ក្រុង​ហាណូយ: ពិធីបុណ្យ​បា​ឡុង​ហោះ «​ហាណូយ​ចម្រុះ​ពណ៌​» គឺជា​ព្រឹ​ត្ដិ​ការណ៍​ដំបូង​បំផុត​ក្នុង​កម្មវិធី​ស៊េរី​ដែល​រៀបចំឡើង​ក្នុង​ទីក្រុង​ហាណូយ អំឡុង​ឆ្នាំ​ ២០២២ ជា​ផ្នែក​មួយ​នៃ​មហោស្រព​ទេសចរណ៍ ម្ហូបអាហារ និង​សិប្បកម្ម នៅ​រដ្ឋធានី​វៀតណាម​។


​បា​ឡុង​ចម្រុះ​ពណ៌​សរុប ២២ ​គ្រឿង រួមទាំង បា​ឡុង​កម្រិត​មួយ ១៨ ​គ្រឿង និង​កម្រិត ៧ ចំនួន ៤ ​គ្រឿង បាន​ហោះហើរ​លើ​អគារ​ខ្ពស់ៗ​នៃ​ទីក្រុង​ហាណូយ​របស់​វៀតណាម​។


​ពី​ព្រឹក​ព្រលឹម ភ្ញៀវទេសចរ​រាប់ពាន់នាក់​បានមក​ជួប​ជុំគ្នា​នៅ​ចម្ការ​មៀន​ឡុង​បៀ​ន តាម​បណ្ដោយ​ទន្លេ​ក្រហម ​ដើម្បី​ផ្ដិត​យក​រូបភាព​បា​ឡុង​ហោះ​ចម្រុះ​ពណ៌​។ អ្នកចូលរួម​អាច​រីករាយ​នឹង​ទស្សនីយភាព​ទីក្រុង​ពីលើ​អាកាស និង​ចូល​ទស្សនា​ក្នុង​កន្ត្រក​បា​ឡុង​ហោះ​ផ្ទាល់​តែម្ដង​។


​អំឡុងពេល​ពិធីបុណ្យ​ពីថ្ងៃ​ទី ​២៥ ដល់ទី ២៧ ខែមីនា ក្រុង​ហាណូយ​មានបំណង​ទទួលភ្ញៀវ​ទេសចរ ១០ ​លាន​នាក់​ក្នុង​ឆ្នាំ ​២០២២ រួមទាំង​ភ្ញៀវ​បរទេស​ជាង ១,២​ លាន​នាក់​។


​យោងតាម​អ្នកស្រី ដាង ហួង ហ្គែ​ង នាយក​នៃ​នាយកដ្ឋាន​ទេសចរណ៍បានឱ្យដឹងថា ទីក្រុង​ហាណូយ​បាន​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក​ជាង ២,៨ ​លាន​នាក់​ក្នុង​ត្រីមាស​ទី១ នៃ​ឆ្នាំ ​២០២២ ដោយបាន​កើនឡើង ៤៥ ​ភាគរយ ធៀប​នឹង​អំឡុងពេល​ដូចគ្នា​នៃ​ឆ្នាំមុន ជា​វេលា​ញាំញី​ដោយ​ជំងឺ​កូ​វីដ​រីក​រាលដាល​ជាស​កល​។


​អ្នកស្រី​បាន​និយាយថា​៖ «​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម ដែល​ព្រឹ​ត្ដិ​ការណ៍ និង​កម្មវិធី​ជាច្រើន​នឹង​ត្រូវបាន​រៀបចំឡើង​ ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ ក៏ដូចជា​ធានា​ដល់​ការកែសម្រួល និង​បត់បែន​វិស័យ​កម្សាន្ត​នេះ​ប្រកប​ដោយ​សុវត្ថិភាព​ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ ១៩»៕ VNA/HR

វីដេអូ៖