អ្នកវិទ្យាសាស្ដ្រ​ស្រាវជ្រាវវ​ពីភាព​អស្ចារ្យ​នៃ​អានុភាព​ប្រមោយដំរី ​ប្រើបច្ចេកវិទ្យា​រ៉ូបូត​

Content image - Phnom Penh Post
ដំរី​ស្គាល់​ជា​សត្វ​ពូកែ​ប្រើ​ប្រមោយ​យ៉ាង​ប៉ិន​ប្រសប់​ក្នុង​ការ​ចាប់​វត្ថុ​ធំ​តូច បូម​ទឹក និង​ហិត​ក្លិន​ទឹក​ចម្ងាយ​រាប់​គីឡូម៉ែត្រ។ AFP

ក្រុង​ប៉ារីស៖ ដំរី​ស្គាល់​ជា​សត្វ​ពូកែ​ប្រើ​ប្រមោយ​យ៉ាង​ប៉ិន​ប្រសប់​ក្នុង​ការ​ចាប់​វត្ថុ​ធំ​តូច បូម​ទឹក និង​ហិត​ក្លិន​ទឹក​ចម្ងាយ​រាប់​គីឡូម៉ែត្រ។ ប៉ុន្ដែ​ច្រមុះ​ដ៏​វែង​របស់​វា​ក៏​អាច​ប្រែ​ជា​បំពង់​ស្រូប​ចំណី​ ដោយ​មាន​ថាមពល​ស្រូបបឺត​ចាប់​ពី​វត្ថុ​ទន់ៗរហូត​ដល់​រឹង​ៗ។ នេះបើ​យោងតាម​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​​និយាយ​កាល​ពី​ថ្ងៃពុធ។

ក្រុម​អ្នក​ស្រាវជ្រាវ​បា​នរាយ​ការណ៍​ក្នុង​ព្រឹត្ដិបត្រ Royal Society Interface ថា​ ក្រុម​ការងារ​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​ចចជា បាន​សិក្សា​សមត្ថភាពរបស់​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ទឹក​នូវ​ការ​​ស្រូប​បឺត​មើម​ស្ពៃ​ ទាញ​គ្រាប់​ធញ្ញជាតិ​ចេញ​ពី​ផ្ទៃ​ទឹក​ និង​ដួស​បន្ទះ​ដំឡូង​បារាំង​បំពង​ដោយ​មិន​បាន​បំបែក​អាហារ​សូម្បីតែ​បន្ដិច ។

រហូត​ដល់​ពេល​បច្ចុប្បន្នគេ​ជឿ​ថា មាន​តែ​ត្រិ​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ស្រូប​បឺត​វត្ថុ​បែប​នេះ។ ការ​​ពិសោធ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​មាន​ជំនួយ​ពី​ដំរី​អាហ្វ្រិក​ញី​អាយុ
៣៤​ ឆ្នាំ ​នៅ​សួត​សត្វ​សួនសត្វ​អាត្លង់តា រួមទាំង​ការ​ធ្វើតេស្ដិ៍​នានា​ដើម្បី​ស្វែង​យល់​ពី​សមត្ថភាព​ស្រូប​បឺត​មើម​ស្ពៃ​តាម​ទំហំ​ និង​បរិមាណ​ខុស​ៗ​គ្នា។

ប្រធាន​ក្រុម​ដឹក​នាំ​ដោយ​ដាវីដ ហ៊ូ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ចនជា បាន​សរសេរ​ថា​៖ «​សំឡេងបាន​លាន់​ទ្រហឹង​ពេល​ដំរី​បឺត​អាហារ​តាម​ចុង​ប្រមោយ​»។

ការ​សិក្សា​បាន​បង្ហាញ​ថា យ៉ាង​ណាមិញ ដំរី​មិន​ប្រើ​ថាមពល​បឺត​ពេល​ទទួល​យក​គ្រាប់​ធញ្ញជាតិ​ត្រឹម​ទំហំ​មួយ​មីលីម៉ែត្រ​នោះទេ ដោយ​ចៀសវែង​ការ​បឺត​ស្រូប​គ្រាប់​ទាំង​នោះ​ចូល​ទើ​ក្នុង​បំពង់​ប្រមោយ។

Content image - Phnom Penh Post
ដំរី​ប្រើ​កម្លាំង​បឺត​ស្រូប​មិន​ត្រឹម​តែ​ប្រើ​សួត​ធំ​របស់​វា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំងពង្រីក​ទំហំ​បំពង់​ច្រមុះ​ផង​ដែរ។ AFP

