លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃចន្ទថា កូនដំរីព្រៃមួយក្បាល ដែលក្រុមឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច បានប្រទះឃើញក្នុងព្រៃសាគ្រិត កាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០២០ នោះ បានស្លាប់ហើយ ដោយសារដំបៅទងផ្ចិតរបស់វាមិនសះជា។