ករណីហិង្សាមួយបានផ្ទុះឡើងនៅព្រឹកថ្ងៃទី ២៧ ខែមិនា ម្សិលមិញនេះ នៅក្បែរសាលាឧទ្ធរណ៍ ខណៈពេលដែលកំពុងដំណើរការ បណ្ដឹងសារទុក្ខរបស់លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងការឃុំខ្លួនលោក ៦ ខែទៀត។
ករណីហិង្សានេះបានបង្កឡើងដោយ ប្រធានក្រុមសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ ដែលត្រូវបានគេស្គាល់ឈ្មោះថា គឹម វុត្ថា បានទះកំផ្លៀងសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ឈ្មោះ ប៉ែន ចាន់ បន្ទាប់ពីអ្នកគាំទ្ររូបនេះសរសេរលេខ ០+០=៨ នៅលើទ្រូងផ្លូវ។