
សិស្ស ១០០ នាក់ដំបូងចុះឈ្មោះចូលរៀននៅសាលា Invictus ភ្នំពេញនឹងទទួលបានការបញ្ចុះតម្លៃពិសេសសម្រាប់ ២ ឆ្នាំសិក្សា។
ការរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បាននាំមកនូវភាពមិនប្រាកដប្រជាដល់វិស័យអប់រំនៅប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះលោក Clive Swale នាយកសាលាអន្តរជាតិ Invictus ភ្នំពេញ បានផ្តល់បទសម្ភាសជាមួយកាសែតភ្នំពេញប៉ុស្តិ៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការនាំយកការអប់រំប្រកបដោយគុណភាពជាមួយតម្លៃសមរម្យមកកាន់ព្រះរាជាណាចក្រកម្ពុជា។
តើលោកអាចប្រាប់ខ្ញុំបានទេអំពីការផ្តល់ជូនពិសេសចំនួន ២ ឆ្នាំសិក្សា ដែលមានតម្លៃត្រឹមតែ ៥០០០ ដុល្លារក្នុង ១ ឆ្នាំ?
សិស្សានុសិស្សចំនួន ១០០ នាក់ដំបូងដែលចុះឈ្មោះចូលរៀននៅសាលារបស់យើងនឹងទទួលបានការបញ្ចុះតម្លៃពិសេស ពោលគឺបង់ត្រឹមតែ ៥០០០ ដុល្លារប៉ុណ្ណោះក្នុង ១ ឆ្នាំសម្រាប់រយៈពេល ២ ឆ្នាំសិក្សាខាងមុខគឺឆ្នាំសិក្សា (២០២០-២០២១ និង ២០២១-២០២២)។ សម្រាប់សិស្សដែលចុះឈ្មោះចាប់ពីពេលនេះរហូតដល់ខែសីហាក្នុងឆ្នាំនេះនឹងរីករាយជាមួយការផ្តល់ជូនពិសេសនេះ។ ការផ្តល់ជូននេះគឺដើម្បីផ្តល់ការអប់រំដែលមានគុណភាពខ្ពស់ជាមួយតម្លៃសមរម្យ ជាពិសេសក្នុងអំឡុងពេលមានបញ្ហាសេដ្ឋកិច្ច។
តម្លៃនេះបើធៀបទៅសាលាអន្តរជាតិដទៃទៀតនៅក្នុងរាជធានីភ្នំពេញខុសគ្នាយ៉ាងម៉េចដែរ?
បើធៀបទៅសាលាអន្តរជាតិដទៃទៀតនៅក្នុងទីក្រុងភ្នំពេញ យើងមានតម្លៃសមរម្យទាក់ទងនឹងថ្លៃបង់សាលា ពោលគឺយើងផ្តល់តម្លៃថេរសម្រាប់សិស្សថ្នាក់បឋមសិក្សាចាប់ពីថ្នាក់ទី ១ ដល់ទី ៦។ យើងមិនគិតថ្លៃ (capital fee) ពីឪពុកម្តាយប្រចាំឆ្នាំ ដូចសាលាអន្តរជាតិដទៃទៀតទេ។ តាមការស្រាវជ្រាវរបស់យើងបានបង្ហាញថា សាលាអន្តរជាតិ Invictus ភ្នំពេញមានតម្លៃសមរម្យជាងដៃគូប្រកួតប្រជែងធំៗរបស់យើង ៤ ក្នុងចំណោម ៧ ដែលជាមធ្យមត្រូវបង់ចន្លោះពី ១៥៩៦ ទៅ ៩២៥០ ដុល្លារក្នុង ១ ឆ្នាំ។
សាលារៀនមួយចំនួនបានដំឡើងថ្លៃតើសាលា Invictus ប្រកាន់ជំហរដូចម្តេច ចំពោះបញ្ហានេះ?
យើងបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យមួយសម្រាប់ឪពុកម្តាយនៅក្នុងប្រទេសកម្ពុជា។ ខណៈសាលាអន្តរជាតិមួយចំនួនបានដំឡើងថ្លៃក្នុងគ្រាដ៏លំបាកនេះ សាលាអន្តរជាតិ Invictus ភ្នំពេញបានជ្រើសរើសការបន្ធូរបន្ថយតម្លៃពី ៨០០០ ដុល្លារមកនៅត្រឹម ៥០០០ ដុល្លារក្នុង ១ ឆ្នាំ។
សិស្សានុសិស្សដែលមិនអាចមករៀននៅសាលារបស់យើងក្នុងរាជធានីភ្នំពេញបានពួកគេក៏អាចចុះឈ្មោះចូលរៀនតាមអនឡាញ www.invictus.family ជាមួយនឹងតម្លៃត្រឹមតែ ៤០០០ ដុល្លារប៉ុណ្ណោះក្នុង ១ ឆ្នាំ។

តើបញ្ហាប្រឈមអ្វីខ្លះដែលលោកបានជួបប្រទះនៅពេលបើកសាលារៀនក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដដែលកំពុងរាតត្បាតខ្លាំងបែបនេះ?
ស្ថានភាពវីរុសនេះពិតជានាំមកនូវបញ្ហាប្រឈមសម្រាប់មនុស្សគ្រប់គ្នា ទោះយ៉ាងណាបច្ចេកវិទ្យាបានផ្តល់ឲ្យយើងនូវដំណោះស្រាយដ៏អស្ចារ្យ។ អាណាព្យាបាលទាំងអស់អាចចូលទៅកាន់គេហទំព័ររបស់យើងបានយ៉ាងងាយស្រួលដើម្បីស្វែងយល់បន្ថែមអំពីសាលារបស់យើង ជាមួយនឹងនាយកសាលា និងលោកគ្រូ-អ្នកគ្រូ ដែលមានបទពិសោធ។ សាលាយើងមានទីតាំងងាយស្រួលកម្មវិធីសិក្សាច្បាស់លាស់ បណ្ណាល័យមានផាសុកភាព និងបរិវេណសាលាដ៏ល្អ។
យើងក៏កំពុងរៀបចំវគ្គ «ជួបជាមួយនាយកសាលា និងលោកគ្រូ-អ្នកគ្រូ» តាមរយៈ video conference ដើម្បីអនុញ្ញាតឱ្យអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់បានឃើញ និងស្គាល់ថ្នាក់ដឹកនាំសាលារបស់ពួកគេដើម្បីធ្វើការសម្រេចចិត្តថាតើសាលារបស់យើងពិតជាស័ក្តិសមសម្រាប់ពួកគេដែរឬទេ?។
តើវិបត្តិនេះបានជះឥទ្ធិពលដល់ផែនការដើមរបស់លោកដែរឬទេ?
វិបត្តិនេះបាននាំមកនូវភាពរអាក់រអួលជាច្រើន។ ទន្ទឹមនឹងនេះដែរ យើងជឿជាក់លើស្មារតីនៃការតស៊ូ ហើយយើងនឹងជម្នះរាល់ឧបសគ្គទាំងនេះដើម្បីផ្តល់ការអប់រំដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។ គុណតម្លៃដ៏សំខាន់មួយដែលមាននៅសាលាអន្តរជាតិ Invictus ភ្នំពេញគឺតម្លៃនៃការអត់ធ្មត់។ យើងជឿជាក់លើការតស៊ូ និងខិតខំដើម្បីវឌ្ឍនភាព។
តើលោកនឹងរៀបចំការសិក្សាតាមអនឡាញដែរឬទេ?
