ក្រុង​បា​សេ​ឡូ​ណា: ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ និង​ក្រុមហ៊ុន​ទូរ​គម​នា​គម​ន៍បានបង្ហាញ​ឧបករណ៍ និង​ការ​​ច្នៃប្រឌិត​ជា​បន្តបន្ទាប់​នៅឯ​ការជួប​ជុំគ្នា​ដ៏​ធំ​បំផុត​របស់​ឧស្សាហកម្ម​បច្ចេក​​វិទ្យា​នៅ​ក្រុង​បា​សេ​ឡូ​ណា​។​

​រ៉ូ​បូត​ក្រឡុក​ស្រា​​ដំណើរការ 5G និង​ធ្វើការ ២៤ ​ម៉ោង​ ក្នុង ​១ ​ថ្ងៃ រ៉ូ​បូត Kime ចេះ​ក្រឡុក​ស្រា អាច​និយាយ​ច្រើន​ភាសា និង​ទទួល​អតិថិជន​យ៉ាង​រួសរាយ​បំផុត​។​


​ជាមួយ​តម្លៃ​លក់​ដ៏​ខ្ពស់ រ៉ូ​បូត​ក្រឡុក​ស្រា​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម បច្ចេកវិទ្យា​អាហារ របស់​អេ​ស្ប៉ា​ញ Macco Robotics។​


ក្រុមហ៊ុន​បាន​និយាយថា នៅក្នុង​ពេលវេលា​ដែល​រង​ផលប៉ះពាល់​ដោយ Covid-19 នេះ បុគ្គលិក​មនុស្ស​យន្ត​មាន​អត្ថប្រយោជន៍​បន្ថែម​ ១ ​ទៀត​ លើ​ដៃគូ​ប្រកួតប្រជែង​ជា​បុគ្គលិក​មនុស្ស គឺ​កាត់ផ្ដាច់​ទំនាក់​​ទំនង​ដែល​មិនចាំបាច់ និង​បន្ថយ​ហានិភ័យ​នៃ​ការចម្លង​រោគ​។​


​ឌី​ស្កូ​និម្មិត​​គ្មាន​ការតម្រង់​ជួរ និង​គ្មាន​សន្តិសុខ​យាម​នៅ​ច្រកទ្វារ​ទៀត​ទេ​។ គ្រាន់តែ​ជា​កាស​ស្តាប់​និម្មិត និង​បទ​ភ្លេង​ដែល​កំពុង​ពេញនិយម អ្នក​អាច​ត្រូវបាន​នាំ​អារម្មណ៍​ទៅដល់​ក្លិប​កម្សាន្ត​ភ្លាមៗ​។​


​ប្រតិបត្តិ​ករ​កូរ៉េខាងត្បូង SK Telecom ផ្ដល់ឱ្យ​អតិថិជន​នូវ​បទ​​ពិសោធ​ដ៏​រស់​រវើក ជាមួយ​ការ​ក្ដាប់ដៃ​ចង្កឹះ​លេខ និង​បាល់​ឌី​ស្កូ​ដ៏​ធំ​សម្បើម​នៃ​ពិភព​និម្មិត metaverse​។​


​ការប្រណាំង​រថយន្ត​ពី​ចម្ងាយ​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​ការបើក​រថយន្ត​ពេល​កំពុង​អង្គុយ​បញ្ជា​ចង្កូត​ពី​ចម្ងាយ​ជាង​ ១ ០០០ ​គីឡូម៉ែត្រ ពី​ទីតាំង​ជាក់​​ស្ដែង នោះ​មាន​អារម្មណ៍​បែបណា​?

​ប្រតិបត្តិ​ករ​បារាំង Orange កំពុង​បង្ហាញ​បច្ចេកវិទ្យា​កម្សាន្ត​ពី​ចម្ងាយ​នេះ ជាមួយនឹង​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត 5G ជំនាន់​ក្រោយ​។​

Vrombr ជា​ហ្គេម​ទូរស័ព្ទ​បង្កើតឡើង​ដោយ Polyptik ដែល​អនុញ្ញាតឱ្យ​អ្នកបើកបរ​នៅ​ក្រុង​បា​សេ​ឡូ​ណា​ទទួល​បទពិសោធ​នៅ​ទីលានប្រណាំង​រថយន្តក្រុង​ប៉ារីស​។​

រ៉ូបូតក្រឡុកស្រា អាចនិយាយច្រើនភាសា និង​រួសរាយ​ដាក់អតិថិជន។ រូបថត AFP

​សាក​ថ្ម​លឿន និង​ថាមពលបៃតង​​ក្រុមហ៊ុន​ជាច្រើន​បាន​បង្កើត​ឆ្នាំង​​សាក​ស្មា​ត​ហ្វូ​ន​ក្នុង​លឿន​បំផុត​នៅលើ​ពិភពលោក​។​

​ក្នុង​ក្រុមហ៊ុន Realme បានដាក់​បង្ហាញ​ប្រព័ន្ធ​សាក​ថ្ម ១៥០ ​វ៉ា​ត់​សម្រាប់ GT Neo 3 ដែល​នឹង​អនុញ្ញាត​អ្នកប្រើប្រាស់​បញ្ចូល​ថ្ម​ឡើងវិញ​ដល់ ៥០​ ភាគរយ​ក្នុង​រយៈពេល​ត្រឹមតែ ៥ ​នាទី​។​

​គូប្រជែង​របស់ខ្លួន Oppo បាន​សន្យា​ពី​សមត្ថភាព​សាក​ថ្ម​ពេញ ១០០ ​ភាគរយ​ក្នុង​រយៈពេល ៩​ នាទី ដោយ​បច្ចេកវិទ្យា Supervooc ២៤០ ​វ៉ា​ត់របស់ខ្លួន​។​

​ងាក​មក​មើល​ជម្រើស​បៃតង​វិញ ក្រុមហ៊ុន​ជប៉ុន PJP Eye បានបង្ហាញ​គំរូ​ដើម​នៃ​ថាមពល​ថ្ម​សរីរាង្គ ដោយ​ប្រើ​កាបូន​ផលិត​ពី​កប្បាស​ជំនួស​ឱ្យ​វត្ថុធាតុដើម​ពី​លោហៈ​។​

Inketsu Okina នាយក​ក្រុមហ៊ុន​ពន្យល់ថា​៖ «​បច្ចេកវិទ្យា​នេះ​ធ្វើឱ្យ​ថ្ម​របស់​យើង​មាន​អាយុកាល​យូរ និង​កាត់​​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កា​បោ​ន​»​។​

​ឆ្កែ​យន្ត​​ជើង​របស់​វា​ទាប តួ​របស់​វា​ពោរពេញ​ដោយ​ឧបករណ៍​ចាប់​សញ្ញា និង​មីក្រូហ្វូន​។ ឆ្កែ​យន្ត​អាច​ដើរ​ទៅជិត​ម្ចាស់​វា ព្រុស លើកដៃ​សំពះ ហើយ​ថែមទាំង​ឈរ​យាម​ទៀតផង​។​

​ទោះបីជា​ខួរក្បាល​របស់​វា​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​ពិសោធ​ក៏​​ដោយ ក៏​ក្រុមហ៊ុន Xiaomi បានដាក់​លក់ វា​បាន​ចំនួន ១ ០០០ ​ក្បាល​រួចហើយ​នៅ​ប្រទេស​ចិន ក្នុងតម្លៃ​ដ៏​ថោក​ត្រឹមតែ ១ ៦០០​អឺរ៉ូ ឬ (១ ៨០០ ដុល្លារ​) ក្នុង ​១ ​ក្បាល​៕ AFP/HR