ករណីសៀវភៅគ្រួសារបក្ស របស់បក្សកាន់អំណាចត្រូវបានអ្នកស្រី ពោធិតី សាវត្តី ប្រធានគណបក្សធម្មាធិបតេយ្យ រិះគន់ថាជាការគាបសង្កត់ ប្រជាជនមូលដ្ឋាន។ ការលើកឡើងនេះក៏ត្រូវបាន លោក សៅ វណ្ណដេត តំណាងឲ្យគណបក្សប្រជាជនកម្ពុជា បដិសេធថាជារឿងមិនពិតនោះទេ។ ការពិភាក្សាវែកញែកនេះធ្វើឡើង កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាមមណ្ឌល រាជធានី ខេត្ត និងសិទ្ធទទួលបាននូវការការពារសុវត្ថិភាពរបស់បេក្ខជន ដែលរៀបចំឡើងដោយ គ.ជ.ប។