គិតមកត្រឹមថ្ងៃទី១ ខែមករាដើមឆ្នាំថ្មី ២០២៣ នេះ ការឈ្លានពានប្រទេសអ៊ុយក្រែនទ្រង់ទ្រាយធំរបស់រុស្ស៊ី បានអូសបន្លាយអស់រយៈពេលជាង ១០ ខែទៅហើយ ប៉ុន្តែក្ដីសង្ឃឹមស្ដីពីកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់ជម្លោះនៅតែស្ថិតក្នុងភាពស្រពិចស្រពិលខ្លាំង ស្របពេលដែលភាពតានតឹងនៃសង្រ្គាមក៏បន្តកើនឡើងឥតស្រាកស្រាន្ត។