ការ​សិក្សា​បាន​បន្ដថា​៖ «​ផ្ទុយ​ទៅវិញ ចុង​ប្រមោយ​ កេវ​ចំណី​តូច​ៗ​ទាំង​នោះ​ រួច​លើក​ឡើង​ចូល​មាត់​»។

ការ​សិក្សា​ដដែល​ក៏​បាន​រក​ឃើញ​ថា ដំរី​ប្រើ​កម្លាំង​បឺត​ស្រូប​មិន​ត្រឹម​តែ​ប្រើ​សួត​ធំ​របស់​វា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំងពង្រីក​ទំហំ​បំពង់​ច្រមុះ​ផង​ដែរ។ ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ស្គេន​រលក​សំឡេង ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​តាម​ដាន​ដំរី​ប្រើ​សាច់​ដុំ​ខ្ជិប​ពង្រីក​រន្ធ​ច្រមុះ ៣០​ភាគរយ​ ដោយ​បង្កើន​សមត្ថភាព​ប្រមោយ​ជាង ៦០​ ភាគរយ។

ដោយ​ការ​អង្កេត​ដំរី​ផឹក​ទឹក​ទុង​ជាមួយ​គ្រាប់​ធញ្ញជាតិ​នៅ​ខាង​ក្រោម​ ពួកគេ​អាច​មើល​ឃើញ​ថា ដំរី​បឺត​ទឹក​ត្រឹម​កម្រិត​បូម​ស្មើ​នឹង​ក្បាល​ទឹក​ផ្កា​ឈូក​ចំនួន ២៤​ ម្ដង។ ដំរី​ស្រូប​ត្រឹម​ល្បឿន​ជិត ៣០​ ដង​ លឿន​ជាង​ការ​កណ្ដាស​របស់​មនុស្ស។

សមត្ថភាព​បឺត​មិន​ត្រឹមតែ​មាន​ថាមពល​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​មាន​ការ​ផ្ចិត​ផ្ចង់​យ៉ាង​ច្បាស់​លាស​ថែម​ទៀត។ ក្នុង​ការ​ធ្វើ​ពិសោធ​មួយ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ដាក់​ដំឡូង​បំពង​មួយ​បន្ទះ​លើ​ជញ្ជីង​ផ្ទៃ​រាប​ស្មើ​ ដែល​វាស់​ពី​កម្លាំង​សម្ពាធ។

ទម្ងន់​ប្រមាណ ១០០ ​ក្រាម ប្រមោយ​ដំរី​អាច​បំបែក​ដំឡូង​បារាំង​បំពង​ដោយ​គ្មាន​បំផុត។ ប៉ុន្ដែ​ដោយ​មិន​ច្បាម​យក​ភ្លាម​ៗ ដំរី​ប្រើ​ប្រមោយ​បឺត​ស្រូប​ខ្យល់​ក្បែរៗ ឬ​ចំ​នំដំឡូង​ឱ្យ​ជាប់​នឹង​ «​ចុង​ប្រមោយ​»។

ទោះ​ភាព​ស្ដើង និង​ស្រួយ​របស់​ដំឡូង​បំពង​ពិបាក​ច្បាម​ទាញ​យ៉ាង​ណាក៏​ដោយ ក៏​ដំរី​អាច​លើក​វា​ឡើង​ដោយ​មិន​ធ្វើ​ឱ្យ​បែក​ឡើយ។ ទី​ពិសោធ​ដែល​​ធ្វើ​ការ​សិក្សា​ពី​ជីវយន្ដសាស្ដ្រ​ ដោយ​ផ្ដោត​សំខាន់​លើ​របៀប​ដែល​ចរឹក​សត្វ​អាច​មាន​លទ្ធផល​ចំពោះ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​រ៉ូបូត។

ការ​សិក្សា​បាន​កត់​សម្គាល់​ពី​របៀបយន្ដសាស្ដ្រ​នៃ​​ប្រមោយ​ដំរី​ត្រូវបាន​យក​មក​ប្រើ​លើ​រ៉ូបូត​ ជាមួយ​នាវា​សម្រាប់​ចាក់សាំង ឬ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អកាស ឬផ្លូវ​ទឹក​ដល់​ជន​រង​គ្រោះ​ដែល​ជាប់​ក្រោម​អគារ​បាក់​បែក៕ AFP/HR

ព័ត៌មានថ្មីៗ