ក្រុង​ប៉ារីស៖ មនុស្ស​ ៦ ​លាន​នាក់​ បាន​ទៅលេង​ប្រាសាទ ខ្ចប់​ «​Arc de Triomphe» ពេល​សំណង់​និមិត្ដរូប​ក្រុង​ប៉ារីស​ ត្រូវបាន​ខ្ចប់​ក្រណាត់​ជា​ការ​ឧទ្ទិស​ដល់​សព​សិល្បករ​ គ្រីស្ដូ និង ចេននេ ក្លោដ។ នេះ​បើ​យោងតាម​ការ​ប៉ាន់​ប្រមាណ​ដែល​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ។


សំណង់​ស្ថិត​នៅលើ​វិថីហ្សង់ស៍ អេលីហ្ស៊េស៍ (Champs Elysees) ត្រូវបាន​ស្រោម​ក្រណាត់​នីឡុង​កែច្នៃ​ពណ៌​ទឹក​ប្រាក់​បែក​ខៀវប្រមាណ​​ ២៥ ០០០ ​ម៉ែត្រ​ការ៉េរយៈ​ពេល ៣ ​សប្ដាហ៍​ចាប់​ពី​ខែ​កញ្ញា​ដល់​ដើម​​ខែ​តុលា។

វាជា​ក្ដី​សុបិន​តាំងពី​យូរ​យា​ររបស់​សិល្បករ​សញ្ជាតិ​ប៊ែលហ្ស៊ិកគ្រីស្ដូ ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ​មុន​ក្នុង​អាយុ ៨៤ ​ឆ្នាំ ហើយ​ភរិយា​របស់​លោក​ឈ្មោះ ជេននេ ក្លោដ ក៏បាន​ជួល​អាផាតមិន​នៅ​ក្បែរ​នោះ​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៦០​ ផង​ដែរ។


មនុស្ស​ម្នា​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​សំណង់ L'Arc de Triomphe ខ្ចប់​ក្រណាត់​នីឡុង​កែច្នៃ​ពណ៌​ប្រាក់​បែក​ខៀវ។ AFP


ពួកគេទាំង២ មាន​ឈ្មោះ​ល្បីល្បាញ​ខាង​សិល្បៈ​រុំ​ខ្ចប់​សំណង់​សាធារណៈ​នានា​ជុំវិញ​ពិភពលោក។ ជន​ទី៣ ដែលមក​ទស្សនា​សំណង់​ខ្ចប់ Arc de Triomphe គឺជា​ជន​បរទេស ហើយ​វា​ជាសញ្ញា​បញ្ជាក់​ពី​ការ​វិល​ត្រឡប់​របស់​ភ្ញៀវ​ទេសចរ​បន្ដិច​ម្ដងៗ​មក​កាន់ទីក្រុង​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ដែល​ទទួល​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​ក្នុង​លោក។


ការ​ប៉ាន់​ប្រមាណ​នេះ​អាស្រ័យ​លើ​ទិន្នន័យ​ទូរស័ព្ទ និង​ទិន្នន័យ​ដឹក​ជញ្ជូន​ប្រមូល​ដោយ​អាជ្ញាធរក្រុង និង​ទេសចរណ៍។ តួលេខ​សរុប​បាន​ផ្ដួល​ចំនួន​ភ្ញៀវ​ទៅ​ទស្សនា​សំណង់​ខ្ចប់ «Wrapped Reichstag» ក្នុង​ក្រុង​ប៊ែរឡាំង​ក្នុង​​ឆ្នាំ ​១៩៩៥ ដែលមាន​ភ្ញៀវ ៥​ លាន​នាក់។

ប្ដីប្រពន្ធ​នេះក៏បាន​ខ្ចប់​ស្ពាន​ចំណាស់​បំផុត​ក្នុង​ក្រុង​ប៉ារីស Pont-Neuf ក្នុង​ឆ្នាំ ​១៩៨៥ តែ​អ្នក​ទស្សនា​មិន​ត្រូវបាន​រាប់​ចំនួន​នា​គ្រា​នោះទេ។ គម្រោង Arc ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្មួយ​ប្រុស​លោកគ្រូ ស្ដូ ឈ្មោះ វ្លាឌីមៀរ ចាវ៉ាឆែហ្វ ដោយ​មាន​ការ​សម្របសម្រួល​ពី​សារមន្ទីរ Pompidou និង​អាជ្ញាធរ​បារាំង។

សំណង់ L'Arc de Triomphe នៅពេល​ផ្ទាំងក្រណាត់ត្រូវបានយកចេញ។ AFP

ប្រធានាធិបតី​បារាំងលោក អេមម៉ានូអែល ម៉ាក្រុង បាន​និយាយ​ពេល​លោក​បង្ហាញ​វត្ថុ​ដ៏​ចម្លែក​នេះ​នៅ​ក្នុង​ខែ​កញ្ញា​​ថា​៖ «​វា​ជា​ក្ដី​សុបិន​ដ៏​ចម្លែកហើយ​ពេលនេះលោកបាន​សម្រេច​បំណង​ហើយវ្លាឌីមៀរ។យើង​ដឹង​គុណ​ដល់​លោក​ខ្លាំង​ណាស់​»។

ការ​ចំណាយ​ ១៦ ​លាន​ដុល្លារ ត្រូវបាន​ផ្ដល់​មូលនិធិ​ពី​ការ​លក់​ស្នាដៃ​ដើម​របស់​លោក គ្រីស្ដូ។

សម្រាប់​លោក គ្រីស្ដូ ដែល​បន្សល់ទុក​នូវ​ពង្រាងនិង​រូបភាព​គំនូរ​ស្ដីពី​គម្រោង​របស់​លោកលោក​មាន​ចក្ខុវិស័យ​ថាសំណង់ Arc នឹង​ក្លាយជា​ «​វត្ថុ​រស់​ ដែល​ធ្វើ​ឱ្យ​រស់​រវើក​ដោយ​ខ្យល់ និង​ចាំ​ងឆ្លុះ​ពន្លឺ»៕ AFP/HR

មនុស្ស​ម្នា​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​សំណង់ L'Arc de Triomphe ខ្ចប់​ក្រណាត់​នីឡុង​កែច្នៃ​ពណ៌​ប្រាក់​បែក​ខៀវ។ AFP

ទិដ្ឋភាពសំណង់​ខ្ចប់ ​L'Arc de Triompheនាពេលរាត្រី​អមដោយ​ពន្លឺ​ភ្លើង​ពណ៌។ AFP

តាមការប៉ាន់ប្រមាណ មាន​ភ្ញៀវ​ទេសចរ​ ៦​លាន​នាក់​នាំគ្នា​មក​ទស្សនា​​សំណង់​ខ្ចប់​ក្រណាត់​ឧទ្ទិស​​ដល់​សិល្បករ​ជើង​ចាស់​នៅបារាំង​។ AFP