រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានជូនដំណឹងទៅដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាស និងកម្មករនិយោជិតផ្នែកកម្មន្តសាលទាំងអស់នឹងទទួលបានឡើងវិញនូវការបើកប្រាក់រំឭកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយត្រូវចាប់ផ្តើមអនុវត្តឡើងវិញនៅក្នុងឆ្នាំនេះ។