បន្ថែមពីលើការផ្តល់ជូនការសិក្សាតាមផ្ទះដល់សិស្សានុសិស្ស ឥឡូវនេះសាលាអន្តរជាតិ Invictus ភ្នំពេញកំពុងផ្តោតលើទស្សនៈបង្រៀនតាមអនឡាញ (virtual campus) www.invictus.family ដើម្បីផ្តល់ជូននូវការសិក្សានៅផ្ទះពេញម៉ោងដល់សិស្សានុសិស្សនៅទូទាំងពិភពលោក។ សិស្សានុសិស្សចាប់ពីថ្នាក់ទី ១ ដល់ទី ៦ ពេលនេះអាចចុះឈ្មោះចូលរៀនជាមួយកម្មវិធី InvictusFamily ដើម្បីចូលរួមសិក្សាមេរៀនប្រចាំថ្ងៃតាមកាលវិភាគច្បាស់លាស់ដែលបង្រៀនដោយលោកគ្រូ-អ្នកគ្រូដែលមានសមត្ថភាព និងបទពិសោធខ្ពស់មកពីគ្រប់សាខារបស់សាលាអន្តរជាតិ Invictus។
នេះគឺជាវគ្គសិក្សាតាមអនឡាញពេញម៉ោងដំបូងគេរបស់សាលាអន្តរជាតិមួយនេះបន្ទាប់ពីបានបង្កើតសាខាចំនួន ៣ កន្លែងនៅប្រទេសសិង្ហបុរី, ២ សាខានៅទីក្រុងហុងកុង និងសាខាចុងក្រោយនៅក្នុងរាជធានីភ្នំពេញនេះ។
យើងរួមបញ្ចូលគ្នានៃកម្មវិធី Zoom សម្រាប់ Video Conference និង Google Classroom ដើម្បីអនុវត្តមេរៀនរៀននៅតាមផ្ទះ (HBL)។

លោក Clive Swale នាយកសាលាអន្តរជាតិ Invictus ភ្នំពេញ ។
តើលោកឆ្លើយតបយ៉ាងណាចំពោះវិបត្ដិនៃជំងឺកូវីដបច្ចុប្បន្ន?
ស្ថានភាពបច្ចុប្បន្ននេះបានបង្កការលំបាក និងការពន្យារពេលមួយចំនួន។ ទន្ទឹមនឹងនេះ ប្រសិនបើយើងឆ្លើយតបជាវិជ្ជមាន និងជោគជ័យចំពោះបញ្ហាប្រឈមទាំងនេះ នោះវាមិនមែនជាបញ្ហាបង្អាក់ឡើយ។ យើងអាចប្រើបទពិសោធនេះជាជំហានឈានទៅរកកំណើន និងជោគជ័យជាបន្តបន្ទាប់។ជាក់ស្តែងសាលាអន្តរជាតិ Invictus ឥឡូវនេះកំពុងប្រើប្រាស់បច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាព និងសកម្មភាពក្នុងការបង្រៀន និងភ្ជាប់ទំនាក់ទំនងជាមួយសិស្សានុសិស្សរបស់យើង។ លោកគ្រូ-អ្នកគ្រូរបស់យើងប្រើប្រាស់កម្មវិធី Google Classroom និង Google Meet ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសិស្សានុសិស្សរបស់យើង និងបង្រៀនពួកគេជារៀងរាល់ថ្ងៃ។ យើងក៏បានបង្កើតកម្មវិធីសិក្សាតាមអនឡាញមានឈ្មោះថា Invictus Family ដើម្បីផ្តល់នូវគុណភាពអប់រំខ្ពស់នៅតាមផ្ទះ។ ទោះយ៉ាងណា ការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យនឹងមិនផ្លាស់ប្តូរឡើយ។
តើលោករៀនសូត្របានមេរៀនអ្វីខ្លះពីសាលាដែលលោកបានបង្កើតកាន់តែច្រើនក្នុងអំឡុងពេលមានវិបត្តិនេះ?
យើងបានបង្កើនសមត្ថភាពរបស់យើងក្នុងការប្រើប្រាស់ វេទិកា ឧបករណ៍ និងធនធាន អនឡាញឲ្យកាន់តែសម្បួរបែប ដើម្បីធ្វើឲ្យការសិក្សាកាន់តែមានភាពទាក់ទាញ។ យើងបានចែករំលែកបទពិសោធការសិក្សាល្អៗក្នុងចំណោមសាខារបស់យើង។
តើលោកនឹងយកបទពិសោធទាំងអស់នេះមកអនុវត្តសម្រាប់សាខានៅទីក្រុងភ្នំពេញឬទេ?
ជាការពិតណាស់យើងនឹងចែករំលែកចំណេះដឹង ជំនាញ បទពិសោធ និងការអនុវត្តល្អៗរបស់យើងជាមួយសាលារបស់យើងនៅទីក្រុងភ្នំពេញ ដើម្បីផ្តល់នូវការអប់រំល្អបំផុត។
តើលោកនឹងប្តូរជំហររបស់សាលាដោយសារវិបត្តិនេះដែរឬទេ?
