របាំព្រះរាជទ្រព្យខ្មែរ ដែលត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិពិភពលោកបានរំលងអស់រយៈពេល ១៥ ឆ្នាំ មែនក្តី តែសម្ទុះនៃការចូលរួមទស្សនាពេលមានការសម្តែងទម្រង់នៃរបាំមួយនេះម្តងៗ ហាក់ពុំសូវជាកើតមាននូវភាពផុសផុលខ្លាំងពីសំណាក់ទស្សនិកជនខ្មែរ ជាម្ចាស់របាំនោះឡើយ ដោយសារកង្វះការចាប់អារម្មណ៍ និងកម្រិតនៃការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុនៅមានកំណត់នៅឡើយ។