មានទីតាំងនៅបរិវេណសំយាបផ្ទះ លើផ្លូវ ៣១៣ និង ៦០២ ក្រោយផ្សារមាន់អាំង ក្បែរភោជនីយដ្ឋាន The Street TK តូបរទេះលក់គុយទាវ ឈ្មោះថា «គុយទាវទូកលើគោក» ដោយគ្រាន់តែឮឈ្មោះ ក៏មានអារម្មណ៍ថាប្លែកគួរឲ្យចង់សាកភ្លក្សរសជាតិរបស់វាដែរ។
ជាមួយការតុបតែងស្ទីលបែបសាមញ្ញា ដោយមានតុឈើអង្គុយ ជាលក្ខណៈអាហារតាមផ្លូវ គុយទាវទូកលើគោក មានការរៀបចំសណ្ដាប់ធ្នាប់ល្អ ហើយអនាម័យវិញមិនចាញ់ហាងនោះទេ។