
វិទ្យាស្ថាន CamEd ផ្តល់ការបណ្តុះបណ្តាលជំនាញគណនេយ្យល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ។
វិទ្យាស្ថាន CamEd Business School ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ មានបាវចនា ១ គឺ «បណ្តុះបណ្ដាលនិស្សិតដែលមានគុណភាពខ្ពស់សម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា»។
អស់រយៈពេលជិត ២០ ឆ្នាំមកហើយ វិទ្យាស្ថាននេះបានបណ្តុះបណ្ដាលនិស្សិតពោរពេញដោយសក្ដានុពលជាមួយជំនាញទូលំទូលាយផ្នែកគណនេយ្យ និងហិរញ្ញវត្ថុដែលសព្វថ្ងៃពួកគេជាអ្នកកាន់ការងារនៅក្នុងវិស័យសាជីវកម្មនានារាប់ចាប់ពីធនាគាររហូតដល់ក្រុមហ៊ុនគណនេយ្យល្បីៗទាំងក្នុងស្រុក និងអន្តរជាតិ។
ភាពជោគជ័យរបស់វិទ្យាស្ថាន CamEd គឺកំពុងផ្តល់នូវវគ្គសិក្សាដែលស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន និងផ្តល់ការអប់រំល្អបំផុតសម្រាប់និស្សិតដែលមានទេពកោសល្យ ដើម្បីឲ្យពួកគេមានសមត្ថភាពដ៏ស័ក្តិសមក្នុងការចូលទៅបម្រើការងារនៅក្នុងវិស័យហិរញ្ញវត្ថុដ៏រឹងមាំរបស់កម្ពុជា ដែលកំពុងមានតម្រូវការខ្ពស់ ដើម្បីគាំទ្រដល់អាជីវកម្មដែលកំពុងរីកចម្រើនដូចជាឧស្សាហកម្មខ្នាតតូច និងមធ្យម ឬក្រុមហ៊ុនធំៗជាដើម។
បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (Honours) រយៈពេល ៤ ឆ្នាំ ឬ BA របស់វិទ្យាស្ថាននេះ គឺជាបរិញ្ញាបត្រដែលអនុញ្ញាតឱ្យនិស្សិតសិក្សាទាំងកម្រិតបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងសិក្សាសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) ហើយថែមទាំងអាចបន្តសិក្សាថ្នាក់គណនេយ្យករជំនាញ (ACCA) ជាមុខវិជ្ជាដែលជួយហ្វឹកហ្វឺននិស្សិតដែលបញ្ចប់ការសិក្សា សម្រាប់អាជីពប្រកបដោយវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។

និស្សិតបញ្ចប់ការសិក្សាអាចទទួលបានការងារមានប្រាក់ខែខ្ពស់។
«យើងអាចនិយាយបានថា យើងជាសាលាធុរកិច្ចល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តោតលើការបណ្តុះបណ្តាលជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។ អាថ៌កំបាំងរបស់យើងគឺក្លាយជាស្ថាប័នដំបូងគេដែលផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុប្រកបដោយគុណភាព ដោយយោងតាមការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័នមួយចំនួនដូចជា សមាគមគណនេយ្យករជំនាញ (ACCA) វិទ្យាស្ថាន Chartered Financial Analyst (CFA) អង្គការស្តង់ដាអន្តរជាតិ (ISO) និង AUN ជាដើម។
លោកស្រី សំ សុគន្ធារី នាយិការរងរបស់វិទ្យាស្ថាន CamEd ថ្លែងថា៖ «បុគ្គលិកផ្នែកបណ្តុះបណ្ដាលរបស់យើងមានគ្រូ និងសាស្ត្រាចារ្យដែលមានសមត្ថភាពកម្រិតអន្តរជាតិ។ យើងមានបច្ចេកវិទ្យា និងប្រព័ន្ធអប់រំខ្ពស់ ហើយក្រុមហ៊ុនសវនកម្មអន្តរជាតិល្បីៗដូចជា PwC, KPMG, EY និង Deloitte សុទ្ធតែបានទទួលស្គាល់គុណភាពនិស្សិតរបស់យើង»។
ទោះយ៉ាងណាក៏ដោយ វគ្គសិក្សាតែ ១ មិនអាចធ្វើឲ្យសាលា CamEd ក្លាយជាស្ថាប័នអប់រំដ៏លេចធ្លោមួយនៅកម្ពុជាបាននោះទេ។ ប៉ុន្តែការដឹកនាំដោយគណៈគ្រប់គ្រងដ៏រឹងមាំជាមួយនឹងចក្ខុវិស័យដើម្បី «អភិវឌ្ឍន៍សហគមន៍គណនេយ្យ និងហិរញ្ញវត្ថុ ជំនាញឲ្យស្របទៅនឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ផ្តួចផ្តើមគំនិតក្នុងនាមជាអ្នកដឹកនាំ និងលើកកម្ពស់ស្តង់ដាសីលធម៌» បានធ្វើឱ្យវិទ្យាស្ថាននេះឈានមុខគេនៅក្នុងវិស័យនេះ។
គុណតម្លៃស្នូលរបស់វិទ្យាស្ថាន គឺគុណភាពខ្ពស់នៃការបង្រៀន ការរៀនសូត្រជាប់ជានិច្ច និងជំនាញការងារ។

