សំឡេងគ្រាប់ឭទ្រហឹងទូទាំងភ្នំម្រះព្រៅរយៈពេលពេញ១ម៉ោង នេះគឺជាការបិទវគ្គសមយុទ្ធយោធា ដែលមានឈ្មោះថាលំហាត់នាគមាស ២០១៨។ វាគឺជាការសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ប្រទេសកម្ពុជានិងចិនដែលមានការប្រើប្រាស់នូវសព្វាវុធធន់ធ្ងន់ ដូចជារថពាសដែក និងឧទ្ធម្ភាគចក្រ ដែលភាគីចិនបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៨។សាររបស់ប្រទេសចិនគឺច្បាស់លាស់ពួកគេចង់បង្ហាញប្រទេសខាងក្រៅថាកម្ពុជានិងចិន នឹងសហការគ្នាដើម្បីរក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់ ។