ពលរដ្ឋ ៣៧៥ គ្រួសារទទួលបានដីធ្លី ៣ ហិកតា និងប្រាក់ ២.៥០០ ដុល្លារអាមេរិក ជាសំណងលើករណី ទំនាស់ដីធ្លីដែលអូសបន្លាយដ៏រ៉ាំរ៉ៃជាង ១០ ឆ្នាំ នៅខេត្តកោះកុង ជាមួយក្រុមហ៊ុន Koh Kong Plantion Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co., Ltd ។
ការទទួលសំណងនេះធ្វើឡើង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅក្រសួងដែនដី នរគរូបនីយកម្ម និង សំណង់ ក្នុងកិច្ចប្រជុំស្ដីពីការដោះស្រាយករណីវិវាទ ពាក់ព័ន្ធដីសម្បទានសេដ្ឋកិច្ច ដំណាំអំពៅផលិតស្ករសនាំចេញក្នុងភូមិសាស្ត្រខេត្តកោះកុង។