លោកស្រី សំ សុគន្ធារី នាយិការងរបស់វិទ្យាស្ថាន CamEd ។
ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ និងវិញ្ញាបនបត្រអ្នកបច្ចេកទេសគណនេយ្យអន្តរជាតិ (BA + CAT) ស្របតាមតម្រូវការរបស់សហព័ន្ធគណនេយ្យករអន្តរជាតិក្រសួងអប់រំ យុវជន និងកីឡា និងក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។
សិក្សានៅវិទ្យាស្ថាន CamEd និស្សិតនឹងទទួលបានសញ្ញាបត្រចំនួន ២ ក្នុងពេលតែ ១ គឺបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រ CAT ដោយនិស្សិតមានជំនាញ ដែលនិយោជក និងសហគ្រិនត្រូវការ។
«នៅក្នុងការលើកកម្ពស់ការសិក្សាជំនាញគណនេយ្យ និងហិរញ្ញវត្ថុនៅកម្ពុជា វិទ្យាស្ថាន CamEd តែងតែមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់។
គោលដៅវែងឆ្ងាយរបស់យើង គឺបណ្ដុះបណ្ដាលនិស្សិតឲ្យមានជំនាញគណនេយ្យ និងហិរញ្ញវត្ថុ និងសមត្ថភាពក្នុងជំនាញនេះស្របនឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនានា»។
លោកស្រីបន្ថែមថា៖ «ជាមួយគ្នានេះវិទ្យាស្ថាននឹងបំពេញតម្រូវការការងាររបស់ក្រុមហ៊ុនក្នុងស្រុក ស្ថាប័នហិរញ្ញវត្ថុ និងអង្គការផ្សេងៗទាក់ទងនឹងជំនាញគណនេយ្យ និងហិរញ្ញវត្ថុដែលប្រកបដោយគុណភាព»។
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ BA បានបណ្តុះបណ្ដាលនិស្សិត ដើម្បីបម្រើការងារជាគណនេយ្យករ និងហិរញ្ញវត្ថុជំនាញដែលអាចប្រកួតប្រជែងបានយ៉ាងងាយស្រួលជាមួយអ្នកដែលធ្វើការនៅក្រុមហ៊ុនលំដាប់ពិភពលោក។
សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យគឺអាចទទួលបានការងារដែលមានប្រាក់ខែខ្ពស់កំពុងរង់ចាំពួកគេ ដូចជាគណនេយ្យករ សវនករ អ្នកវិភាគហិរញ្ញវត្ថុ អ្នកពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ អ្នកប្រឹក្សាពន្ធដារ មន្ត្រីវិនិយោគ មន្ត្រីផ្នែកផ្តល់ប្រាក់កម្ចី អ្នកវិភាគថវិកា គណនេយ្យករចំណាយ ហេរញ្ញិក មន្ត្រីគ្រប់គ្រងហានិភ័យ និងគណនេយ្យករហិរញ្ញវត្ថុជាដើម។

«និស្សិតនឹងបញ្ចប់ការសិក្សាជាមួយចំណេះដឹងជំនាញ ការចេះសម្របខ្លួន ក្រមសីលធម៌ និងការធ្វើការជាក្រុមដែលជួយពួកគេឱ្យបំពេញការងារបានយ៉ាងល្អទាំងនៅក្នុងក្រុមហ៊ុនជាតិ និងអន្តរជាតិ»។
លោកស្រី សុគន្ធារី ថ្លែងថា៖ «ជាង ៧០ ភាគរយនៃការជ្រើសរើសបុគ្គលិកពីក្រុមហ៊ុនធំៗចំនួន ៤ គឺក្រុមហ៊ុន PwC, KPMG, Ernst & Young និង Deloitte គឺពួកគេជ្រើសរើសនិស្សិតដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថាន CamEd»។
ខណៈពេលដែលតម្រូវការគណនេយ្យករ និងទីប្រឹក្សាហិរញ្ញវត្ថុដែលមានជំនាញកំពុងបន្តកើនឡើងនៅក្នុងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុនោះ ជម្រើសអាជីពគណនេយ្យពិតជាផ្តល់នូវអត្ថប្រយោជន៍ច្រើន និងជាជម្រើសដ៏ល្អប្រសើរដល់និស្សិតដែលមានជំនាញផ្នែកខាងគិតលេខ៕