យើងនឹងបន្តប្រកាន់ខ្ជាប់បេសកកម្មរបស់យើងក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព និងតម្លៃសមរម្យដែលអាចផ្តល់ការបណ្តុះបណ្តាលដល់សិស្សានុសិស្សក្នុងវិធីច្នៃប្រឌិត និងបំផុសគំនិតឱ្យក្លាយជាអ្នកបន្តចំណេះដឹង ដែលបានចូលរួមចំណែកជាវិជ្ជមានសម្រាប់អនាគត។ យើងនឹងបន្តប្រើប្រាស់ធនធានតាមអនឡាញប្រកបដោយប្រសិទ្ធភាពដើម្បីបំពេញ និងលើកកម្ពស់ការអប់រំដែលផ្តល់ដោយលោកគ្រូ-អ្នកគ្រូរបស់យើង។
តើលោកនឹងបន្តធានាឧត្តមភាពនៃការអប់រំយ៉ាងដូចម្តេច?
តាមរយៈការជ្រើសរើសសាលាឈានមុខ និងលោកគ្រូ-អ្នកគ្រូល្អៗក៏ដូចជាការផ្តល់នូវកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាពបរិក្ខារ និងធនធានល្អៗ យើងនឹងផ្តល់នូវការអប់រំដ៏ល្អឥតខ្ចោះដល់សិស្សានុសិស្សរបស់យើងឲ្យពួកគេទទួលបានជោគជ័យ។
តើលោកមើលឃើញថាវិបត្តិនេះបានជះឥទ្ធិពលដូចម្តេចចំពោះវិស័យអប់រំនៅកម្ពុជា?
នេះជារឿងថ្មីមួយ ដែលផ្តោតសំខាន់ទៅលើអនាម័យ និងសុខុមាលភាព។ ហើយក៏បង្កើនការយល់ដឹងរបស់យើងអំពីសារៈសំខាន់នៃការថែទាំសុខភាព និងការធ្វើការងារជាក្រុមដើម្បីធានាបាននូវសុខុមាលភាពសង្គម។ សាលាអន្តរជាតិ Invictus ភ្នំពេញចូលរួមចំណែកក្នុងការអប់រំប្រកបដោយគុណភាពខ្ពស់នៅទីក្រុងភ្នំពេញ។
ពាក្យ Invictus មានន័យថា «អង់អាច»។ តើក្នុងអំឡុងពេលនេះសាលាបង្ហាញពីអត្ថន័យនៃពាក្យនេះយ៉ាងដូចម្តេច?
កម្មវិធី Invictus Family ដែលជាកម្មវិធីផ្តល់ការសិក្សាតាមផ្ទះ គឺប្រសូតចេញពីស្មារតីនៃពាក្យអង់អាចនៃសាលាអន្តរជាតិ Invictus។ យើងទទួលបានការសាកសួរជាច្រើនពីឪពុកម្តាយនៅតាមបណ្តាប្រទេសក្នុងតំបន់ដូចជាប្រទេសសិង្ហបុរី កម្ពុជា ជប៉ុន តៃវ៉ាន់ កូរ៉េ និងប្រទេសជាច្រើនទៀត។ យើងជឿជាក់ថានេះគឺជាសករាជថ្មីមួយសម្រាប់ការសិក្សាអនឡាញ។ ដូច្នេះយើងនឹងផ្តល់ការសិក្សាថ្នាក់អនុវិទ្យាល័យ ផ្អែកលើកម្មវិធីសិក្សាខេមប្រ៊ីជកម្រិតអនុវិទ្យាល័យ Cambridge secondary curriculum កម្មវិធីប្រឡងបញ្ចប់ថ្នាក់អនុវិទ្យាល័យអន្តរជាតិ IGCSE និងកម្មវិធីសិក្សារបស់ ខេមប្រ៊ីជកម្រិត A Level នៅខែសីហានេះ។
តើលោកមើលឃើញថាវិបត្តិនេះបានជះឥទ្ធិពលយ៉ាងដូចម្តេចទៅលើវិស័យអប់រំជាទូទៅ? នៅក្នុងតំបន់?
