ទាំងជំងឺ​​​កូវីដធ្វើទុក្ខ​ អ្នក​ផ្សងព្រេង​អៀរឡង់​ ២ នាក់​ នៅតែ​ពុះពារ​ឡើង​ភ្នំ​ខ្ពស់​បំផុត​ក្នុងលោក

Content image - Phnom Penh Post
រូបតំណាង៖ ពលរដ្ឋ​អៀរឡង់​ពីរ​នាក់​ នៅតែ​ជម្នះ​ឡើង​ភ្នំ​អេវើរ៉េស ទោះបីជា​បាន​ឆ្លង​វីរុស​កូរ៉ូណា​ ​ដោយមិនដឹង​ខ្លួន។ AFP

ក្រុង​រ៉ៃក្យាវិក៖ ពលរដ្ឋ​អៀរឡង់​ពីរ​នាក់​ នៅតែ​ជម្នះ​ឡើង​ភ្នំ​អេវើរ៉េស ទោះបីជា​បាន​ឆ្លង​វីរុស​កូរ៉ូណា​ ​ហើយ​ថ្វីដ្បិតតែ​​អាជ្ញាធរ​នេប៉ាល់​បាន​ទទូច​ប្រាប់​ថា នៅ​លើ​កំពូល​ភ្នំ​ដ៏​ខ្ពស់​បំផុត​ក្នុង​លោក​នោះ​ មិន​មាន​ករណី​ឆ្លង​ជំងឺ​យ៉ាង​ណា​ក៏ដោយ។

អ្នក​ផ្សង​ព្រេង​ទាំងពីរ ឈ្មោះ Sigurdur Sveinsson និង​ Heimir Hallgrimsson បាន​ចាប់​ផ្ដើម​ក្អក និង​មាន​ការ​សង្ស័យ​ថា ពួកគេ​បាន​ឆ្លង​វីរុស​ ពេល​ពួកគេ​ឡើង​ដល់​កម្ពស់​ប្រមាណ ៧​ ពាន់​ម៉ែត្រ។

ពួកគេ​បាន​សរសេរ​សារ​មួយ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ពួក​គេ​ចាត់​ទុក​កន្លែង​ហានិភ័យ​បំផុត​គឺ​នៅ​ជំរំ​អ្នក​ឡើង​ភ្នំ ឬ (base camp)។

Content image - Phnom Penh Post
រៀងរាល់រដូវផ្ការីក មនុស្ស​ប្រមាណ ៥០០​ នាក់​ ឡើង​​​​ភ្នំ​អេវើរ៉េស​​ តែ​មិនច្រើន​​នាក់ទេដែល​សម្រេច​កម្ពស់ ៨ ៨៤៩​ ម៉ែត្រ​។ AFP

ពួកគេ​ទាំងពីរ​បាន​សរសេរ​នៅ​លើវេបសាយ​ Umhyggja ជា​អង្គការ​ជំនួយ​របស់​អៀរឡង់​ ដែល​ជួយ​កុមារ​មាន​ជំងឺ​រ៉ាំរ៉ៃ និង​សម្រាប់​អ្នក​ដែល​ពួកគេ​រៃ​អង្គាស់​ប្រាក់​ឱ្យ​ថា​៖ «​នា​ពេល​នេះ និង​កន្លែង​នេះ គ្មាន​វិធី​ណាស់​ដើម្បី​ធ្វើ​តេស្ដរក​វីរុស​ឡើយ​»។

អ្នក​ទាំងពីរ​បាន​តេស្ដអវិជ្ជមាន​មុន​ពេល​ចាប់​ផ្ដើម​ដំណើរ​ផ្សង​ព្រេង។

ពួកគេ​បាន​បន្ដថា​៖ «​ដោយសារ​តែ​យើង​នៅ​មាន​អារម្មណ៍​ថា មិន​មាន​បញ្ហា​អ្ចី​ចំពោះ​សុខភាព យើង​គ្មាន​មូលហេតុ​អ្វី​ត្រូវ​ផ្លាស់​ប្ដូរ​ផែន​ការ​របស់​យើ​ឡើយ​»។

