លោក Mahathir ថ្លែងថា៖ «កុំខ្ចីបំណុលច្រើនជាងអ្វីដែលអ្នកអាចសងបាន។ វាសំខាន់ណាស់។ កុំចំណាយច្រើនជាងអ្វីដែលអ្នកមានហើយ ប្រសិនបើអ្នកត្រូវខ្ចីលុយ សូមធ្វើឲ្យប្រាកដថា អ្នកអាចសងកម្ចីវិញបាន»។
លោកបន្ថែមថា «នៅពេលអ្នកជំពាក់បំណុលប្រទេសដទៃៗ អ្នកលែងឯករាជ្យទៀតហើយ។ ដូច្នេះសូមឲ្យតម្លៃចំពោះឯករាជ្យរបស់អ្នក»។
បន្ទាប់ពីបញ្ចប់កិច្ចសម្ភាសន៍ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Mahathir Moharmad បានសម្ពោធដាក់ឲ្យដំណើរការ «the Post Malaysia Friendship Club» ដែលជាគំនិតផ្តួចផ្តើមរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ និងស្ថានទូតម៉ាឡេស៊ីនៅរាជធានីភ្នំពេញ។