ក្រុងញូវយ៉ក៖ ប៉ុន្ដែ​ក្រុម​អ្នក​ជំនាញ​បាន​ព្រមានថា ខណៈ​ឧបករណ៍​ទំនើបៗ​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​អាមេរិក​ទ្រព្យស្ដុក ពលរដ្ឋ​រាប់​លាន​នាក់​ទៀត​ពិបាក​លៃលក​រក​លទ្ធភាព​ធ្វើ​ការពីចម្ងាយ​ជាមួយ​ឧបករណ៍​ទាំងនេះ។

Facebook បាន​បង្ហាញ «​បន្ទប់ធ្វើការ» តាមអនឡាញ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ចក្ខុទស្សន៍ Oculus ហើយ Google បង្ហាញ​សម្ភារ​ទំនាក់ទំនង​ជា​សន្និសីទ ដោយ​ប្រកាស​ការប្របាច់​បញ្ចូល​គ្នា​រវាង​ជំនួប​បុគ្គលផ្ទាល់ និង​ការងារពីចម្ងាយ​តាម​បែប​ផែន «​កូន​កាត់»។


ប៉ុន្ដែ​នៅ​ខាង​ក្រៅ Silicon Valley និង​មជ្ឈមណ្ឌល​ទីក្រុង​ជា​ច្រើន​ទៀត មូលដ្ឋាន​គ្រឹះ​មួយចំនួន ដូចជា ការ​ភ្ជាប់​ទំនាក់ទំនង​អ៊ីនធឺណិត​រហ័ស បច្ចេកវិទ្យា​សម្រាប់​ធ្វើការងារ​ពីចម្ងាយ​ គឺជា​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​រាប់​សិប​លាន​នាក់​ក្នុង​សហរដ្ឋ​អាមេរិក។


មីឆែល បូររីស មន្ដ្រី​នយោបាយ​ជាន់​ខ្ពស់​មកពីមូលនិធិ The Century Foundation បាន​និយាយថា​៖ «​ចំពោះ​មនុស្ស​ជា​ច្រើន លទ្ធភាព​ធ្វើការពី​ផ្ទះ​នៅតែអាច​ស្វែង​រកភាព​ប្រណីត​»។


បញ្ហា​មួយ​ទៀតនៃការ​ធ្វើការ​ពីចម្ងាយ គឺ​សម្ភារ​ប្រើ​ប្រាស់ ដោយសារ​បុគ្គលិក​ជាច្រន​ត្រូវទិញ​ខ្លួន​ឯង។ AFP


មូលហេតុ​មួយ​គឺ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ល្បឿន​លឿន​ ជាមួយ​ក្រុម​គាំទ្រពីក្រុមហ៊ុន ​Broadband Now ដោយ​បាន​ឱ្យដឹង​ក្នុង​របាយ​ការណ៍​ខែឧសភា​ថា ពលរដ្ឋ​អាមេរិក ៤២​ លាន​នាក់​ ប្រមាណ ១៣​ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប មិន​អាច​ប្រើអ៊ីនធឺណិត​បាន​ស្រួល​ឡើយ​។


បញ្ហា​មួយ​ទៀត គឺ​សម្ភារ​ប្រើ​ប្រាស់ ដោយសារ​បុគ្គលិក​ជាច្រន​ត្រូវទិញ​ខ្លួន​ឯង។

ជាក់ស្ដែង អ្នកស្រី Patricia McGee នៅរដ្ឋ​តិចសាស់ អ្នក​ម្ដាយ​កូន​ ៤ អាយុ ៣៩ ​រូប​ឆ្នាំ ដែល​ប្ដូរ​ពីការងារ​នៅក្រុមហ៊ុន​ Amazon ទៅជា​ធ្វើការ​បម្រើ​អតិថិជន​ពីចម្ងាយ​ឱ្យក្រុមហ៊ុន​ផ្សេង​ ពេល​ការ​បិទខ្ទប់​ដោយសារ​វិបត្ដិកូវីដ បានកើតឡើង​តាំងពី ១៨ ខែមុន។

អ្នកស្រី​ត្រូវចាយ​ប្រាក់ ២ ០០០​ ដុល្លារ​ទិញ​កុំព្យូទ័រ​ ដោយ​មិន​គិត​ពី​តម្លៃ​សេវាកម្ម​អ៊ីនធឺណិត ក៏ដូចជា​​ការ​តម្លើង​ឧបករណ៍​ប្រើប្រាស់ និង​ធ្វើ​បច្ចុប្បន្នភាព​។

អ្នក​គ្មាន​លទ្ធភាពទិញ​របស់​​ទំនើប​បំពេញ​ការងារ​ពីផ្ទះ​​អាច​បាត់​បង់​ការងារ​ ឬ​ក៏​អត់ជំនាញ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​។

អ្នកស្រីបាន​ប្រាប់ AFP ថា​៖ «​មិនមែន​មនុស្សគ្រប់​រូបសុទ្ធតែអាច​មាន​លទ្ធភាព​ទិញ​កុំព្យូទ័រនោះទេ។ ដូច្នេះ​អ្នក​គ្មាន​លទ្ធភាព​អាច​បាត់​បង់​ការងារ​ ឬ​ក៏​អត់ជំនាញ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​»។

ប៉ុន្ដែ​មនុស្សជាច្រើន​ចេះ​បត់បែន​ និង​ចាប់​យក​ជម្រើស​ «​កូនកាត់» ដែល​ពួកគេ​អាច​ធ្វើ​ពីផ្ទះបាន​ម្ដងកាល​។

អ្នកស្រី ម៉ូនីកា សាន់ឌ័រ សាស្ដ្រាចារ្យ​សាកលវិទ្យាល័យ Georgetown University បាន​និយាយថា​៖ «​ឧបករណ៍​ទាំង​នោះជា​ផលរំខាន​ បង្កើត​ជា​អសមភាព ទោះវា​មិន​ប៉ះពាល់​ប្រាក់​ចំណូល​ ឬទីកន្លែង​រស់នៅ ឬ​របៀបនៃការ​ធ្វើ​ការ​យ៉ាង​ណាក៏ដោយ​»។

អ្នក​និពន្ធ និង​អ្នក​ជំនាញ​ការងារ​ពីចម្ងាយ រីយ៉ាន់ណុន ផេណេ បាន​ឱ្យដឹង​ថា បច្ចេកវិទ្យា​ចក្ខុទស្សន៍ នឹងក្លាយជា​ឧបករណ៍​ប្រចាំថ្ងៃ​ស្ដីពី​របៀប​ធ្វើការងារ​របស់​មនុស្ស​ មិនខុសពី​ទូរស័ព្ទ និង​កុំព្យូទ័រ​យួរដៃនោះទេ។

អ្នកស្រីបាន​យល់ស្រប​ថា ហានិភ័យ​នៃបុគ្គលក្រៅ​បច្ចេកវិទ្យា​មិន​អាច​ត្រូវបាន​ព្រងើយ​កន្ដើយ​ តែក៏​និយាយថា ឧបករណ៍​បច្ចេកវិទ្យា​ទំំនើប​អាច​ជួយ​ឱ្យជីវិត​កាន់តែ​ប្រសើរ៕ AFP/HR

បុគ្គលិក​នៅអូស្ត្រាលី​យក​កុំព្យូទ័រ​ពីការិយាល័យ​ទៅ​បំពេញ​ការងារ​ពី​ចម្ងាយ​នៅផ្ទះ។ AFP