Content image - Phnom Penh Post
រូបតំណាង៖ ពួកគេ​បាន​ឡើង​ដល់​កំពូល​ភ្នំ​នៅ​រយៈ​កម្ពស់ ៨៨៤៩​ម៉ែត្រ កាល​ពី​ថ្ងៃ​ចន្ទ នៅ​ម៉ោង ៤:៣០ ទៀប​ភ្លឺ ម៉ោង​ក្នុង​ស្រុក។ AFP

ពួកគេ​បាន​ឡើង​ដល់​កំពូល​ភ្នំ​នៅ​រយៈ​កម្ពស់ ៨ ៨៤៩​ ម៉ែត្រ កាល​ពី​ថ្ងៃ​ចន្ទ នៅ​ម៉ោង ៤:៣០ ទៀប​ភ្លឺ ម៉ោង​ក្នុង​ស្រុក។

ពួកគេ​បាន​សរសេរ​ទៀត​ថា​៖ «​អំឡុង​ពេល​ទៅ​ដល់កំពូល​ភ្នំ យើង​ទាំងពីរ​ចាប់​ផ្ដើម​មាន​អារម្មណ៍​អស់​កម្លាំង​ខ្លាំង ក្អក និង​មិន​ស្រណុក​ខ្លួន​សោះ។ ពេល​យើង​ចាក​ចេញ​ពី Camp 2 វា​ច្បាស់​ណាស់​ថា សួត​របស់​ Sigurdur កាន់​តែ​ដុនដាប ហើយ​យើង​នៅ​ដក​ដង្ហើម​តាម​បំពង់​ខ្យល់​អុកស៊ីសែន​»។

ទោះ​មាន​ការ​លំបាក​យ៉ាង​ណា​ក៏ដោយ ក៏​ពួកគេ​បាន​ទៅ​ដល់​ជំរំ​នា​ថ្ងៃ​ពុធ ជា​ទីដែល​តេស្ដិ៍​បញ្ជាក់​ថា ពួកកេ​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ ប្រាកដ​មែន។

Content image - Phnom Penh Post
រូបតំណាង៖ អ្នក​ទាំងពីរ​បាន​តេស្ដអវិជ្ជមាន​មុន​ពេល​ចាប់​ផ្ដើម​ដំណើរ​ផ្សង​ព្រេង។ AFP

នា​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗនេះ អ្នក​ឡើង​ភ្នំ​ជាង ៣០​នាក់​ត្រូវបាន​ជម្លៀស​ចេញ​ពី​មូល​ដ្ឋាន​បោះ​ជំរំ (base camp) ដោយសារ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ។

ពលរដ្ឋ​អៀរឡង់​ដទៃ​ទៀត យ៉ាង​ហោច​ណាស់ អ្នកឡើង​ភ្នំ ៣​នាក់ បាន​និយាយ​ជា​សាធារណៈ ឬ​ប្រាប់ AFP ថា​ ពួកគេ​បាន​ឆ្លង​ជំងឺ​កូវីដ ១៩។ ចំនួន​អ្នក​ឆ្លង​សរុប​នៅ​មិន​ទាន់​ដឹង​ច្បាស់។

មន្ដ្រី​នេប៉ាល់​បាន​បដិសេធ​ករណី​មាន​វីរុស​កូរ៉ូណា​ឆ្លង​នៅ​លើ​ភ្នំ​អេវើរ៉េស​៕ AFP/HR

Content image - Phnom Penh Post
នា​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗនេះ អ្នក​ឡើង​ភ្នំ​ជាង ៣០​ នាក់​ ត្រូវបាន​ជម្លៀស​ចេញ​ពី​មូល​ដ្ឋាន​បោះ​ជំរំ (base camp) ដោយសារ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ។ AFP

ព័ត៌មានថ្មីៗ