អ្នកផ្តល់ការអប់រំត្រូវប្រកាន់ខ្ជាប់ឲ្យបាននូវការអប់រំដែលមានគុណភាពសម្រាប់សិស្សដែលរៀននៅសាលារៀនក៏ដូចជាសិស្សដែលរៀនអនឡាញនៅតាមផ្ទះ ខណៈតម្រូវការសម្រាប់ការអប់រំដែលមានគុណភាពខ្ពស់កើនឡើង។
តើបច្ចេកវិទ្យានឹងដើរតួនាទីកាន់តែធំជាងមុនមែនទេ? តើលោកមើលឃើញការរៀនសូត្រតាមបែបឌីជីថលត្រូវបានដាក់បញ្ចូលកាន់តែច្រើននៅក្នុងថ្នាក់រៀនសាលាអន្តរជាតិ Invictus ដែរឬទេ?
បច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងៗ ជាពិសេសក្នុងដំណាក់កាលនៃការសិក្សានៅតាមផ្ទះ។ ទន្ទឹមនឹងនេះដែរ ចំណេះដឹងការតាំងចិត្ត និងការឧស្សាហ៍ព្យាយាមពីសំណាក់គ្រូរបស់យើង ក្នុងការប្រើប្រាស់ការបង្រៀនបែបឌីជីថល ពិតជាបានរួមចំណែកដល់បទពិសោធអប់រំប្រកបដោយជោគជ័យសម្រាប់សិស្សានុសិស្ស។
តើការជួសជុលកែលម្អសាលានៅក្នុងរាជធានីភ្នំពេញមានដំណើរការយ៉ាងដូចម្តេច ? ចំណែកឯការជួលគ្រូបង្រៀន និងការចុះឈ្មោះរបស់សិស្ស យ៉ាងម៉េចដែរ?
ការជួសជុលកែលម្អសាលាកំពុងដំណើរការទៅមុខយ៉ាងរលូន។ សាលារបស់យើងនឹងត្រៀមរួចរាល់សម្រាប់ការចូលរៀននៅក្នុងខែសីហាខាងមុខនេះ។ ក្នុងនាមជានាយកសាលាដែលមានបទពិសោធបង្រៀនរយៈពេល ១៨ ឆ្នាំខ្ញុំនឹងជ្រើសរើស ក៏ដូចជាអភិវឌ្ឍគ្រូរបស់ខ្ញុំឲ្យកាន់តែខ្លាំងឡើង។ យើងកំពុងទន្ទឹងរង់ចាំស្វាគមន៍សិស្សានុសិស្សថ្មីរបស់យើងឆាប់ៗខាងមុខនេះ។
តើចំណុចវិជ្ជមានអ្វីខ្លះដែលអាចទាញយកពីស្ថានភាពបច្ចុប្បន្ន?
យើងបានយល់ដឹងបន្ថែមអំពីសារៈសំខាន់នៃការអប់រំប្រកបដោយគុណភាព និងការធ្វើការជាក្រុម។ យើងក៏បានបង្កើនប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការអប់រំ និងការប្រាស្រ័យទាក់ទង។ ក្នុងអំឡុងពេលមានវិបត្តិនេះឱកាសក៏មានច្រើនផងដែរ។ ក្នុងគ្រាដ៏លំបាកនេះយើងអាចពង្រឹងគុណភាពសាលាអន្តរជាតិ Invictus ឲ្យកាន់តែរឹងមាំមានការគោរព ការយកចិត្តទុកដាក់ ការសហការ និងការរៀនសូត្រឲ្យកាន់តែមានឧត្តមភាព។
ពេលនេះតើលោកមានដំបូន្មានអ្វីខ្លះសម្រាប់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ក៏ដូចជាសហគមន៍ទូទៅ?
សូមឲ្យយើងបន្តមានសុខសុវត្ថិភាព និងសុខភាពល្អ។ សូមឲ្យយើងប្រើប្រាស់ឱកាសនេះ រៀនសូត្រឲ្យកាន់តែជោគជ័យ និងរីកចម្រើនទាក់ទងទៅនឹងចំណេះដឹង និងជំនាញ។ ចូរយើងរួមគ្នាបង្កើនគុណតម្លៃវិជ្ជមាន ដែលអាចជួយយើងឲ្យមានការរីកចម្រើនទៅមុខ៕

អញ្ជើញចូលរួមកម្មវិធីសំណេះសំណាលរបស់លោកនាយកសាលា ជាមួយ និងអាណាព្យាបាលសិស្សនៅថ្ងៃទី ១៥ ខែឧសភា វេលាម៉ោង ១២ ថ្ងៃត្រង់ដល់ម៉ោង ១ រសៀល ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ទូរស័ព្ទ 092 222 868