មន្ត្រី៖ ​អ្នកជំងឺ​កូវីដ​មិនមាន​​លទ្ធភាព​បង្កើត​អង់ទីគ័រ​ដោយ​ខ្លួនឯង​ គឺ​មិនអាច​ជា​សះ​ពី​ជំងឺ​នេះ​បានទេ


មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា អ្នកជំងឺ​កូវីដ​ ១៩ ដែល​មិនមាន​លទ្ធភាព​បង្កើត​អង់ទីគ័រ​ដោយ​ខ្លួនឯង គឺ​អ្នកជំងឺ​នោះ​មិនអាច​ជាសះស្បើយ​ពី​ជំងឺ​នេះ​បានទេ ដែល​ហេតុនេះហើយ បានជា​ក្រសួង​មិនចាំបាច់​តម្រូវ​ឱ្យ​អ្នកដែល​ជា​ពី​ជំងឺ​នេះហើយ ត្រូវ​ចាក់​វ៉ាក់សាំង​ភ្លាមៗ​នោះទេ ទោះជា​អ្នក​នោះ​បាន​ឆ្លង​វីរុស​នេះ​ បន្ទាប់ពី​បាន​ចាក់​ដូស​ទី​ ១ ​រួច ឬ​ដូស​ទី​ ២ ​រួចហើយ​ក៏ដោយ​។