៃក្រុម​បាល់ទាត់កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា ក្រុម​របស់​​លោក​នឹង​ឃើញ​ទម្រង់​លេង​ខុស​ពី​ធម្ម​តា​របស់ Son Heung-min នៅ​ពេល​ដែល​ប្រកួតជា​មួយនឹងក្រុម​ជម្រើស​ជាតិ​ហ្គា​ណា ក្រោយពី​ខ្សែ​ប្រយុទ្ធ​រូប​នេះស៊ាំ​ទៅនឹង​របាំង​ការ​ពារ​មុខ​របស់​គេ អំឡុង​ពេល​ពួក​គេ​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូហ្គាយ​៕ AFP

កម្ម​វិធី​ប្រកួត​ថ្ងៃ​នេះ៖

-​ កាមេរូន v ស៊ែប៊ី ម៉ោង ៥ ល្ងាច

- កូរ៉េ​ខាង​ត្បូង v ហ្គាណា ម៉ោង ៨ យប់

- ប្រេស៊ីល v ស្វ៊ីស ម៉ោង ១១ យប់

- ព័រ​ទុយ​ហ្គាល់ v អ៊ុយ​រូ​ហ្គាយ ម៉ោង ២ ទៀប​ភ្លឺ